ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

កម្លាំងគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ ចាត់វិធានការតាមច្បាប់ ចំពោះជនណាដែលមានបំណងបំផ្លាញសុខសន្តិភាពដែលមានសព្វថ្ងៃ

កម្លាំងគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ ចាត់វិធានការតាមច្បាប់ ចំពោះជនណាដែលមានបំណងបំផ្លាញសុខសន្តិភាពដែលមានសព្វថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងដោយធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំគោរព និងការពារឥតងាករេចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ជាមួយនឹងការព្រមានចាត់វិធានការតាមច្បាប់ចំពោះជនណាដែលមានបំណងបំផ្លាញសុខសន្តិភាពដែលមានសព្វថ្ងៃនៅកម្ពុជា។

ការថ្លែងប្តេជ្ញាចិត្តរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣របស់ខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធតាមព្រំដែន លោក លោកស្រី ជាប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត ប្រធានច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ អាជ្ញាធមូលដ្ឋានក្រុង-ស្រុក-សង្កាត់-ឃុំ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំនាឱកាសនេះផ្តោតសំខាន់ពិនិត្យលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន ខេត្ត ក្រុង ស្រុក និងតាមបណ្តោយព្រំដែន ក៏ដូចជាពិនិត្យបញ្ហាប្រឈម និងបទល្មើសនានា ដែលកើតមានឡើង ដើម្បីរួមគ្នាបង្រ្កាប និងទប់ស្កាត់ឱ្យមានប្រសិទ្ធិភាពខ្ពស់។ បន្ថែមលើសពីនេះគឺដើម្បីផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកើតមានឡើង ក៏ដូចជាវិធានការទប់ស្កាត់ឱ្យខានតែបាន ចំពោះចលនាញុះញង់បង្កឱ្យមានចលាចលនៅក្នុងប្រទេស។

លោក មាន ចាន់យ៉ាដា បានថ្លែងណែនាំ និងដាក់បទបញ្ជាបន្ថែម ដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣របស់ខេត្ត ក៏ដូចជានៅតាមព្រំដែន និងអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត ត្រូវគោរពអនុវត្តបទ បញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបទបញ្ជារបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធិភាព ទប់ស្កាត់ឱ្យបានរាល់ជនណាឫក្រុមណាមួយដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ពីសារៈប្រយោជន៍របស់គម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម CLV-DTA ដើម្បីកុំឱ្យចាញ់ការឃោសនា ញុះញង់បោកប្រាស់ របស់ក្រុមប្រឆាំងមួយក្តាប់តូចដែលនិយាយថាគម្រោងនេះធ្វើឱ្យបាត់បង់ទឹកដី។ជាមួយគ្នានេះត្រូវពន្យល់ណែនាំប្រជាពលរដ្ឋ កុំឱ្យចាញ់បោកគេទៅចូលរួមធ្វើបាតុកម្មដែលជាអំពើខុសច្បាប់។

ក្រោយពបញ្ចប់នូវកិច្ចប្រជុំលោក មាន ចាន់យ៉ាដា បានដឹកនាំមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថា នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ជាមួយនឹងការថ្លែងលើកទឹកចិត្តដល់មន្ត្រី សមត្ថកិច្ច នៅតាមច្រកទ្វារព្រំដែនទាំងអស់ បន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាប់ជាប្រចាំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.