ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ ក្នុង​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ជួយ​ដក​បង្គោល​ដែល​គេ​បោះ​រំលោភ​យក​ផ្ទៃ​បឹង​ឈូក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បន្ទាប់​ពី​បុគ្គល​មួយ​គ្រួសារ​បាន​ឃុបឃិត​លួច​បោះបង្គោល​រំលោភ​យក​ផ្ទៃ​បឹង​ឈូក​ដែល​ជា​ផ្លូវ​បង្ហូរទឹក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​នោះមក ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០០​គ្រួសារ ដែល​រស់នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត នាំគ្នា​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល ដោយ​ពួកគាត់​សំណូមពរ​ឲ្យ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច ជួយ​មាន​វិធានការ​ដក​បង្គោល​ដែល​គេ​បោះ​រំលោភ​យក​ផ្ទៃ​បឹង​នេះ​ចេញ​ជាបន្ទាន់​។​

​បើ​តាម​ការលើកឡើងរ​បស់​ប្រជាពលរដ្ឋ​ខាងលើ​បានឲ្យដឹងថា ដី​បឹង​ឈូក​ដែល​ជា​សម្បតិ្តសា​ធារណៈ បន្ទាប់ពី​មាន​ការប៉ុនប៉ង​រំលោភ​យក​ពី​សំណាក់​បុគ្គល​មួយ​គ្រួសារ ប្តី​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ រស់នៅ​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត កន្លងមក​បាន​ជួល​រថយន្ត​ដឹក​ដី​ចាក់​រំលោភ​យក​បឹង​ឈូក​នេះ​ជាច្រើនលើក ច្រើនសារ តែ​ត្រូវបាន​អាជ្ញាធរ​ចុះ​ហាមឃាត់​ទាន់ពេលវេលា​។ ហើយ​បន្ទាប់​ពី​មាន​ផ្ទុះ​ប្រតិកម្ម​ដ៏​កក្រើក​នេះ បុគ្គល​ដែល​ប៉ុនប៉ង​រំលោភ​ដី​បឹង​នោះ ក៏​ព្រម​ប្រគល់ជូន​រដ្ឋ​វិញ​ដែរ ប៉ុន្តែ​ពួកគាត់​ឆ្ងល់​ថា ចុះ​បើ​ដី​បឹង​ឈូក​នេះ​ត្រូវបាន​ប្រគល់​ទៅឲ្យ​អាជ្ញាធរ​ទៅហើយ ហេតុអ្វី​នៅ​មាន​បង្គោល​បោះ​រំលោភ​យក​ដូច​មុន​ដដែល​អីចឹង ហើយ​ម៉ោង​ណា ថ្ងៃ​ណា វេលា​ណា ខែ​ណា ឆ្នាំ​ណា ទើប​អាជ្ញាធរ​មាន​វិធានការ​ដក​បង្គោល​ក្នុង​បឹង​ឈូក​នេះ​ចេញ​ឲ្យ​បាត់ទៅ ឬ​មាន​ចេតនា​ទុកឲ្យបុគ្គល​ខិលខូ​ចនោះ រំលោភ​យក​ម្តងទៀត​.?​។​ប្រជាពលរដ្ឋ​បាន​បង្ហើប​ទៀតថា បឹង​ឈូក​នេះ​ជា​របស់​រដ្ឋ គ្រប់គ្រង​ដោយ​អាជ្ញាធរ​ក្នុង​តំបន់ បើ​គេ​បោះបង្គោល​យក​ជាស​ម្ប​តិ្ត​ឯកជន​បានចឹង ពួកគាត់​ក៏​នាំ​គ្នា​ចាក់​ដី​លប់​ព្រែក ប្រឡាយ បឹងបួ​យកបាន​ដូចគ្នា ហើយ​អាជ្ញាធរ​ក៏​មិន​អាច​រារាំង​ដល់​ពួកគាត់​បាន​ឡើយ បានន័យថា បើ​បុគ្គល​មួយ​គ្រួសារ​ហ៊ាន​រំលោភ​យក​បឹង​ឈូក​ដែល​ជា​ជ្រលង​បង្ហូរទឹក​នេះ​បាន ផ្ទៃ​បឹង​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ពួកគាត់​នឹង​វាត​យក​ទាំងអស់​គ្នា​តែ​ម្តង ចាំ​មើល​អាជ្ញាធរ​ហ៊ាន​ឃាត់ឃាំង​ពួកគាត់​ដែរ​ឬទេ​?​។​

