ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

គណៈ​គ្រប់គ្រង​និង​និស្សិត​សកល​វិទ្យាល័យ​(CUS)​សាខា​ខេត្ត​កំពត​ចូលរួម​ដាំ​ដើម​កោង​កាង​ក្នុង​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការងារ​អភិរក្ស​និង​ថែរក្សា​បរិស្ថាន​ក៏​ដូច​ការងារ​សង្គម​ឲ្យបាន​កាន់តែ​ផុលផុស​នោះ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៨ គណៈ​គ្រប់គ្រង​និង​និស្សិត​សកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS)​សាខា​ខេត្ត​កំពត បាន​បង្កើត​នូវ​កម្មវិធី​ចូលរួម​ដាំ​ដើម​កោង​កាង​នៅ​សគម​ន៍​នេសាទ​ត្រពាំង​សង្កែ ស្ថិតក្នុង​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​ខេត្ត​កំពត ដែល​ចូលរួម​ដោយ​សាស្ត្រាចារ្យ សិស្ស និស្សិត​ជា​ច្រើន​នាក់​។

​យើង​ពិតជា​ដឹងថា កោង​កាង​គឺជា​រុក្ខជាតិ​ដុះ​តាម​ដៃ​ព្រែក​និង​តំបន់​ឆ្នេរសមុទ្រ មាន​សារៈប្រយោជន៍​សំខាន់​ជា​ច្រើន​សម្រាប់​មនុស្ស​និង​មច្ឆា​វា​ជា​ជម្រក​របស់​ជីវៈចម្រុះ​ហើយ​វា​គឺជា​ឆ្នាំងបាយ​របស់​ប្រជា​នេសាទ​ប្រចាំ​ថ្ងៃ​ផងដែរ​។ ប៉ុន្តែ​មនុស្ស​ជាច្រើន​មិន​បាន​នាំគ្នា​អភិរក្ស​ដើម​កោង​កាង​នេះ​ទេ អ្នក​ខ្លះ​បែរជា​កាប់​បំផ្លាញ់​ទៅវិញ ធ្វើឲ្យ​ព្រៃកោងកាង​ប្រឈម​នឹង​ការបាត់បង់​រិ​ចរឹល​បន្តិច​ម្តងៗ​ផងដែរ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ចំពោះ​មុខ​នេះ ហើយ និង​ដើម្បី​ស្ដារ​និង​ទប់ស្កាត់​នៃ​ការបាត់បង់​ព្រៃកោងកាង​ដែលជា​ជំរក​របស់​ជីវចម្រុះ ប្រជា​នេសាទ​បាន​ប្រមូល​ផ្គុំ​គ្នា​បង្កើត​ជា​សហគមន៍​ដើម្បី​អភិរក្ស​ព្រៃកោងកាង​នេះ​ឡើង​រហូត​ដល់​សព្វថ្ងៃនេះ​។

​លោក ហម សា​វ៉េ​ត នាយក​សកល​វិទ្យាល័យ (CUS) សាខា​ខេត្ត​កំពត​បាន​លើក​បញ្ជាក់​ពី​គោលបំណង នា​ឱកាស​នេះ​ថា​៖ ដោយ​មាន​ការជំរុញ​ណែនាំ​លើកទឹកចិត្ត​ជាប្រចាំ​ពី លោក​បណ្ឌិត ស្តើង សុខុម សកលវិទ្យាធិការ នៃ​សកល​វិទ្យាល័យ​(CUS)​ក្នុង​ការបណ្ដុះ​គំនិត​ដល់​សិស្ស​និស្សិត​ឲ្យ​ចេះ​ស្រឡាញ់​ធម្មជាតិ​និង​ជួយ​កិច្ចការ​សង្គម​ឲ្យបាន​ច្រើន​នោះ​ទើប​មាន​ថ្ងៃនេះ គណៈ​គ្រប់គ្រង​សលក​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS)​សាខា​ខេត្ត​កំពត និង​និស្សិត​របស់​ខ្លួន​បាន​បង្កើត​នូវ​កម្មវិធី​ចូលរួម​កិច្ចការ​សង្គម​នេះ​ឡើង​ដើម្បី​ចូលរួម​ដាំ​ដើម​កោង​កាង​នៅ​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​នាពេលនេះ​។

