ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ខេត្ត​ស្វាយរៀង​

​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​៖ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​និង​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ចំនួន​៤ រូប​ទៀត ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥​នៅ​មណ្ឌល​សាលាបឋមសិក្សា​ព្រះសីហនុ ក្រុង​ស្វាយរៀង​។​

​សូមបញ្ជាក់​ថា ខេត្ត​ស្វាយរៀង​រៀបចំ​កា​រ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ បាន​បើក​ដំណើរការ​ការិយាល័យ​បោះឆ្នោត ចាប់ពី​ម៉ោង​៧​និង​០០​នាទី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ទីតាំង​ការិយាល័យ​បោះឆ្នោត​៦០០៣ ស្ថិត​នៅក្នុង​បរិវេណ សាលាបឋមសិក្សា​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។ នៅក្នុង​ខេត្ត​ស្វាយរៀង មាន​អង្គ​បោះឆ្នោត សរុប​ចំនួន ៥២៣​នាក់​ក្នុងនោះ​មាន​គណបក្សនយោបាយ​មាន​ចំនួន ៤ បាន​ចុះបញ្ជី​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នេះ រួមមាន​៖
*១.​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​១
*២.​គណបក្ស​ឆន្ទៈ​ខ្មែរ​លេខ​រៀង​ទី​២
*៣.​គណបក្ស​ហ្វុនស៊ិនប៉ិច​លេខ​រៀង​ទី​៣
*៤.​គណបក្ស​កំលាំង​ជាតិ​លេខ​រៀង​ទី​៤

​ជាមួយគ្នានេះ នៅ​ភូមិភាគ ទី​៦​មាន​ខេត្ត​ព្រៃវែង​និង​ខេត្ត​ស្វាយរៀង​មាន​៧ អាសនៈ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.