ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​បែកធ្លាយ​លោក សាំង ណន មេ​គយ​ចល័ត​(​ជិត​ផ្លូវ​៥០)​ក្នុងភូមិ​កូនដំរី ក្រុង​ប៉ោយប៉ែត​ជញ្ជក់​ឈាម​(​មួយ​លាន​រៀល​)​ពី អាជីវករ​លក់​ខោអាវ​កីឡា​មិន​ចេញ​វិក័យប័ត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​អាជីវករ​លក់​ខោអាវ​កីឡា​១​នាក់​ឈ្មោះ  ប៊ុន ឆៃ បាន​ទំនាញ​រឿង​ដ៏​ហួសចិត្ត​មួយ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ដឹងថា លោក​ត្រូវបាន​គយ​ចល័ត​ជិត​ផ្លូវ​៥០ ស្ថិតក្នុង​ភូមិ​កូនដំរី សង្កា​ត​និមិត្ត ក្រុង​ប៉ោយប៉ែត គាបសង្កត់​យក​ប្រាក់​អស់​១០០០០០០(​មួយ​លាន​រៀល​) តែ​គយ​ដក​១០០០០០(​ដប់​ម៉ឺន​រៀល​)​ឲ្យមក​វិញ​គេ​យក​តែ​៩០០០០០(​កៅសិប​ម៉ឺន​រៀល​)​ប៉ុណ្ណោះ ដោយ​គយ​ម្នាក់​នោះ​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ សាំង ណន ដែល​មាន​តួនាទី​ជា​ប្រធាន​គយ​ចល័ត​ក្នុងភូមិ​កូនដំរី​។​

​លោក ប៊ុន ឆៃ បាន​បន្តថា បន្ទាប់​ពី​លោក​បាន​បង់ប្រាក់​រួចរាល់​គឺ​ខាង​គយ​ចល័ត​កូនដំរី​មិន​បាន​ចេញ​វិក័យ​ប័​ត្ត​ទទួល រឺ​បង់​ប្រាក់​អោយ​ទៅ​គាត់​នោះទេ ដោយ​គ្រាន់តែ​អោយ​បងប្រុស​របស់​គាត់​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​មានឈ្មោះ យោ លីដា ផ្តិតមេដៃ​ទទួលស្គាល់​លើ​(​កំណត់ហេតុ​ឃាត់ និង​ថែរក្សា​ទំនិញ​ជា​បណ្តោះអាសន្ន​) តែប៉ុណ្ណោះ ដោយ​មិន​មាន​ការបញ្ជាក់​ចំនួន​ប្រាក់​ដែល​បាន​ផាក​៩០០០០០(​កៅសិប​ម៉ឺន​រៀល​)​ក្នុង​កំណត់ហេតុ​នោះទេ​។​

​អាជីវករ​ខាងលើ​បន្តថា ដំបូង​ឡើយ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ លោក​ហើយ​និង​បងប្រុស​បាន​បើករថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ុ​ដាយ​(HyundaiSrarex)​ស្លាក​លេខ​:​បន្ទាយមានជ័យ 2A-6641​ដឹក​ខោអាវ​ប្រភេទ​ឈុត​កីឡា បន្តិច​បន្តូច​ចេញពី​ក្រុង​ប៉ោយប៉ែត​ដើម្បី​យក​ទៅ​លក់រាយ​តាម​បណ្តា​ភូមិ ស្រុក ខេត្ត​នានា បន្ទាប់ពី​បាន​ទៅ​ទិញ​ឈុត​កីឡា​បោះ​ដុំ​ពី​ហាង​(​អ៊ាង​-​ដា​ណែ​ត បោះ​ដុំ​និង​រាយ​)​ស្ថិតនៅ​មុខ​វត្ត​ម៉ុង​ចិន ក្នុងភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែ​សីហា​ឆ្នាំ​២០១៨)  តែ​ពេល​ជិះ​ទៅ​ដល់​ចំនុច​មុខ​ផ្សារកណ្តាល ក្នុង​ប៉ោយប៉ែត​ស្រាប់តែ​បាន​ជួប​គយ​ចល័ត​ដែលជា​កូនចៅ​របស់​លោក សាំង ណន បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ហើយ​កាក់​ឡាន​ឲ្យ​ឈប់​ដោយ​សួរថា ឡាន​ដឹក​អី ?​ពេលនោះ​គាត់​ប្រាប់ថា ដឹក​ខោអាវ​កីឡា បន្ទាប់​ពី​មន្ត្រី​គយ​ដឹងថា​ដឹក​ខោអាវ​កីឡា​ស្រាប់តែ​បាន​នាំគ្នា​យក​រថយន្តរ​បស់​គាត់​ទៅ​ស្នាក់ការ​គយ​ចល័ត​ជិត​ផ្លូវ​៥០​ក្នុងភូមិ​កូនដំរី ដើម្បី​ជួប​ជាមួយ​លោក សាំង ណន​។

