ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​កែប ជាមួយ​គណៈប្រតិភូ​ទីក្រុង​លីន​ឆាង ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​សីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​កែប​បាន​ធ្វើ​កិច្ច​ជំនួប​ពិភាក្សា​ការងារ ដើម្បី​បង្កើត​ការទំនាក់ទំនង​ជា​បង​ប្អូន​រវាង​ទីក្រុង​លីន​ឆាង នៃ​ខេត្ត​យូ​ណាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​គណៈប្រតិភូ​មកពី​ទីក្រុង​លីន​ឆាង ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ស្ថាប័ន​ជំនាញ​គ្រប់​អង្គភាព​ទូទាំង​ខេត្ត​កែប​ផង​ដែរ​។​

​ជា​កិច្ច​ស្វាគមន៍ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានឲ្យដឹងថា បច្ចុប្បន្ន​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត​កែប ត្រូវ​បាន​ស្តារ​និង​អភិវឌ្ឍ​មាន​ភាព​រីកចម្រើន​គួរឲ្យកត់សម្គាល់ ដូចជា​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម និង​ផ្លូវថ្នល់​ជាដើម​។​លោក​អភិបាលខេត្ត​បានបញ្ជាក់​ពី​សក្តានុពល​របស់​ខេត្ត​កែប ដែល​ជា​ខេត្ត​មាន​អទិភាព​លើ​វិស័យ​ទេសចរណ៍ មាន​មាត់​ឆ្នេរ​ស្រស់ស្អាត តាម​បែប​ធម្មជាតិ​ប្រកប​ដោយ​ភាព​ទាក់ទាញ ដោយ​បាន​ជំរុញ​ដល់​ក្រុម​អ្នក​ទេសចរណ៍​ចូល​មក​លម្ហែ សម្រាក កម្សាន្ត​នៅ​ខេត្ត​កែប​កាន់តែ​ច្រើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​លើសពី​នេះ​ខេត្ត​កែប ត្រូវបាន​អ្នក​ទេសចរណ៍​ខាត់​ទុក​ជា​ទី​លម្ហែ​ប្រកប​ដោយ​ភាព​ទាក់ទាញ មាន​ខ្យល់​បរិសុទ្ធ​ល្អ មាន​អំណោយផល​ស្តែង​ចេញ​ពី​ធម្មជាតិ​ពិតៗ និង​ធានាបាន​សុវត្ថិភាព​ក្នុងការ​ស្នាក់​នៅ​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​គ្រប់​រដូវ​កាល​។​

​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ក៏​បាន​ផ្តោត​ទៅលើ​អនុស្សារណៈ​យោគយល់ ដើម្បី​បង្កើត​ទំនាក់ទំនង​ជា​បងប្អូន​រវាង​ទីក្រុង​លីន​ឆាង នៃ​ខេត្ត​យូ​ណាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការពង្រឹង​បន្ថែមទៀត​នូវ​ការទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ទីក្រុង​ទាំង​ពីរ​និង​ការយោគយល់​គ្នា​ទៅវិញទៅមក និង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រជាជន​នៃ​ក្រុង​ទាំងពីរ តាមរយៈ​ការពិភាក្សា​ក្នុង​លក្ខណៈ​មិត្តភាព​ជា​បងប្អូន បាន​ស្ថិតស្ថេរ​ចីរកាល​។​

​ជាមួយគ្នានេះ ភាគី​ទាំងពីរ​បាន​យល់​ព្រមព្រៀង​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់​ស្តីពី​ការបង្កើត​ទំនាក់ទំនង​ជា​បងប្អូន​ដោយ​បាន​ឯកភាពគ្នា ឈរ​លើ​មូលដ្ឋាន​សមភាព ផលប្រយោជន៍​រួម​និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​។​រក្សា​ទំនាក់ទំនង​ជា​អចិន្ត្រៃយ៍​រវាង​ថ្នាក់ដឹកនាំ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ នៃ​ភាគី​ទាំងពីរ​ដើម្បី​សម្រួល​ពិគ្រោះ​យោបល់​ស្តីពី​ការផ្លាស់ប្តូរ​និង​សហ​ប្រតិ​ប​តិ្ត​ការ​ក៏​ដូចជា​បញ្ហា​កង្វល់​រួម​។​

​អនុស្សារណៈ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ និង​មាន​សុពលភាព​រយៈពេល​៥​ឆ្នាំ​។​អនុស្សារណៈ​នេះ​មាន​ចំនួន​៣​ច្បាប់ ជា​ភាសា​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស ដោយ​អត្ថបទ​និមួយៗ​មាន​ខ្លឹមសារ​ដូច​គ្នា​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180803f1 r180803f2 r180803f3 r180803f4 r180803f5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.