ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ក្រសួងព័ត៌មាន ចេញសេចក្ដីជូនដំណឹងស្ដីពីពិធីប្រគល់-ទទួលកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅរសៀលថ្ងៃទី១០ ខែតុលាខាងមុខ

ក្រសួងព័ត៌មាន ចេញសេចក្ដីជូនដំណឹងស្ដីពីពិធីប្រគល់-ទទួលកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅរសៀលថ្ងៃទី១០ ខែតុលាខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួងព័ត៌មាន ចេញសេចក្ដីជូនដំណឹងស្ដីពីពិធីប្រគល់-ទទួលកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅរសៀលថ្ងៃទី១០ ខែតុលាខាងមុខ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្តីពីពិធីប្រគល់-ទទួលកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានដាក់ពាក្យស្នើសុំកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ទាំងអស់ឱ្យបានជ្រាបថា ក្រសួងព័ត៌មាន នឹងរៀបចំពិធីប្រគល់កូនសៀវភៅនេះ នៅថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០២ និង០០នាទីរសៀល នៅទីស្តីការក្រសួងព័ត៌មាន (សាលចតុម្មុខមង្គល) ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានស្នើសុំកូនសៀវភៅតាមបែបបទ អនឡាញទាំងអស់មេត្តាជ្រាប និងអញ្ជើញចូលរួមតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើតាមការគួរ។ ជាមួយគ្នានេះដែរ សម្រាប់អ្នកសារព័ត៌មាន ដែលមានចំណាប់អារម្មណ៍ចូលរួមយកព័ត៌មានក្នុងពិធីប្រគល់កូនសៀវភៅនេះ សូមមេត្តាចុះឈ្មោះតាមរយៈការស្កេន QR Code ដែលមានភ្ជាប់នៅខាងក្រោម ឱ្យ បានមុនម៉ោង១២ និង០០នាទីថ្ងៃពុធទី០៩ ខែតុលា ឆ្នាំ២០២៤នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.