ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈ ៖ នៅថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃ សៅរ៍ ខែស្រាពណ៍ ឆ្នាំ សំរិទ្ធិស័ក ពស ២៥៦២ វេលាម៉ោង ១០.៣០ នាទី កំលាំងជំនាញប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ធិន ស៊ីនដេត បានចុះល្បាតក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានជួបមុខសញ្ញាសង្ស័យចំនួន០៤នាក់ កំពុងនៅក្នុងផ្ទះខ្ទមមួយកន្លែង ក្នុងភូមិក្បាលស្ពាន០១ សង្កាត់ និង ក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនជនសង្ស័យបាន០៤នាក់មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ ហីម ដារ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ
ស្នាក់នៅភូមិព្រៃព្រិច សង្កាត់ និង ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរចាបម៉ូយរថយន្ត…។
២-ឈ្មោះ សុខ ថា (ហៅខៀវ)ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិប្រជាធម្ម សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មុខរបរលក់ដូរ
៣-ឈ្មោះ សុផុន ផាវុធ ភេទប្រុដ អាយុ៣៣ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ និង ក្រុង ប៉ោយប៉ែត មុខរបរមិនពិតប្រាកត់។
៤-ឈ្មោះ គីម សំណាង ភេទប្រុដ អាយុ៣៣ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ និង ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករ។
វត្ថតាងរួមមានដូចខាងក្រោមៈ
១-សំបកថង់ប្រើប្រាស់រួចចំនួន ០១
២-បំពង់កែវសំរាប់ប្រើប្រាស់មួយកណាត់
៣-ទូរស័ព្ធម៉ាក mgt ចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំង០៤ នាក់ កំពុងសាក សួរ នៅអធិការដ្ឋាក្រុងប៉ោយប៉ែត និងក៏សាងសុំរឿងចាត់ការបន្តតាមនីតិវិធី៕



