ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យ អំពីកិច្ចសហការសម្របសម្រួលគាំទ្រ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន នៅខេត្តបាត់ដំបង

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យ អំពីកិច្ចសហការសម្របសម្រួលគាំទ្រ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន នៅខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាថ្ងៃទី៩ ខែតុលាឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីកិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋានការរៀបចំ និងកិច្ចប្រជុំដំណើរការ នៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្ត និងអាជ្ញាធរក្រុង ស្រុក នៃរដ្ឋបាលខេត្តបាត់ដំបង។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យអំពីសកម្មភាពនិងបញ្ហាប្រឈមនានារបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ចរបស់អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបវាយតម្លៃ ដកពិសោធន៍ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានសមស្របសំដៅពង្រឹង និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ចជាសេនាធិការជូនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ក្នុងឱកាសនោះ លោក សក់ សេដ្ឋា បានបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាលជាបន្តបន្ទាប់នារយៈពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់តាំងសមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ បង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជា ក្រុមការងាររាជរដ្ឋាភិបាល
ចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់ គោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន ព្រមទាំងយកចិត្តទុកដាក់ក្នុងការជំរុញ ដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន និងការចូល រួមកៀរគរធនធានពីប្រភពស្របច្បាប់ នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលសង្គម និងការអភិវឌ្ឍមូលដ្ឋានសំដៅបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាទូទាំងប្រទេស។

លោក សក់ សេដ្ឋា បានបន្ថែមថា ផ្អែកលើសមិទ្ធផលដែលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសម្រេចបានកន្លងមក រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានបន្តរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់ និងវិធានការនានា របស់រាជរដ្ឋាភិបាលឱ្យបានសកម្មផុលផុសតាមមូលដ្ឋាននានា សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យឈាន ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ មូលដ្ឋានបន្តឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.