​លោក ហម សា​វ៉េ​ត បាន​លើក​បន្តទៀតថា សង្ខា​របស់​មនុស្ស​យើង​ទាំងអស់គ្នា​មិន​ទៀងទាត់ កើត​ហើយ​ក៏​ស្លាប់​ទៅ​វិញ​នៅ​ថ្ងៃ​ណា​មួយ ដូច្នេះ​ត្រូវ​ខិតខំ​សន្សំ​ទង្វើ​ល្អ​ឲ្យបាន​ច្រើន​។​ដោយឡែក​ការចូលរួម​ដាំ​ដើម​កោង​កាង​នៅថ្ងៃនេះ​ចាត់ទុក​ជា​ទង្វើ​ល្អ​មួយ​ដើម្បី​ជួយ​មនុស្សជាតិ និង​បរិស្ថាន ដែល​យើងទាំងអស់គ្នា​ជា​និស្សិត​និង​បញ្ញាវ័ន្ត​មិន​អាច​មើល​រំលង ហើយ​គួរ​យកចិត្តទុកដាក់​ចូល​រួមចំណែក​ជួយ​អភិរក្ស និង​អភិវឌ្ឍន៍​នូវ​ព្រៃកោងកាង​ទាំងអស់គ្នា បើ​ដាំ​មិនបាន​ច្រើន​យ៉ាង​ហោច​ណាស់​ម្នាក់​ឲ្យបាន​១​ដើម​ក៏​បាន​ដែរ​។​

​លោក ថោង យ៉ាវ៉ាន់ ជា​សាស្ត្រាចារ្យ បាន​លើកឡើង​ផង​ដែរ​អំពី​សារៈប្រយោជន៍​នៃ​ការដាំ​ដើម​កោង​កាង​នេះ​ថា ជីវិត​របស់​មនុស្ស​គ្រប់រូប​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​បរិស្ថាន ហើយ​ដោយ​យល់ឃើញថា​ព្រៃកោងកាង​មាន​ប្រយោជន៍​ច្រើន ហើយ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ផង​នោះ ទើប​មាន​ការសម្រេចចិត្ត​ជ្រើសរើស​ទីតាំង​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​នេះ​ដើម្បី​ដាំ​ដើម​កោង​កាង​តែម្តង​។

​ជាមួយ​ឱកាស​នោះ ក្រុមនិស្សិត​ដែល​បាន​ចូលរួម​ដាំ​ដើម​កោង​កាង​ក៏​បាន​សំដែង​នូវ​អារម្មណ៍​ឲ្យដឹង​ដែរថា ពួកគេ​ពិតជា​មាន​សេចក្តី​រីករាយ ខណៈ​ដែល​សាលា​បាន​បង្កើត​កម្មវិធី​ថ្ងៃនេះ​ឡើង​ពី​ព្រោះ​ការចូលរួម​របស់​ពួកគេ វា​បាន​បញ្ជាក់​អំពី​ក្តីស្រលាញ់​ចំពោះ​ធម្មជាតិ និង​មច្ឆា​ជាតិ កាត់បន្ថយ​បាន​នូវ​ការបំពុល​បរិស្ថាន​បាន​មួយចំណែក​ពី​ផល​នៃ​ព្រៃកោងកាង​នេះ ពិសេស​ចូលរួម​ជួយ​ដល់​បងប្អូន​ប្រជា​នេសាទ ដែល​ប្រកប​របរ​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​រាល់​ថ្ងៃ​ឲ្យ​ពួកគាត់​អាច​នេសាទ​បាន​ច្រើន​ទៅ​ថ្ងៃមុខ​។

​សូមបញ្ជាក់​ថា ៖ សហគមន៍​នេសាទ​ត្រពាំង​សង្កែ ជា​តំបន់​អភិរក្ស​ព្រៃ​កោង កាង​និង​បាន​រៀបចំ​ប្រែក្លាយ​ជា​កន្លែង​សម្រាក​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​បំផុត ក្នុងចំណោម​សហគមន៍​នេសាទ​ទាំងអស់​នៅក្នុង​ខេត្ត​កំពត ហើយ​សហគមន៍​នេះ ផ្តល់​សេវា​ស្នាក់នៅ  កន្លែង​ប្រជុំ ជិះទូក​កម្សាន្ត​តាម​ព្រៃកោងកាង​មើល​ថ្ងៃ​លិច និង​បាន​ភ្លក្ស​រសជាតិ​គ្រឿង​សមុទ្រ ក្នុង​អាហា​រដ្ឋា​ន​នៅទីនេះ​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r180804a5 r180804a6 r180804a7 r180804a8 r180804a1 r180804a2 r180804a3 r180804a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.