ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញដល់មន្ទីរព័ត៌មានខេត្តកំពត ត្រូវបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយបដើម្បីឱ្យពលរដ្ឋកាន់តែទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងយល់ដឹងពីគោលនយោបាយរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញដល់មន្ទីរព័ត៌មានខេត្តកំពត ត្រូវបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយបដើម្បីឱ្យពលរដ្ឋកាន់តែទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងយល់ដឹងពីគោលនយោបាយរបស់រដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់មន្ទីរព័ត៌មានខេត្តកំពត ត្រូវបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ, មន្ត្រីមន្ទីរព័ត៌មានខេត្តកំពត ទាំងអស់ត្រូវបន្តបំពេញបេសកកម្មការងារប្រកបដោយការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈដែលជាអាវក្រោះការងារបងប្អូនអ្នកសារព័ត៌មាន។

ការជំរុញបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពត និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តកំពត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មាន សម្រាប់ប្រទេសជាតិ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅមិនទាន់មានគោលនយោបាយព័ត៌មាននៅឡើយទេ ដូច្នេះហើយនៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានដាក់ចុះនូវចក្ខុវិស័យ គឺត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រពន្ធ័ផ្សព្វផ្សាយបានដើរតូនាទីសំខាន់ណាស់ក្នុងការពង្រឹងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋាភិបាល ហើយធ្វើអោយរដ្ឋាភិបាលបានយល់ពីបញ្ហានៅមូលដ្ឋានជួបប្រទះ និងនាំយកគោលនយោបាយរបស់រដ្ឋាភិបាល ជូនទៅដល់មូលដ្ឋាន។

ជាមួយគ្នានេះលោកបានបន្តថា តួនាទីរបស់មន្ទីរព័ត៌មាន គឺជាគណៈបញ្ជាការបស់គណៈអភិបាលខេត្ត រាជធានី ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ហើយខិតខំកែឆ្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានលើកឡើងថា សារព័ត៌មានគឺជាអំណាចទី៤ តែបើនិយាយពីក្នុងកិច្ចការងារគ្រប់គ្រងព័ត៌មានវិញ អំណាចសារព័ត៌មាន ជាអំណាចទី១ ដែលអំណាចផ្សេងៗទៀតក៏ត្រូវការព័ត៌មាន បើសិនជាអត់មានព័ត៌មាននោះទេ ការសម្រេចចិត្តមិនបានត្រឹមត្រូវ។

លោក នេត្រ ភក្ត្រា ក្នុងនាមអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បញ្ជាក់ពីការបន្តស្វែងរកការគាំទ្រពីគណៈ អភិបាលខេត្ត ដើម្បីជំរុញដល់មន្ទីរ អង្គភាពជំនាញ សហការជាមួយមន្ទីរព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចការ និងសមិទ្ធផលក្នុងខេត្តឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។

លោកបានលើកទឹកចិត្តនិងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរ និងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។

លោកនេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តកំពតអនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តមន្ត្រីទាំងអស់ តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងផ្តល់បណ្ណសរសើរដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពតទាំងអស់។

លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត ធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងារដែលថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក និងលើកទឹសដៅផែនការសកម្មភាពការងារ ពិសេសបន្តគ្រប់គ្រងតាមដានព័ត៌មានក្លែងក្លាយ និងធ្វើការឆ្លើយតបដើម្បីបន្សាព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។ បន្តគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងសោទស្សន៍ក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.