ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះសំរោង​ស្រុក​កំពង់សៀម​បាន​មូលមតិ​ប្រារព្ធ​ពិធី​អបរ​អរសាទរ​ជ័យជំនះ​ដែល​គណបក្ស​ប្រជាជន​ក្រោម​អធិបតីភាព​ឯកឧត្តម​វេង សាខុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ ស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម​បាន​មូលមតិ​ប្រារព្ធ​ពិធី​អបរ​អរ សាទរ​ជ័យជំនះ​ដែល​គណបក្ស​ប្រជាជន​ទទួល​បាន​ក្នុង បរិវេណ​វត្ត​ឥន្ទ​វិសាល ដោយ​បាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​វេង សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​កំពង់ សៀម និង​ស្រុក​តំបែរ សហការី អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជាង ១០០០ នាក់​យ៉ាងច្រើន​កុះករ​។ តាម​លទ្ធផល​រាប់​សន្លឹកឆ្នោត​ឃុំ​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ១៨៨០​សំឡេង​ក្នុង​ចំណោម សន្លឹកឆ្នោត​បានការ​ស្មើ​៨១%​។​

​នា​ឱកាស​នេះ ឯកឧត្តម​បាន​ជម្រាប​ជូន​អង្គពិធី​ថា គជប បាន ប្រកាស​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​បង្ហា​ញ​ថា​គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជំនះ​មួយរយ​ភាគរយ​ស្មើ ១២៥ អាសនៈ​ក្នុង​សភា​។

​តាមរយៈ​លទ្ធផល​នេះ​បានបង្ហាញ ឲ្យឃើញ​យ៉ាងច្បាស់​ពីសុ​ឆន្ទៈ​របស់​ពលរ​ដ្ឋ​ដែល​ចង់បាន​សុខសន្តិភាព សេរីភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដោយមាន សម្តេច​តេជោជា​នាយករ​ដ្ឋ​មន្ត្រី​។ លោក​បាន​ថ្លែង​អំណរ គុណ​ជូន​ចំពោះ​សមាជិក សមាជិកា និង​តួអង្គ​ពាក់ព័ន្ធ​ទាំង អស់​ដែល​បាន​រួមចិត្ត រួម​កាយ ខិតខំ​ប្រឹងប្រែង រហូត សម្រេច​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នា​ថ្ងៃនេះ​។​ឃុំ​កោះសំរោង​ត្រូវបាន​ទទួល​រង​គ្រោះ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ ជីវិត​សត្វពាហនៈ ពិសេស​សកម្មភាព​ជីវិត​ប្រចាំថ្ងៃ​របស់​បងប្អូន​រស់​នៅលើ កោះ​ទាំងមូល​។ ឃើញ​ច្បាស់​ពី​បញ្ហា​ដែល​ពលរដ្ឋ​បាន​និង​កំពុង​ជួបប្រទះ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត តាមរយៈ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ នឹករលឹក និង​សូម​ជួយ​ចែករំលែក​នូវ​សេចក្តី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឃុំ​កោះ សំរោង​ទាំងអស់​ដែល​បាន​ទទួលរង​នូវ​គ្រោះ​ទឹកជំនន់ ហើយ សម្តេច​បាន​ជូនពរ​និង​បន់ស្រន់​ឲ្យ​ពលរដ្ឋ​រងគ្រោះ​គ្រប់ៗ​គ្រួសារ​បាន​ឆ្លង​ផុត​នូវ​គ្រោះ​ធម្មជាតិ​នេះ​ឲ្យ​ឆាប់​នា​ពេលខាងមុខ​។​

​ដើម្បី​ចូលរួម​ចំណែក​ថែរក្សា ការពារ និង​អភិវឌ្ឍ​ប្រទេស ជាតិ លោក​បាន​ណែនាំ​ឲ្យ​គ្រប់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​៖
១-​បង្កើន​ការយកចិត្តទុកដាក់​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន សែន​ឲ្យបាន​ល្អ​ប្រសើរ​។​
២-​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជា ពលរដ្ឋ ពិសេស​បន្ត​អនុវត្ត​គោលនយោបាយ ក​៣ ឲ្យមាន និរន្តរភាព​និង​ប្រសិទ្ធភាព​។​
៣-​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន ពី​ស្ថានភាព​ទឹកជំនន់​នេះ រួច​ត្រៀមលក្ខណ​គ្រប់បែបយ៉ាង ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រោយពេល​ទឹក​ស្រក​ឲ្យបាន​ទាន់ ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ក្នុង​ឱកាស​នេះ  ឯកឧត្តម​បាន​ជួយ​ដោះស្រាយ​សំណើ​ជូន​ប្រជាពលរដ្ឋ​បាន​មួយចំនួន​ធំ​ជា​ទឹកប្រាក់ និង​សម្ភារ​សិក្សា​មួយចំនួន​ទៀត ៕

 

vengsakhon

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.