ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

កីឡាការិនី​ជាតិ នឹង អន្តរា​ជាតិ ចំនួន ៣.០៥៥ នាក់ រត់ ប្រណាំង ម៉ា​រ៉ា​តុង អន្តរជាតិ ! ព្រឹក​មិញ​នេះ​នៅ​ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ អាទិត្យ ៩ រោច ខែ ទុតិយ​សា​ឍ ឆ្នាំ ច សំរិទិ្ធ​សក័ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៨ ការ​រត់ប្រណាំង​ម៉ា​រ៉ា​តុង អន្តរជាតិ ចក្រភព​ខ្មែរ លើក​ទី​៥ សម្រាប់ ឆ្នាំ​២០១៨ បាន​ព្រឹត្ត​ទៅដោយ រលូន ! ដោយ​មាន​កីឡាករ កីឡាការិនី​ជាតិ និង​អន្ដរជាតិ​ចូលរួម​សរុប ចំនួន ៣.០៥៥​នាក់ មកពី​៥០​ប្រទេស​លើ​ពិភពលោក ក្នុងនោះ​មាន​ជន​បរទេស​ចំនួន ១.៦៥៥​នាក់ ខណៈ​ដែល​ប្រជាពលរដ្ឋ​ចិន​ចូលរួម​ច្រើនជាងគេ ឈរ​លំដាប់​ទី​១  , ជនជាតិ​ជប៉ុន​ឈរ​លំដាប់​ទី​២ និង ជនជាតិ​ម៉ាឡេស៊ី​ឈរ​លំដាប់​ទី​៣ រួមទាំង​ប្រជាពលរដ្ឋ​កម្ពុជា ១.៤០០​នាក់ ដែល​ចំនួន​នេះ ធ្វើឲ្យ​កើនឡើង​ប្រមាណ​១៥​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧  !

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម ថោង ខុន ! និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន សុង ! អភិបាលខេត្ត ខេត្តសៀមរាប ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​នេះ ឆ្ពោះទៅរក​ភាព​ជោគជ័យ និង​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស Top-10 ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍ Full Marathon លើ​ពិភពលោក ហើយ​ការរៀបចំ​ទិវា​រត់ប្រណាំង Full Marathon នេះ គឺ​ផ្ដោត​សំខាន់​លើ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង ភ្ជាប់​ជាមួយ​ការងារ​សប្បុរសធម៌ ការ​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិ ចក្រភព​ខ្មែរ លើក​ទី​៥ ឆ្នាំ​២០១៨ ! គឺមាន ៤​វិញ្ញាសា រួម​មាន​វិញ្ញាសា​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​, ២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង​វិញ្ញាសា​រត់​លក្ខណៈ​កម្សាន្ដ ៣​គីឡូម៉ែត្រ ។

​ចំពោះ​គោលបំណង​ក្នុង​ការរៀបចំ​កីឡា​បែប​ទេសចរណ៍​នេះ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក្នុង​រដូវ​ភ្លៀង​ធ្លាក់ ដែល​ជា​រដូវ​ភ្ញៀវទេសចរ​ធ្លាក់ចុះ និង​ជួយ​ដល់​ផលិករ​ទេសចរ បាន​រក្សា​នូវ​ចំណូល​ប្រចាំថ្ងៃ ។

r180806a1 r180806a2 r180806a3 r180806a4 r180806a5 r180806a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.