ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស យាង​ចូល​ព្រះ​ទិវង្គត នៅវេលា​ម៉ោង​៥៖៤០​នាទី​ល្ងាច ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា​

​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស យាង​ចូល​ព្រះ​ទិវង្គត នៅវេលា​ម៉ោង​៥៖៤០​នាទី​ល្ងាច ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស យាង​ចូល​ព្រះ​ទិវង្គត នៅវេលា​ម៉ោង ៥៖៤0​នាទី​ល្ងាច ថ្ងៃ​ច័ន្ទ ២​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ ៩៣​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ​។​

​ព្រះ​សព​របស់​ព្រះអង្គ បាន​នឹង​កំពុង​រៀបចំ​នៅ​វត្ត​វត្ត​ឧណ្ណា​លោម រាជធានី​ភ្នំពេញ​។​

​ព្រះ​ប្រវត្តិរូប​សង្ខេប​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ព្រះនាម ទេព វង្ស (​គណៈមហានិកាយ​នៃ​កម្ពុជា​)

​បិតា​នាម​៖ ទេព ឈិត​
​មាតា​នាម​៖ ប៉ិច អាត់​
​ប្រសូត្រ​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​វក គ​.​ស​.១៩៣២
​នៅ​ឃុំ​ជ្រាវ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

* ព្រះ​ផ្នួស​លើក​ទី​១
​នៅ​ឆ្នាំ​រោង គ​.​ស​.១៩៥២ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ហ៊ីង ម៉ៅ “​ពុទ្ធ​សរ​” ព្រះ​សមុហ៍ ព្រះចៅអធិការ វត្ត​រាជ​បូណ៌ ខេត្តសៀមរាប​។​

* ព្រះ​ផ្នួស​លើក​ទី​២
​នៅ​ថ្ងៃ​១៩ កញ្ញា ឆ្នាំ​១៩៧៩ នៅ​វត្ត​ឧណ្ណា​លោម ក្រុងភ្នំពេញ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ឋិត​សី​លោ និមន្ត​មកពី​កម្ពុជា​ក្រោម​។ នៅ​ឆ្នាំ​១៩៧៩ ដដែល​បាន​ឡើង​នាទី​ជា​ព្រះ​វិន័យ​ធរ ប្រធាន​សង្ឃ និង​ជា​ព្រះ​ឧបជ្ឈាហ៍​ទូទាំងប្រទេស បន្ត​ពី​ព្រះគ្រូ​មហាថេរ ព្រះនាម កើត វ៉ា​យ​។​

​ព្រះ​វិន័យធរ ទេព វង្ស ទ្រង់​ជា​ព្រះ​ឧបជ្ឈាហ៍​ធំជាងគេ​ដែល​បាន​បំបួស​រាល់​ព្រះ​ថេរ​ចាស់ៗ​ដែល​ជា​អតីត​ព្រះ​ថេរ​សម័យមុន ដែល​បាន​ផ្សឹក​ក្នុងសម័យ​ខ្មែរក្រហម ហើយ​
​រស់រាន​ជីវិត​ក្រោយ​របប​ខ្មែរក្រហម និង​បាន​ចូល​មក​បួស​បំពេញ​ឧបសម្បទា​ជា​ផ្លូវការ​ឡើងវិញ​ក្នុង​សំណាក់​ព្រះ​វិន័យធរ ទេព វង្ស នៅ​វត្ត​ឧណ្ណា​លោម នា​ឆ្នាំ​១៩៧៩,
៨០, ៨១…​។​

* ព្រះ​គោរម្យ៍ងារ​
_​ព្រះ​វិន័យធ ជា​ព្រះ​ឧបជ្ឈាយ៍​នៃ​កម្ពុជា (១៩៧៩)
_​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក (១៩៩១)
_ សម្ដេចព្រះ​មហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ (១៥.​វិច្ចិការ​.១៩៩១)
_​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទេស​បណ្ឌិត​

* សម្ដេចព្រះ​មហាសង្ឃរាជ (២៩.​មេសា​.២០០៦-​បច្ចុប្បន្ន​) បច្ចុប្បន្ន​សម្ដេច មាន​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា ជរា​ពាធ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.