ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត អាណ​តិ្ត​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១១​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត អាណ​តិ្ត​ទី​២ ក្រោម​អធិបតីភាព លោក អឹុង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​
​របៀបវារៈ នៃ​កិច្ចប្រជុំ​៖
១/-​ពិនិត្យ និង​អនុម័ត លើ​របៀបវារៈ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២​របស់​ក្រុមប្រឹក្សា​ខេត្ត​។​
២/-​ពិនិត្យ និង​អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥១ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៣/-​ពិនិត្យ និង​អនុម័ត លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​០៨ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៤/-​ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​សីហា ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្ត​។​
៥/-​ពិនិត្យ និង​អនុម័ត លើ​សេចក្តីណែនាំ​ស្តី​ពី​ការកសាង កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ២០១៩-២០២០ របស់​រដ្ឋបាល​ខេត្ត​។​

ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា ដើម្បី​ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​មាន​ភាពរឹងមាំ គប្បី​មន្ត្រីរាជការ​ទាំងអស់​រួម​សហការ​គ្នា​ឱ្យបាន​ស្អិតល្មួត​ហើយ​ការអនុវត្ត​យើង​ត្រូវតែ​ពិនិត្យ​ឱ្យ​ដល់​ឫ​សគល់ ទើប​ការងារ​អនុវត្ត​ទទួលបាន​ជោគជ័យ ដោយ​យើង​មិន​អាច​ចាំ​ពេលវេលា​នោះ​ទេ បើ​លើកឡើង​អ្វី​ត្រូវ​តែ​អនុវត្ត តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដូចជា​ករណី​ប្រឈម ដំណោះស្រាយ បញ្ងា​ផ្សេងៗ​ជាដើម​។​លោក​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា ចំពោះ​ការជំរុញ​វិស័យ​កសិកម្ម​នៅ​ទូទាំង​ខេត្ត​កំពត លោក​នឹង​ផ្តល់​ថវិកា​ចំនួន​៤០​ម៉ឺន ដុល្លារ​អាមេរិក ដល់​ប្រជាកសិករ​ចំនួន​១០០​ក្រុម ហើយ​លោក​នឹង​មាន​គម្រោង​ផ្តល់​ថវិកា​ជា​បន្តបន្ទាប់​ទៀត សម្រាប់​វិស័យ​កសិកម្ម ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​៕
​សេង ណា​រិទ្ធ​

 

r180906i1 r180906i2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.