ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក ឡុង គី​សឹង អ​ភី​បាល​ស្រុក​សណ្តាន់ ត្រូវ​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ ឡាយ​Videos បកអាក្រាត​នូវ​ទង្វើ​អសីលធម៌ និង​ការប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី ព្រមទាំង​ការប្រើ​ភាសា​មិន​ថ្លៃថ្នូរ មិន​សម​ជា​អ្នក​ដេក​នាំ ហើយ លោក ហ៊ុន សុខា នឹង​ត្រៀម​ដាក់​ពាក្យបណ្តឹង ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា ផ្ទៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាម​បណ្តាញ​សង្គម​facebook នៅ​ព្រឹក​ថ្ងៃទី ៥ កញ្ញា ២០១៨ នេះ​គេ​បានឃើញ និង​ស្តាប់ឮ​សម្លេង​របស់​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ ឡាយ​ឃ្លីប Videos  ទំនង​ជា​លោក​កំពុង​នៅ​ឯ​បរទេស​ពីព្រោះ​នៅ​ក្រោយ ខ្នង​លោក​គឺ​មាន​ស្លាក​យី​ហា​នៃ​ហាង​មាន​អក្សរ​បរទេស ។​

​លោក ហ៊ុន សុខា បាន​ប្រតិកម្ម​ខ្លាំងៗ​តប​ទៅ​នឹង​សំដី​របស់ លោក ឡុង គី​សឹង អភិបាល​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដែល​មាន​លោក សុខ លូ ជា​អភិបាល​ខេត្ត​កំពង់ធំ ។  គេ​មិន ដឹងថា ករណី​វិវាទ​រវាង​លោក ហ៊ុន សុខា និង​លោក ឡុង គី​សឹង កើតឡើង​ពី​បញ្ងា​អ្វី​នោះទេ ? ហើយក៏​មិន​ដឹង​ថា​កើត ឡើង​តាំងពី​ពេល​ណា​ដែរ ? ព្រោះ​បើ​មនុស្ស​យើង​គ្រប់រូប បាន ស្តាប់ឮ ប្រសាសន៍​របស​លោក ហ៊ុន សុខា  និយាយ​ក្នុង វីដេអូ អំពី​ពាក្យ​សំដី​ប្រមាថ​មើលងាយ របស់លោក ឡុង គី​សឹង ជេរ ប្រមាថ​មក​លើ​រូប​លោក ហ៊ុន សុខា នោះ​គឺថា​មិន​អាច​ទទួល យក​បាន​ទេ​ក្នុងនាម​ជាម​នស្ស ។​

​លោក​ហ៊ុន សុខា បញ្ជាក់ថា ខ្ញុំ សូម​ផ្តាំ​ទៅ​លោក​ឡង គី​សឹង អភិបាល​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​វិញ​ផង សំដី​របស់​លោក​ដែល​និយាយ​នៅ​ថ្ងៃ​28 ខែ​សីហា ឆ្នាំ​2018​ថា បើ​ចង់​រំលោភ​ស្រី គឺមាន​តែ​រំលោភ​ម្តាយ​ខ្ញុំ ប្រពន្ធ​ខ្ញុំ​នោះ តើ​សមជា​អភិបាលស្រុក​ទេ​? ម្តាយ​ខ្ញុំ​អាយុ​80​ឆ្នាំ គាត់​ស្លាប់​ហើយ បើ​លោក​ចង់​រំលោភ​ក្រែង​ម្តាយ​លោក​នៅ​រំលោភ​ចុះ ខ្ញុំ​និង​ជំរាប​រឿងនេះ​ដល់​សម្តេច​ក្រឡាហោម ស ខេង អោយ​ជ្រាប​រឿងនេះ ហើយ​បន្ទាប់​ពី​ចប់​បេសកម្ម​ក្រៅប្រទេស​វិញ ខ្ញុំ​និង​ឆ្លើយតប​លោក​អភិបាលស្រុក​ពាល ជា​សត្វ​តិរច្ឆាន​ម្តង ខ្ញុំ​មិន​ប្តឹង​អភិបាលខេត្ត សុខ លូ ទេ​ព្រោះ​ជំរាប​គាត់​កាលណា លោក​អភិបាល​ស្រុក​រូប​នេះ​រឹតតែ​ឈ្លើយ ខ្ញុំ​អាសូរ​អ្នកមានគុណ​ខ្ញុំ​ណាស់​តាំងពី​គាត់​នៅរ​ស់ត្រូវ​អភិបាល​តិរច្ឆាន​នេះ​ជេរ​រហូត ប្រមាថ​គ្រួសារ​ខ្ញុំ​រហូត​សត្វ​តិរច្ឆាន​នេះ អាង​អំណាច​ណាស់ ម្តងនេះ​ទោះ​ស្លាប់​ក៏​ដោយ​ត្រូវ​បកស្បែក​ពួក​អា​ប្រមាថមើលងាយ​ប្រជាជន​ទាំង​មេ​និង​កូន​វា​អោយអស់ សូម​វិញ្ញាណ​ខ​ន្ត័អ្នក​មានគុណ​អភ័យទោស​អោយ​កូន​ចំពោះ​ការប្រមាថ​អ្នកមានគុណ​ពី​សំណាក់​អភិបាល​ស្រុក​សណ្តាន់​គឺ​ឡង គឺ​សឹង ។​

​ជុំវិញ​ករណី​នេះ សារព័ត៌មាន យើងខ្ញុំ​ពុំ​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក ឡុង គី​សឹង បាន​ទេ​ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ ៕
​

 

samdechsorkheng longkisoeng

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.