ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យកម្លាំងសមត្ថកិច្ច កំពុងការពារសន្តិសុខសណ្ដាប់ធ្នាប់ តាមគោលដៅមួយចំនួន នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដើម្បីទប់ស្កាត់ក្រុមបង្កឲ្យមានចលាចលសង្គម

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យកម្លាំងសមត្ថកិច្ច កំពុងការពារសន្តិសុខសណ្ដាប់ធ្នាប់ តាមគោលដៅមួយចំនួន នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដើម្បីទប់ស្កាត់ក្រុមបង្កឲ្យមានចលាចលសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យកម្លាំងសមត្ថកិច្ច កំពុងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ តាមគោលដៅមួយចំនួន ក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។

ការចុះពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមគោលដៅមួយចំនួនក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ របស់លោកអភិបាលខេត្តឧត្តរមានជ័យ គឺដើម្បីការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមិនឱ្យជនណាមួយ ក្រុមណាមួយ ធ្វើការផ្តួលរំលំបានជាដាច់ខាត។

ការចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្តឧត្តរមានជ័យ បាននាំយកនូវសម្ភារៈ ថវិកាមួយចំនួន ជូនដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ជាការលើកទឹកចិត្ត និងជូនពរឱ្យទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ។

បើតាមមន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យម្នាក់ថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ថា៖មកដល់ព្រឹកនេះសភាពការសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមក្រុង ស្រុកទាំង៤ និងនៅតាមបណ្តោយព្រំដែន មានសភាពជាធម្មតា ហើយក៏មិនមានប្រជាពលរដ្ឋណាម្នាក់ ជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូច ទៅចូលរួមធ្វើបាតុកម្មជាមួយនោះទេ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.