ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់មានវារីអគ្គិសនីចំនួន ៣កន្លែង ដែលមានកម្លាំងថាមពលសរុប ៣៥០ មេហ្គាវ៉ាត (MV)

ខេត្តពោធិ៍សាត់មានវារីអគ្គិសនីចំនួន ៣កន្លែង ដែលមានកម្លាំងថាមពលសរុប ៣៥០ មេហ្គាវ៉ាត (MV)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់បានឲ្យដឹងថា នៅខេត្តពោធិ៍សាត់ មានវារីអគ្គិសនីចំនួន ៣កន្លែង ដែលមានកម្លាំងថាមពលសរុប ៣៥០ មេហ្គាវ៉ាត (MV) ដូចជា៖

១ / វារីអគ្គិសនីអាតៃ មានកម្លាំងថាមពល ១២០ មេហ្គាវ៉ាត(MV) មានទីតាំងស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង បានធ្វើការសាងសង់ និងដំណើរការរយៈពេល១១ឆ្នាំមកហើយ។

២ / វារីអគ្គិសនីស្ទឹងពោធិ៍សាត់ មានកម្លាំងថាមពល ៨០ មេហ្គាវ៉ាត(MV) មានទីតាំងស្ថិតក្នុងក្រុងពោធិ៍សាត់ កំពុងដំណើរការសាងសង់ និងបញ្ចប់គម្រោងសាងសង់នៅ ឆ្នាំ២០២៦។

៣ / វារីអគ្គិសនីស្ទឹងមេទឹក មានកម្លាំងថាមពល ១៥០ មេហ្គាវ៉ាត(MV) មានទីតាំងស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង(ផ្លូវបន្ទាត់ព្រំដែនកម្ពុជា-ថៃពីថ្មដា ទៅកាន់ខេត្តកោះកុង)កំពុងដំណើរការសាងសង់។

ឯកឧត្តម ខូយ រីដា បញ្ជាក់បន្ថែមថា នៅខេត្តពោធិ៍សាត់ក្រៅពីអគ្គិសនី ក៏មានថាមពលប្រើដោយពន្លឺព្រះអាទិត្យផងដែរ នៅឯស្រុកក្រគរកំពុងដំណើរការបច្ចុប្បន្ន ដែលមានកម្លាំងថាមពល ៩០ មេហ្គាវ៉ាត(MV) និងកំពុងធ្វើការសាងសង់មួយកន្លែងទៀតមានកម្លាំងថាមពលរហូតដល់ ១៥០ មេហ្គាវ៉ាត(MV) អាចនិយាយបានថា សម្រាប់ខេត្តពោធិ៍សាត់ មានថាមពលពីរប្រភេទគឺ ថាមពលអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ។

ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងដំណើរបេសកកម្មទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ និងសមិទ្ធិផលនានារបស់ខេត្ត ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)។

សូមជម្រាបថា ខេត្តពោធិ៍សាត់ត្រូវបានចាត់ទុកជាខេត្តមានសក្តានុពលខ្លាំងផ្នែកវារីអគ្គិសនី រហូតជាប់រហ័ស្សនាមជា «ធុងអាគុយនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានកម្លាំងថាមពលអគ្គីសនីរហូតដល់ ៣៥០ មេហ្គាវ៉ាត(MV) និងកម្លាំងថាមពលប្រើដោយពន្លឺព្រះអាទិត្យ ២៤០ មេហ្គាវ៉ាត(MV) ដែលអាចធ្វើការចែកចាយផ្គត់ផ្គង់បាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

 សូមរម្លឹកថា ក្នុងវេទិកាកិច្ចពិភាក្សាដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) នៅឯសណ្ឋាគារសុខាភ្នំពេញ កាលពីពេលកន្លងទៅនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលធ្លាប់បានធ្វើការបញ្ជាក់ថា កម្ពុជាបានកាត់បន្ថយការទិញភ្លើងពីប្រទេសជិតខាង ដោយសារតែយើងមានវារីអគ្គិសនីអាចផលិតភ្លើងបានដោយខ្លួនឯង មិនតែប៉ុណ្ណោះនៅថ្ងៃអនាគត កម្ពុជាអាចធ្វើការលក់ថាមពលអគ្គិសនីទៅឲ្យប្រទេសផ្សេងៗទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.