ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​ពិធី​ចុះកិច្ចសន្យា​សាងសង់​កំពង់ផែ​កុង​ធឺ​ន័រ​(Container Poit)​នៅ​ឃុំ​បឹង​ទូក និង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ពិធី​ចុះកិច្ចសន្យា​សហការ​សាងសង់​កំពង់ផែ​កុង​ធឺ​ន័រ​(Container Poit)​និង​បើក​ការដ្ឋាន​បូម​ស្តារ​ឃ្លង​នាវា ចេញ​-​ចូល​ជម្រៅ​១៤​ម៉ែត្រ ស្ថិតក្នុង ឃុំ​បឹង​ទូក និង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​រៀបចំឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៦​ខែ​កញ្ញា ឆ្នាំ​២០១៨  ក្រោម​ការអញ្ជើញ​ចូលរួម ពី​លោក សួង ហេង រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​ពិធី​ចុះកិច្ចសន្យា​នេះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ឯ​សាលាខេត្ត​កំពត រវាង​ក្រុមហ៊ុន Kampot Poit Co., Ltd.​និង​ក្រុមហ៊ុន CRCC harbour & Channel Engineering Bureau Group Co.,Ltd​។​

​ដោយយោង​តាម​សក្តានុពល ទីតាំង និង​ភូមិសាស្ត្រ ពិសេស​ខេត្ត​កំពត ជា​ខេត្ត​មួយ​មាន​សក្តានុពល​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម និង​ទេសចរណ៍​ផង​នោះ ទើប​ក្រុមហ៊ុន​បាន​សិក្សា​យ៉ាង​លម្អិត​លើ​ទីតាំង ភូមិសាស្ត្រ និង​ជម្រៅ​ទឹក ព្រមទាំង​ឃ្លង​សម្រាប់​នាវា ឬ​កប៉ាល់​ចេញចូល​បាន​មក​ទី​រួម​ខេត្ត​កំពត សម្រាប់​សេវា​ដឹកជញ្ជូន​ផ្នែក​ផ្លូវទឹក​មាន​ភាពងាយស្រួល​។​

​ក្នុង​ពិធី​ចុះ​កិច្ចសន្យា​នេះ​ដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ដោយសារ​ខេត្ត​កំពត​មាន​សក្តានុពល​អំណោយផល​ពី​ធម្មជាតិ បាន​ខិតខំ​អនុវត្ត​ជា​បន្តបន្ទាប់​ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ​សំខាន់ៗ ប្រព័ន្ធ​ផ្លូវលំ​ជនបទ ខេត្ត​ក៏​បាន​យកចិត្តូទុកដាក់​ថែទាំ ជួសជុល​កែលម្អ​ជា​បន្តបន្ទាប់ ហើយ​ខេត្ត​ក៏​ទទួលា​ន​សមិទ្ធផល​ជាច្រើន​ទៀត​ដែល​បាន​និង​កំពុង​កសាង​យ៉ាងសកម្ម ដូចជា​វិស័យ​កសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច ទេសចរណ៍ ជា​អាទិ៍​សកម្មភាព​វិនិយោគ​តំបន់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​សម្បទាន​សេដ្ឋកិច្ច កំពង់ផែ​អន្តរជាតិ សម្រាប់​ពាណិជ្ជកម្ម និង​ទេសចរណ៍​។​ដោយឡែក​សម្រាប់​ការងារ​វិនិយោគ កិច្ច​អភិវឌ្ឍ​ឃុំ សង្កាត់​ក៏​កំពុង​រីកចម្រើន​ជា​បន្តបន្ទាប់​ផង​ដែរ​។​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​ខេត្ត​កំពត មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ៣១​ក្រុមហ៊ុន ក្នុងនោះ​រួមមាន​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ចំនួន​៤ កំពង់ផែ​ខ្នាតតូច​ចំនួន​៣ ឧស្សាហកម្ម​ចំនួន​៩ ទេសចរណ៍​សណ្ឋាគារ​ចំនួន​៨ តំបន់​ផលិត​អគ្គិសនី​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ និង​កន្លែង​កែច្នៃ​ផលិតផល​សមុទ្រ​ចំនួន​១​។​

​ទន្ទឹម​និង​នេះ​ខេត្ត​ក៏​មាន​រោងចក្រ​ផលិត​សីុម៉ង់ត៍​ចំនួន​៤​កន្លែង ដោយ​កំពុងដំណើរការ​៣​កន្លែង ដែល​បាន​រក​ចំណូល​ជូន​ថវិកាជាតិ​រួមចំណែក​ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្ត​កំពត​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។ លោក​ថា ក្នុង​ខេត្ត​កំពត​មាន​កំពង់ផែ​សមុទ្រ​ចំនួន​៥​កន្លែង ដោយ​សង្ឃឹមថា​នៅ​ពេល​ខាងមុខ​នឹង​ធ្វើឱ្យ​មាន​កំណើន​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​៕
​សេង ណា​រិទ្ធ​

r180907b1 r180907b2 r180907b3 r180907b4 r180907b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.