ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

តុលាការកោះហៅ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំភ្លើងទៀន ២រូបទៀត ករណីរំលោភលើទំនុកចិត្ត

តុលាការកោះហៅ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំភ្លើងទៀន ២រូបទៀត ករណីរំលោភលើទំនុកចិត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំភ្លើងទៀន ២រូបទៀត ករណីប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្ត។ នេះបើតាមដីកា ដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

សូមជម្រាបថា ក្រៅពីលោក ទាវ វណ្ណុល ថ្នាក់ដឹកនាំគណបក្សភ្លើងទៀត ចំនួន ២រូបទៀត ដែលត្រូវកោះហៅ គឺលោក សុក ហាច និងលោក គីមសួរ ភីរិទ្ធ។

ក្នុងដីកាកោះចំនួន ៣ផ្សេងគ្នា បានបញ្ជាក់ពីដំណើររឿងថា ដើមបណ្ដឹងមានឈ្មោះ យិន យឿន ភេទប្រុស កើតឆ្នាំ១៩៧៧ ដែលបានប្តឹងទៅលើឈ្មោះ តុល ប្រាសាទ ភេទប្រុស កើតឆ្នាំ១៩៧០ និងឈ្មោះ បាន រតនា ភេទប្រុស កើតឆ្នាំ១៩៨៤, ឈ្មោះ ចាន់ ចេង ភេទប្រុស កើតឆ្នាំ ១៩៥៧, ឈ្មោះ ឆយ សុថុន ភេទប្រុស កើតឆ្នាំ១៩៨១, ឈ្មោះ រិន រ៉ានី ភេទប្រុស កើតឆ្នាំ១៩៩០ និងឈ្មោះ ចេង ប៊ុនថន ភេទប្រុស កើតឆ្នាំ ១៩៨៥, ឈ្មោះ សុក ហាច ភេទប្រុស កើត្នឆ្នាំ ១៩៥៤, ឈ្មោះ គីមសួរ ភីរិទ្ធ ភេទប្រុស កើតឆ្នាំ១៩៥៩ និងឈ្មោះ ទាវ វណ្ណល ភេទប្រុស។

បើតាម ពាក្យបណ្តឹងតវ៉ារបស់ លោក យិន យឿន គឺបណ្តឹងនេះមានការពាក់ព័ន្ធនឹង ភាពមិនប្រក្រតីជាខ្លាំងក្នុងការផ្លាស់ប្តូរលេខរៀងបញ្ជីឈ្មោះបេក្ខជន ថ្នាក់ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា (ស្រុក-ក្រុង) មួយចំនួន របស់គណបក្សភ្លើងទៀន នៅខេត្តកណ្តាល។

បើតាមដីកាតុលាការដដែល លោក សុក ហាច ត្រូវចូលបំភ្លឺនៅថ្ងៃទី៧ ខែតុលា, លោក គីមសួរ ភីរិទ្ធ ត្រូវចូលបំភ្លឺនៅថ្ងៃទី៨ ខែតុលា និងលោក ទាវ វណ្ណុល ត្រូវចូលបំភ្លឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤៕

ខាងក្រោមនេះជាដីកា៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.