ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឱ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឱ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឱ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

“ក្មេងទំនើង” គឺយើងច្រើនសំដៅលើក្រុមក្មេងឈាមរាវ ដែលមានអាយុចន្លោះ ពី១៣ ទៅ១៨ឆ្នាំ ចូលចិត្តបង្កភាពអនាធិបតេយ្យក្នុងសង្គម មិនយកចិត្តទុកដាក់រៀនសូត្រ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ធ្វើអ្វីៗតាមទំនើងចិត្ត មិនគោរពច្បាប់ មិនគោរពសីលធម៌ បង្កើតក្រុមបងតូចបងធំ និងដេញវាយកាប់ចាក់គ្នា រហូតឈានដល់ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។

សកម្មភាពទំនើងកោងកាច របស់ក្មេងទំនើង គឺជាការគំរាមកំហែងដល់សន្តិសុខសង្គម បង្កការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃក្នុងសហគមន៍ ប្រើហិង្សា បង្ករបួសស្នាម ឬធ្វើឲ្យបាត់បង់អាយុជីវិត ថែមទាំង បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បំផ្លាញទ្រព្យសម្បត្តិអ្នកទៃ បំផ្លាញទ្រព្យ​សម្បត្តិរដ្ឋ ប៉ះពាល់ដល់ធនធានមនុស្សក្នុងសង្គម និងសេដ្ឋកិច្ចជាតិផងដែរ។

ដើម្បីចូលរួមបង្កាទប់ស្កាត់ និងបង្ក្រាប ក្រុមក្មេងទំនើងទាំងនេះ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក​ នាយករង​ លោកគ្រូ អ្នកគ្រូ តាមសាលាវិទ្យាល័យនិងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើងក្នុងសង្គម និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏អំពាវនាវដល់អាណាព្យាបាល ដែលធ្លាប់តែបណ្តោយឲ្យកូនក្លាយជាទំនើង បាត់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ ទាំងអស់ សូមចូលរួមងាកមកយកចិត្តទុកដាក់អប់រំកូន ផ្តល់គំរូល្អៗ ដល់កូន និងគ្រប់គ្រង ថែទាំ តាមដានកូន ឲ្យបានហ្មត់ចត់បំផុត ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ។

ប្រតិបត្តិការបង្ក្រាបក្មេងទំនើង របស់អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើឡើង ដោយមិនមានការលើកលែងដាច់ខាត ចំពោះមុខញ្ញាដូចខាងក្រោម៖
១- ក្រុមក្មេងដែលធ្លាប់ចូលជាសមាជិកក្រុមទំនើងនិងធ្លាប់ធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នា កន្លងមក។
២- ក្រុមក្មេងដែលប្រើអំពើហិង្សា វាយតប់ កាប់ចាក់គ្នាជាក់ស្តែង ក្នុងសាលារៀន ទីសាធារណ: និងតាមដងផ្លូវ។
៣- ក្រុមក្មេងដែល បង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងម៉ូតូជិះរោទិ៍លឺសូរខ្លាំង ស្រែកហ៊ោកញ្ច្រៀវ ប្រដេញគ្នាតាមផ្លូវ ដែលផ្ដល់ការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃតាមទីសាធារណៈ។
៤- ក្រុមក្មេងដែល បំផ្លាញទ្រព្យរបស់អ្នកដទៃ ទ្រព្យសម្បត្តិរដ្ឋ ដូចជា គប់កញ្ចក់រថយន្ត វាយបំផ្លាញម៉ូតូ វាយបំផ្លាញអំពូលភ្លើងសាធារណៈ វាយបំផ្លាញប៉ាណូសាធារណៈ។
៥- ក្រុមក្មេងដែល ប្រមូលផ្ដុំគ្នាផឹកស៊ី ជក់បារី ជក់វ៉ែប ចាក់ធុងបាស់ ឡូឡាអនាធិបតេយ្យ នៅតាមទីសាធារណៈ ពេលអាធ្រាត។
៦- ក្រុមសិស្សសាលាដែលនៅក្នុងម៉ោងរៀន ទៅប្រមូលផ្តុំគ្នាផឹកស្រា ជក់បារី ជក់វ៉ែប តាមរមណីយដ្ឋាន តាមចំការ តាមកញ្ចុះ តាមផ្ទះសំណាក់ តាមខារ៉ាអូខេ ដោយគេចម៉ោងរៀន។ 

ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយដូចខាងលើ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.