ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលមានតួនាទីជាស្នងការរង នៃស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនាពេលកន្លងទៅនេះ រួមមាន៖

*១៖ ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

*២៖ កងរាជអាវុធហត្ថ បានឃើញនូវសកម្មភាព ទង្វើ និងការប្រើពាក្យសម្តីរបស់ឈ្មោះ ហ៊ីង វណ្ណី ក្នុងឃ្លីបវីដេរូ កងរាជអាវុធហត្ថ សូមអភ័យទោសចំពោះភាគីជម្លោះម្ខាងទៀត និងសូមទោសជាសាធារណៈចំពោះជនរួមជាតិទាំងមូលនូវកំហុសអសីលធម៌ និងការប្រព្រឹត្តល្មើសវិន័យកងទ័ពនេះ។

*៣៖ កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.