ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្រសួងព័ត៌មាន រៀបចំពិធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនបណ្តាអង្គភាពព័ត៌មានទុកអនុវត្ត

ក្រសួងព័ត៌មាន រៀបចំពិធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនបណ្តាអង្គភាពព័ត៌មានទុកអនុវត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ ប្រធាន និងតំណាងមន្ទីរព័ត៌មានបណ្តារាជធានីខេត្ត ប្រធាន និងតំណាងសមាគមសារព័ត៌មាន ចាងហ្វាង អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាសរុបចំនួនជិត ៣០០នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅសាលចតុម្មុខមង្គល ជាន់ទី១២។

ជាមោទនភាព ដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានកើតឡើង ហើយរៀបចំពិធីមួយដ៏មានសារៈសំខាន់នារសៀលនេះក្នុងការចែកជូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មាន ដើម្បីយកទៅសិក្សាស្វែងយល់បន្ថែម និងយកទៅអនុវត្តនូវចំនុចដែលពាក់ព័ន្ឋជាមួយក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រមសីលធម៌វិជ្ជាជីវៈនេះកើតចេញពីអ្នកសារព័ត៌មានដោយផ្ទាល់ ហើយត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន នេះបើតាមប្រសាសន៏របស់ឯកឧត្តមរដ្ឋមន្រ្តីថ្លែងក្នុងអង្គពិធី។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឯកឧត្តមមិនមានគោលការណ៏លុបច្បាប់ស្តីពីរបបសារព័ត៌មានចាស់ទេ គឺមានន័យថា ច្បាប់ស្តីពីរបបសារព័ត៌មានដែលមានហើយ គឺយើងនឹងបង្កើតបន្ថែម ដើម្បីឆ្លើយតបទៅនឹងការវិវដ្តនៃសង្គម ការរៀបចំតាក់តែងច្បាប់ វិសោធនកម្មច្បាប់ ក៏ត្រូវដើរស្របទៅនឹងវឌ្ឍនភាពសង្គមដែរ គឺដើម្បីការពារ នូវសិទ្ឋិ និងតួនាទីរបស់អ្នកសារព័ត៌មានទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តីក៏សូមថ្លែងអំណរគុណដល់សមាគមសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានសម្តែងនូវការគាំទ្រ ហើយរហូតដល់ចេញញត្តិបង្ហាញការគាំទ្រ និងបង្ហាញនូវភាពរីករាយ ដែលយើងមានសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។ វាគឺជាចំនុចមួយ ដែលអ្នកសារព័ត៌មានទាំងអស់យកមកប្រើប្រាស់ អនុវត្ត ហើយទុកជាសំអាង ហើយការដែលជជែកគ្នាគឺយើងមានឯកសារយោង នេះហើយជាចំនុចមួយដែលចាំបាច់បំផុតសំរាប់បងប្អូនអ្នកសារព័ត៌មាន ទុកការពារខ្លួនរបស់យើងក្នុងការបំពេញការងារអោយមានប្រសិទ្ឋភាពខ្ពស់៕

អត្ថបទ៖ ជា សុភា

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.