ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន

ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្ដម ម៉ាង សុីណេត អភិបាលនខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឆ្នាំ២០២៣-២០២៤

ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្ដម ម៉ាង សុីណេត អភិបាលនខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឆ្នាំ២០២៣-២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្ដម ម៉ាង សុីណេត អភិបាលនខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឆ្នាំ២០២៣-២០២៤

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យាក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសំណេះសំណាលជាមួយបេក្ខជនប្រលងនៅមណ្ឌលចំណេះដឹងទូទៅ និងបច្ចេកវិទ្យាក្រុងព្រះសីហនុ ដោយបានធ្វើការលើកទឹកចិត្តឱ្យក្មួយៗត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពដែលយើងបានសិក្សារយៈពេល ១២ឆ្នាំកន្លងមក ដូច្នេះត្រូវសរសេរនូវសំណេឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ព្រោះបើយើងចេះ គឺជាប់មិនខាននោះទេ ហើយរដ្ឋបាលខេត្ត និងមានរង្វាន់សម្រាប់ក្មួយៗដែលប្រឡងជាប់បាននិទ្ទេស A និងទទួលបានម៉ូតូចំនួន ១គ្រឿងផងដែរ ដូច្នេះក្មួយៗត្រូវសម្រួលអារម្មណ៍ក្នុងការប្រឡងនូវគ្រប់វិជ្ជាឱ្យបានល្អ។

ក្នុងឱកាសបើកប្រអប់វិញ្ញាសានេះ ដោយមានការចូលរួមពីបេក្ខជនប្រឡងផងដែរ ដើម្បីបញ្ជាក់ថា នៅគ្រប់វិញ្ញាសាប្រឡងមិនមានបើកប្រអប់ ឬមានរហែកនោះទេ ព្រមទាំងមានការចូលរួមចុះហត្ថលេខាលើសំណេរប្រឡងផ្នែកប្រវត្តិវិទ្យានៅព្រឹកម៉ោង៧ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ និងសូមជូនពរឪ្យក្មួយៗប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១,៩១៥នាក់ ស្រី ៩៩០នាក់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមានបេក្ខជនចំនួន ៤៣៦នាក់ ស្រី ២៥៧នាក់ ស្មើនឹង ១៨បន្ទប់ និងផ្នែកវិទ្យា សាស្ត្រសង្គមមានបេក្ខជនសរុបចំនួន ១,៤៧៩នាក់ ស្រី ៧៣៣នាក់ ស្មើនឹង ៦០បន្ទប់ ក្នុងនោះក៏មានបេក្ខជនស្វៃរិនចំនួន ១៣៦នាក់ ស្រី ៥៧នាក់ បេក្ខជនបំពេញវិជ្ជា ១០នាក់ ស្រី ៤នាក់ និងបេក្ខជនស្វៃរិនបំពេញវិជ្ជាមានចំនួន ៣នាក់ ស្រី ១នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងភូមិសាស្ត្រ្រខេត្តព្រះសីហនុ មានមណ្ឌលប្រឡងចំនួន ០៥ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមាន ២មណ្ឌល គឺមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បេក្ខជនចំនួន ២៤៧នាក់ ស្រី ១៤៣នាក់ ស្មើនឹង ១០បន្ទប់ និងមណ្ឌលបឋមសិក្សា ហ៊ុន សែន វាលរេញ មានបេក្ខជនចំនួន ១៨៩នាក់ ស្រី ១១៤នាក់ ស្មើនឹង ០៨បន្ទប់។ ផ្នែកវិទ្យាសាស្ត្រសង្គមមាន ៣មណ្ឌល ក្នុងនោះ ១.មណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ មានបេក្ខជនចំនួន ៥៩៨នាក់ ស្រី ២៩៤នាក់ ស្មើនឹង ២៤បន្ទប់ ២.មណ្ឌលអនុវិទ្យាល័យតេជោសែន កម្មករ មានបេក្ខជនចំនួន ៣៣៦នាក់ ស្រី ១៤៨នាក់ ស្មើនឹង ១៤បន្ទប់ ៣.មណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានបេក្ខជនចំនួន ៥៤៥នាក់ ស្រី ២៩១នាក់ ស្មើនឹង ២២បន្ទប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.