ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ឯកឧត្តម ម៉ៅ ធនិន ​អភិបាល​ខេត្ត​កំពត ប្រាប់​ពលរដ្ឋ និង​អាជ្ញាធរ ឲ្យ​រួម​គ្នា​ថែរក្សា​ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌ និង​កេរ​មរតក​ដូនតា ដែល​បន្សល់ទុក​នៅលើ​ភ្នំ​បូកគោ

ឯកឧត្តម ម៉ៅ ធនិន ​អភិបាល​ខេត្ត​កំពត ប្រាប់​ពលរដ្ឋ និង​អាជ្ញាធរ ឲ្យ​រួម​គ្នា​ថែរក្សា​ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌ និង​កេរ​មរតក​ដូនតា ដែល​បន្សល់ទុក​នៅលើ​ភ្នំ​បូកគោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ថ្លែង​ក្នុង​ពិធីបុណ្យ​សម្ភោ​ធ​កាត់​ខ្សែបូរ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​សំពៅ​ប្រាំ លើ​ភ្នំ​បូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ប្រាប់​ពលរដ្ឋ និង​អាជ្ញាធរ​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យបាន​គង់វង្ស​នូវ​ធនធាន​ធម្មជាតិ សម្បត្តិ​វប្បធម៌ កេរ​មរតក​ដូនតា​ដែល​បាន​បន្សល់​ឲ្យ ជាក់ស្តែង​វត្ត​សំពៅ​៥ សំណង់​អគារ និង​ប្រាសាទ​មួយចំនួន​នៅ​លើ​ភ្នំ​បូកគោ គឺ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ ហើយ​ទិដ្ឋភាព និង​កេរដំណែល​ដ៏​មហាសាល មានតម្លៃ​ខ្លាំងណាស់ សម្រាប់​ប្រជាពលរដ្ឋ និង​មនុស្ស​ជំនាន់​ក្រោយ​។​

​អភិបាលខេត្ត បាន​លើកឡើង​ទៀត​ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ គឺជា​តំបន់​រមណីយដ្ឋាន​ដ៏​ទាក់ទាញ និង​មាន​ឈ្មោះ​ល្បី​រន្ទឺ​ដល់​ក្រៅប្រទេស ដោយសារ​អ្នកជំនាញ​បានបញ្ជាក់​ថា បរិយាកាស និង​ខ្យល់​នៅលើ​ភ្នំ​បូកគោ អាច​ព្យាបាល​ជំងឺស្ត្រេ​ស្ត និង​ជំងឺ​ជាច្រើន​ទៀត ម្យ៉ាង​ភ្នំ​នេះ​បាន​បន្សល់ទុក​ប្រាសាទ ព្រះវិហារ វត្ត​អារាម​ដែល​តឹកតាង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​មកហើយ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើកឡើង​ថា កម្ពុជា​ជ្រក​ក្រោម​ម្លប់​សន្តិភាព​ដែល​សម្តេច​តេជោ ហ៊ុន សែន យក​ជីវិត​ទៅ​ប្តូរ និង​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រទេស​មាន​ការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ដោយឡែក សម្រាប់​ខេត្ត​កំពត សមិទ្ធផល​ជាច្រើន​ត្រូវបាន​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់ មាន​ដូចជា​ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ត្រី​ពេទ្យ ឆ្នេរ​ខ្សាច់​កម្សាន្ត​ជាដើម​។​

​ចំពោះ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ឬ​ភ្នំ​បូកគោ បច្ចុប្បន្ន​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​របស់​ខេត្ត​កំពត នៅ​ទីនោះ ទេសចរ​ជាតិ និង​អន្តរជាតិ អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ស្អាត និង​និង​ទេសភាព​ដ៏​កម្រ​ជាច្រើន ដូចជា​នៅ​តំបន់​ពពក​វិល វត្ត​សំពៅ​ប្រាំ កាស៊ីណូ​ចាស់ ព្រះវិហារ​កាត់​តូ​លិក រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ពពក​វិល បឹង​នៅលើ​ភ្នំ វាលស្រែ​១០០ វាលស្រែ​៥០០​រយ សួនផ្កា​ក្រ​ឡោម រូង​ល្អាង រូបសំណាក់​លោកយាយ​ម៉ៅ និង​ប្រាសាទ​ដំណាក់​ស្លា​ខ្មៅ​ជាដើម ។​

​សូមបញ្ជាក់​ថា ធី​បុណ្យ​សម្ភោ​ធ​កាត់​ខ្សែបូរ​ឆ្លង​សមិទ្ធផល​នានា​នៃ​វត្ត​សំពៅ​ប្រាំ លើ​ភ្នំ​បូកគោ ស្ថិតក្នុង​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្ត​កំពត បាន​ប្រព្រឹត្ត​ធ្វើ​ឡើង នា​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២៤ ៕  ដោយ សារី សារ៉ាត់

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.