ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងបែកធ្លាយរឿងប្រធានឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយ បំផ្លាញព្រៃឈើដ៏ធំធេង

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងបែកធ្លាយរឿងប្រធានឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយ បំផ្លាញព្រៃឈើដ៏ធំធេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងការចុះផ្សាយតាមបណ្តាញព័ត៌មានសង្គម ដែលលើកឡើងថា មានការបែកធ្លាយរឿងប្រធានឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយ បំផ្លាញព្រៃឈើដ៏ធំធេង។

ក្នុងសេចក្តីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម របស់គណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ដែលមានខ្លឹមសារថា៖ បែកធ្លាយរឿងប្រធានឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយ បំផ្លាញព្រៃឈើដ៏ធំធេង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ ចាត់វិធានការផង។

សេចក្តីបំភ្លឺព័ត៌មាននោះបន្តថា ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖

*ទី១៖ កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឋានៈជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងដោយមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យ ឆែកឆេរទីតាំង៣កន្លែង នៅឃុំឈើតុំ ស្រុកក្រគរ ដោយរកឃើញឈើចម្រុះប្រភេទ និងមធ្យោបាយ ប្រព្រឹត្តបទល្មើសមួយចំនួន នៅទីតាំងរបស់ឈ្មោះ កោះ សំភី (ហៅតាហយ) ដែលបានរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្ន ជំនាញមានសមត្ថកិច្ចកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីស្វែងរកចាប់ខ្លួនឈ្មោះ កោះ សំភី (ហៅតាហយ) និងបក្ខពួក ព្រមទាំងអ្នកពាក់ព័ន្ធឱ្យខាងតែបាន។

*ទី២៖ តាមការស្រាវជ្រាវ ស៊ើបអង្កេតរបស់ស្ថាប័នជំនាញ លោក រី ភារម្យ ប្រធានការិយាល័យឧទ្យានជាតិ និងជានាយកឧទ្យានជាតិជួរភ្នំក្រវាញ ពុំមានឈ្មោះជាប់ពាក់ព័ន្ធដូចការចុះផ្សាយនោះឡើយ។

*ទី៣៖ មកទល់ពេលនេះ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្ត បាននិងកំពុងបំពេញតួនាទី ភារកិច្ច របស់ខ្លួនយ៉ាងសកម្ម ពុំមានការដកតួនាទី ភារកិច្ចពីប្រធានមន្ទីរ ដើម្បីដាក់លោក រី ភារម្យ ជាបេក្ខភាព ជំនួសដូចការចោទប្រកានរបស់គណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ចុះផ្សាយឡើយ។

*ទី៤៖ តាំងពីការចូលកាន់តំណែងជាអភិបាលខេត្ត លោក ខូយ រីដា បានចាត់ទុកការបម្រើប្រជាពលរដ្ឋ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសជាកិច្ចការអាទិភាពបំផុត និងបានចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសជាបន្តបន្ទាប់។

ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធចំពោះការចុះផ្សាយរបស់គណនី ហ្វេសបុកផេក ផែនដីថ្មី PDT-news ដែលជាការចុះផ្សាយមានលក្ខណៈញុះញង់ បំបែកបំបាក់ផ្ទៃក្នុងអង្គភាព ផ្សាយបំភ្លើសពីការពិត មូលបង្កាច់ និងធ្វើការវាយតម្លៃថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដើម្បីកេងយកចំណេញ ប្រយោជន៍អ្វីមួយក្នុងវិជ្ជាជីវៈរបស់ខ្លួនប្រាស់ចាកពីក្រមសីលធម៌ជាអ្នកសារព័ត៌មាន។

រដ្ឋបាលខេត្តសូមស្នើឱ្យគណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ធ្វើការកែតម្រូវអំពីការចុះផ្សាយបំភ្លើស ការពិតរបស់ខ្លួនឡើងវិញជាបន្ទាន់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.