ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ២០២៣ – ២០២៤

មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ២០២៣ – ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២៤ មាន​រៀបចំ​ពិធី​បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ​សិក្សា ២០២៣ – ២០២៤ ស្ថិតក្រោម​អធិបតីភាព​លោក សុខ ពិសី អភិបាលរង​ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន​, លោក លោកស្រី តំណាង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​, តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន​, លោកគ្រូ អ្ន​គ្រូ និង​ប្អូនៗ​កីឡាករ កីឡា​ការិនី ជាច្រើន​នាក់​។

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កិ​ឡា ខេត្ត​ប៉ៃលិន មានប្រសាសន៍​លើកឡើង​ថា​៖ ដោយ​ឆ្លង​តាម​ការប្រកួត​អស់​រយៈពេល​១០​ថ្ងៃ​កន្លងមកនេះ លោក​សូម​កោតសរសើរ​ដោយស្មោះ នូវ​ការខិតខំ​ប្រឹងប្រែង របស់ លោកគ្រូ អ្នកគ្រូ ដែល​ជា​អាជ្ញាកណ្តាល ពិសេស​ដោយ​មាន​ការសហកា​រ​ខ្ពស់ រវាង​សមត្ថកិច្ច​សណ្ដាប់ធ្នាប់ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន និង​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត បាន​ធ្វើឲ្យ​ការរៀបចំ​នេះ ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។ លោក​ប្រធាន​មន្ទីរ មានប្រសាសន៍​បន្ត​ថា​៖ ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការ​សាមគ្គីភាព ចេះ​អធ្យាស្រ័យ​គ្នា​រវាង​ក្រុម និង​ក្រុម រវាង​សាលារៀន និង​សាលារៀន ពិសេស​កីឡាករ និង​កីឡាករ ហើយក៍​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ខេត្ត​ប៉ៃលិន ឱ្យ​កាន់តែ​រីកចម្រើន​ប្រែក្លាយ​ទីលាន ជា​ថ្នាល​បណ្តុះ​បណ្តុះបណ្តាល ដើម្បី​ក្លាយខ្លួនជា​កីឡាក កីឡាការិនី​ពិតៗ សម្រាប់​ត្រៀម​ចូលរួម​ស៊ី​ហ្គេម​នា​ពេល​ខាង​មុខ​ផង​ដែរ ។​

​មានប្រសាសន៍​ក្នុង​ឪ​កាស​នោះ​ដែរ​លោក សុខ ពិសី អភិបាលរង​ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖ វិស័យ​កីឡា​គឺជា​មុខព្រួញ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អ្នកទទួលខុសត្រូវ​ផ្ទាល់ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​គោលបំណង​ធ្វើការ​អភិវឌ្ឍន៍ បង្កើន​សមត្ថភាព និង​ទេពកោសល្យ​របស់​កីឡាករ កីឡា​ការិនី តួ​យ៉ាង​មាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​រៀបចំ​កម្មវិធី​ប្រកួត​នេះ​ឡើង ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ បង្កើត​ឱកាស​បាន​ជួបជុំគ្នា បាន​ស្គាល់​គ្នា និង​បង្កើត​មិត្តភាព​បន្ថែមទៀត ។ លោក​អភិបាលរង​ខេត្ត មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិភូ​កីឡាករ កីឡា​កា​រា​នី មកពី​តាម​គ្រឹះស្ថាន​សិក្សា​ទាំង​បឋមសិក្សា និង​មធ្យមសិក្សា​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការប្រកួត​នេះ ហើយ​បាន​គោរព​តាម​គោលការណ៍ និង​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​កីឡា​បាន​ល្អ​ត្រឹមត្រូវ និង​មាន​ស្មារតី​ស្រឡាញ់​កីឡា​ពិតប្រាកដ ដើម្បី​ទទួលលទ្ធផល​បច្ចេកទេស​ស្របតាម​សមត្ថភាព​របស់​ខ្លួន ដោយ​មិន​គិតតែ​ពី​ការ​ឈ្នះ​ចាញ់ ជា​រឿង​សំខាន់​នោះ​ឡើយ ពី​ព្រោះ​វិស័យ​អប់រំ​កាយ និង​កីឡា ជា​សមាសភាគ​មួយ​ដ៏​សំខាន់ ក្នុងចំណោម​សមាសភាគ​ទាំង​ប្រាំ​នៃ​ការអប់រំ សម្រាប់​ពង្រឹង​កាយសម្បទា និង​សុខភាព​អ្នកសិក្សា ដែល​មិន​អាច​ខ្វះ​មួយណា​បានឡើយ ជាពិសេស​ចំពោះ​ក្មួយៗ​កុមារា កុមារី ដែល​កំពុង​សិក្សា​នៅ​កម្រិត​បឋមសិក្សា ព្រោះ​អាច​អភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និង​ស្មារតី​របស់​កុមារ​ឱ្យ​មាន​លទ្ធភាព​ទទួលយក​ការអប់រំ​បានល្អ ផងដែរ​។​

​សូមបញ្ជាក់​ថា​៖​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​២០២៣–២០២៤​នេះ មាន​កីឡាករ កីឡា​ការ​នី​ចូល​រួល​ប្រកួត​សរុប​ចំនួន ៩៥២​នាក់ ស្រី ៤៤០​នាក់ និង​ប្រតិភូ​កីឡា​ចូលរួម​សរុប ៤២​នាក់ ស្រី ៣​នាក់ ដោយ​កីឡា​សិស្ស​បឋម​សិក្សា​មាន​ប្រភេទ​វិញ្ញាសារ​ចំនួន ៤​ប្រភេទ និង​កីឡា​សិស្ស​មធ្យមសិក្សា​មាន​ចំនួន ៤​ប្រភេទ ហើយ​នា​ឱកាស​នោះ ថ្នាក់ដឹកនាំ​ខេត្ត ក៍​បាន​ផ្តល់​ពាន់រង្វាន់ មេដៃ​មាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​ថវិកា​មួយចំនួន ជូន​ដល់​ក្រុម​កីឡាករ កីឡា​ការ​នី ដែល​ទទួលបាន​ជ័យលាភី​ផងដែរ​៕ អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.