​ទាក់ទិន​នឹង​ករណី​ប្រតិកម្ម​ខាងលើ កន្លងមក​ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅ​សាលា​ស្រុក​កំពង់ត្រាច ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ជួយ​ចាត់​វិធានការ​ចំពោះ​បុគ្គល​ខិលខូច ដែល​ថ្លើមពាសមេឃ​ហ៊ាន​ចាក់​ដី​លប់​ដឹង​និង​បោះបង្គោល​បំណង​ក្រសោប​យក​ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​នេះ ប៉ុន្តែ​អភិបាលស្រុក​កំពង់ត្រាច ថា​រង់ចាំ​ការបោះឆ្នោត​រួចរាល់​នឹង​ចាត់ការ​រឿង​នេះ​ឲ្យបាន​ចប់​សព្វគ្រប់ ដើម្បី​កុំឲ្យ​យប់យន់​សុបិន​ច្រើន​បន្តទៀត​។​ហើយ​មហាជន​ក្នុងស្រុក​កំពង់ត្រាច​ទាំងមូល កំពុង​ន្ទឹ​ង​រង់ចាំ​មើល​លទ្ធផល តើ​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច​ថ្មី នឹង​អាច​ហ៊ាន​ប្រើ​កណ្តាប់ដៃ​យក្ស​សំពង​ទៅ​លើ​បុគ្គល​ខិលខូច​នោះ​បាន​ដែរ​ទេ ព្រោះ​គេ​ដឹងថា អ្នក​ប៉ុនប៉ង​រំលោភ​យក​ដី​បឹង​ឈូក​នោះ​មាន​អ្នកកាង​នៅ​ពីក្រោយ​និង​មាន​អំណាច​ទៀតផង​។​

​ជុំវិញ​ករណី​ដូច​ខាងលើ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០៧​ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា រឿង​បង្គោល​ក្នុង​បឹង​ឈូក​វា​ពុំ​មាន​បញ្ហា​ធំដុំ​ទេ សំខាន់​គឺ​អាជ្ញាធរ​បាន​ទប់ស្កាត់​មិន​ឲ្យ​បុគ្គល​នោះ​ចាក់ដី​រំលោភ​យក​បាន​ឡើយ​។ ម្យ៉ាងទៀត​បឹង​ឈូក​នេះ​ក៏​គ្មាន​ជំនាញ​ណា​ចេញ​ប័ណ្ណកម្មសិទ្ធិ​បានដែរ​។​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ទៀតថា ដី​បឹង​ឈូក​ជាស​ម្ប​តិ្ត​របស់​រដ្ឋ ក្នុងនាម​លោក​ជា​អាជ្ញាធរ ដាច់ខាត​មិន​អនុញ្ញាតឲ្យ​គេ​រំលោភ​បាន​ស្រួលៗ​នោះឡើយ​។​

​ទោះជា​យ៉ាងណា មហាជន​នៅ​តែ​ព្រួយបារម្ភ​ចំពោះ​បង្គោល​ដែល​គេ​បោះ​រំលោភ​វាត​យក​បឹង​រាប់​ហិកតា​ពី​សំណាក់​បុគ្គល​ខិលខូច ដោយ​ពួកគេ​នៅតែ​មាន​ចម្ងល់​ឥត​ស្រាកស្រាន្ត ខណៈ​អាជ្ញាធរ​នៅ​មាន​ការរារែក​ដោយ​មិន​ចាត់វិធានការ​ភ្លាមៗ ហាក់ដូចជា​ស្ថិតក្នុង​ពិភព​អាថិ៍​កំបាំងមួយ​សឹងតែ​មើល​មិនយ​ល់​៕
​សេង ណា​រិទ្ធ​

 

r180807a7 r180807a8 r180807a9 r180807a10

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.