​ប្រភព​ខាងលើ​បន្តថា ក្រោយពី​បាន​ជួប​ជាមួយ​មេ​គយ​ចល័ត​រួច មេ​គយ​រូបនោះ​បាន​តម្រូវឲ្យ​បង់​ប្រាក់​១០០០០០០(១​លាន​រៀល​)​តែ​មិនដឹងថា​ការ​ផាក​នេះ​គឺ​ផាក​ទៅ​អ្វី​នោះ​ទេ ព្រោះ​គយ​មិន​បាន​ចេញ​វិក័យ​ប័​ត្ត​បង់​រឺ​ទទួល​ប្រាក់​អោយ​នោះ​ទេ ទោះបីជា​ជនរងគ្រោះ​ខាងលើ​បាន​ប្រាប់ថា ខ្លួន​បាន​ទិញ​ខោអាវ​ឈុត​កីឡា​ទាំង​នោះ​ពី​ហាង អ៊ាង​-​ដា​ណែ​ត ដែល​ស្ថិត​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ហើយ​ម្ចាស់​ហាង​មួយ​នេះ​បាន​អះអាង​ថា ទំនិញ​ទាំងនោះ​គឺ​បាន​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​អស់ហើយ​។​

​ជា​ចុងក្រោយ​ជនរងគ្រោះ​ខាងលើ​បាន រៀបរាប់​ទាំង​អួលដើមករ​ថា លោក​ពិតជា​មិន​ពេញ​ទៅ​លើ​ទង្វើ​របស់​គយ​ចល័ត​កូនដំរី​នោះទេ ដែល​នាំ​គ្នា​គាប​ធ្វើ​ស៊ី​គាត់​ដែល​គាត់​មិន​បាន​ខុស​អ្វី ហើយ​គាត់​ក៏​មិន​ស្តាយ​លុយ​រឺ​ក៏​ចង់​បាន​លុយ​ដែល​គយ​គាបស៊ី​មក​វិញ​នោះ​ដែរ តែបើ​ផាកពិន័យ​ដើម្បី​ប្រមូល​លុយ​ចូល​រដ្ឋ ហេតុអ្វី​មិន​ចេញ​វិក័យប័ត្រ​អោយ  ហើយ​លុយ​៩០០០០០(​កៅសិប​ម៉ឺន​រៀល​នោះ​យក​ទៅ​ណា​? គាត់​បន្ត​ថា ខាង​គយ​បាន​តម្រូវ​អោយ​ចូល​បង់ប្រាក់​១២០០០០(​ដប់​ពីរម៉ឺន​រៀល​ក្នុង​ការដឹក​១​ជើង ហើយ​បើ​មិន​ចូល​បង់​ទេ​និង​ត្រូវ​ចាប់​រថយន្ត​ទៀត​ជាមិនខាន​។​

​ប្រភព​មួយ​ដាច់​ដោយឡែក​បាន​បង្ហើប​អោយដឹងថា សព្វថ្ងៃនេះ​ចំពោះ​រថយន្តក្រុង ដែល​បាន​ដឹក​ទំនិញ​ផ្សេងៗ​ឆ្លងកាត់​ស្នាក់កា​រណ៍​គយ​ចល័ត ត្រូវ​ចូល​ទៅ​បង់​ប្រាក់​អោយ​លោក សាំង ណង ១៥(​ដប់​ប្រាំ​ម៉ឺន​រៀល​)​ទៅ​២០​ម៉ឺន​រៀល ចំនែក​ឯ​រថយន្ត​ប្រភេទ​ខ្នាត​យក្ស​ដែល​ត​កន្ទុយ​ដែល​ដឹក​ទំនិញ​ចេញ​ពី​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ក៏​ចូល​ទៅ​បង់​ប្រាក់​ដូច​គ្នា​ប៉ុន្តែ​បង់ប្រាក់​ច្រើន​ជាង​នេះ​ទៀត ។
​សកម្មភាព​ទាំងនេះ​បានធ្វើអោយ​មហាជន​ជាច្រើន​ឆ្ងល់​ថា រាល់​ទំនិញ​ទាំងអស់​ដែល​ដឹក​ចេញពី​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​គឺ​សុទ្ធ​តែ​ចូល​ទៅ​ត្រួតពិនិត្យ​និង​បង់​ប្រាក់​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែ​ត​រួចរាល់​ហើយ តើ​ហេតុអ្វី​បាន​ជា​ត្រូវ​ចូល​ទៅ​បង់ប្រាក់​អោយ​គយ​ចល័ត​កូនដំរី និង​គយ​ចល័ត​សាលា​ក្រហម ព្រម​ទាំង​គយ​ចល័ត​នៅ​ខាងលិច​ស្ពាន​ទឹកថ្លា ទៀត​យ៉ាង​ដូច្នេះ រឺ​មួយ​រថយន្ត​ទាំង​នេះ​បាន​លួច​បង្កប់​ទំនិញគេចពន្ធ​។​

​ពាក់ព័ន្ធ​និង​បញ្ហា​ដូច​ខាងលើ​សារព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក សាំង ណន ប្រធាន​គយ​ចល័ត​កូនដំរី​បាន​នោះទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ អង្គភាព​សា​ព័ត៌មាន​យើង​រងចាំ​ការបំភ្លឺ​រៀងរាល់​ម៉ោង​ធ្វើការ​៕

kunnhoem

r180905i1 r180905i3 r180905i4 r180905i5 r180905i6

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.