ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បង្ក្រាបទីតាំងលួចបើកល្បែងជល់មាន់តាមអនឡាញ ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងដកហូតវត្ថុតាងមួយចំនួន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បង្ក្រាបទីតាំងលួចបើកល្បែងជល់មាន់តាមអនឡាញ ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងដកហូតវត្ថុតាងមួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រោយមានការបញ្ជាពីលោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងជាអភិបាលខណ្ឌ, លោក ណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងភ្លាមៗ ករណីលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែង ដោយក្នុងប្រតិបត្តិការនេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) និងដកហូតទាំងវត្ថុតាង ដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តល្បែងស៊ីសងមួយចំនួនទៀត។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៣១អឺអូសេដេ តាមបណ្ដាយផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

បើតាមលោក ថេង សុថុល បន្ទាប់ពីការបង្ក្រាបជាក់ស្ដែងករណីលបលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែងនេះដែរ និងសម្រាប់ជនសង្ស័យទាំង៨នាក់ (ស្រីម្នាក់) និងវត្ថុតាងពាក់ព័ន្ធដូចជា លេបថប១គឿង, តុចំនួន៣តុ, កុំព្យូទ័រ៦គ្រឿង, ទូរទស្សន៍២គ្រឿង, ម៉ាស៊ីនព្រីនធ័រ១គ្រឿង, កាំមេរ៉ាសុវត្ថិភាព១គ្រឿង និងកៅអីអង្គុយចំនួន៤ទៀត ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបន្តនិតិវិធី។

លោកបានជំរុញមន្ដ្រី ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាការពារឲ្យបានល្អ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.