ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​កំពង់សីលា ដែល​បង្ក​ការ​ជន់​លិច​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះសីហនុ ៖ ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដែល​លិច​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​។ នៅ​ព្រឹក​ថ្ងៃទី​១៩​នេះ ស្ថានភាព​ទឹក​បាន​ស្រក​ចុះ​វិញ​ហើយ​។​

​គិត​ត្រឹម​ម៉ោង​១,០០ រសៀល​ថ្ងៃ​នេះ រថយន្ត​តូច​អាច​អោយ​ឆ្លងកាត់​បាន​ឡើងវិញ ។ ចំណែក​រថយន្ត​ដឹក​ជញ្ជូន​ធំៗ​មិន​អនុញ្ញាត​អោយធ្វើ​ចរាចរណ៍​ទេ​។​

​ឯកឧត្តម យន្ត មីន បញ្ជាក់ថា ទីនេះ​ចំណុច​ទំនាប​ជាងគេ អោយតែ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ងាយ​នឹង​លិច​ណាស់​។ ពលរដ្ឋ​ដែល​នៅ​តំបន់​នោះ មិន​មាន​បញ្ហា​អ្វី​ចោទ​ធ្ងន់ធ្ងរ​ដល់​ពួក​គាត់​ឡើយ​។​

​តែ​យ៉ាងណា ឯកឧត្តម បាន​អំពាវនាវ​សូមអោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​កូនចៅ​តូចៗ​។​

​ជាមួយគ្នានេះ​ក៏​បាន​ស្នើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងឡាយ​មាន​ការយោគយល់​ផងដែរ​ចំពោះ​ការអោយ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​នេះ ព្រោះ​ខ្លាច​បណ្តាលអោយ​ស្រុត​ខូច​ផ្លូវ​។​

​លោក សៅ បុរី​វឌ្ឍនៈ អភិបាលស្រុក​កំពង់សីលា បញ្ជាក់ថា ជំនន់​នេះ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ឡើយ​គ្រាន់តែ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

​លោក ហេង សោ​ភណ្ឌ​រិទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក​ស្តីទី បញ្ជាក់​ថា​ទឹក​នេះ​ជន់​បែប​នេះ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជួរ​ភ្នំ​ក្រវ៉ា​ញ​មួយទៀត​ចំណុច​ដែល​លិច​នេះ​ទំនាប​ខ្លាំង​។ បើ​មិន​មាន​ភ្លៀង​ថែម​ទឹក​អាច​ស្រក​វិញ​។​

​នៅ​ម៉ោង ១៣.00 រសៀល​នេះ បាន​បើក​អោយ​រថយន្ត​តូច​ចរាចរណ៍​វិញ​ហើយ ដោយឡែក​រថយន្ត​ធំ នៅ​មិន​អោយ​ឆ្លងកាត់​នៅឡើយ ៕
​លោក ហុក វិបុល​

 

r180821d2 r180821d1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.