ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

​ខេត្ត​កំពង់ឆ្នាំង លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​, គណបក្ស​ប្រជាជន​កម្ពុជា ៣៦៤​សំឡេង

​ខេត្ត​កំពង់ឆ្នាំង លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​, គណបក្ស​ប្រជាជន​កម្ពុជា ៣៦៤​សំឡេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ ដំណើរការ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​បង្ហាញ​លទ្ធផល​ឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ៣៦៤​សំឡេង​, គណបក្ស​ឆន្ទៈ​ខ្មែរ ៥០​សំឡេង និង​គណបក្ស​កម្លាំង​ជាតិ ១៥​សំឡេង រីឯ​គណបក្ស​ហ្វ៊ុន​ស៉ិនប៉ិច មិន​ទទួលបាន​សំឡេង​។​

​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ សម្ត​ច​ចៅហ្វា​វាំង គង់ សំអុល តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​លេខ​៧០០១ ក្នុង​សាលា​គំរូ​ក្រុង ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​

​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​១ គឺ​នៅក្នុង​សាលា​គំរូ​ក្រុង ក្នុង​ក្រុង​កំពង់ឆ្នាំង លេខ​៧០០១ និង​មាន​អង្គ​បោះឆ្នោត​សរុប​ចំនួន ៤៣១​នាក់ មាន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ចំនួន ៤​គណបក្ស​។​

​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្តកំពង់ឆ្នាំង​ខាងលើនេះ បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១១៖១៥​នាទី​ការិយាល័យ​បោះឆ្នោត​ក្នុង​សាលា​គំរូ​ក្រុង ក្រុង​កំពង់ឆ្នាំង លេខ​៧០០១ ក្នុង​ខេត្ត​កំពង់ឆ្នាំង ចំណុះ​មណ្ឌល​ភូមិភាគ​ទី​៧ បាន​បិទ​ការិយាល័យ​បោះឆ្នោត​ដោយមាន​អ្នក​បាន​មក​បោះឆ្នោត​សរុប​ចំនួន​៤៣០​នាក់ ក្នុងចំណោម​អង្គ​បោះឆ្នោត​ដែល​មានឈ្មោះ​បោះឆ្នោត​សរុប​៤៣ ១​នាក់ ក្នុងនោះ​មាន​១​នាក់ អវត្តមាន​ព្រោះ​គាត់​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៤ នៅ​ស្រុក​សាមគ្គី​មានជ័យ​។​

​ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់ទៀតថា បើ​តាម​ការ ប្រៀបធៀប​នឹង​ចំនួន​អ្នក​ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ជា​ផ្លូវការ​សរុប​ចំនួន​៤៣១​នាក់ គឺ​ស្មើនឹង ៩៩.៧៦​ភាគរយ អ្នក​ដែល​បាន​អញ្ជើញ​មក​បោះឆ្នោត​។ ជាមួយគ្នានេះដែរ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្តកំពង់ឆ្នាំង និង​បន្ត​ដំណើរការ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤​នេះ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​អាទិត្យ ១​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ប្រទេស​កម្ពុជា រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥​។​

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ មាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៉ិនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​

​សម្រាប់​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ សមាជិក​សភា​ក្នុង​តំណែង​ចំនួន ១២៥​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ក្នុង​តំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧​រូប ស្រី ២,៥៨៤​រូប​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.