ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំ​ឲ្យ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង តាមដាន និង​ត្រួតពិនិត្យ​ល្បែង​ផ្សងសំណាង​នៅ​កម្ពុជា

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំ​ឲ្យ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង តាមដាន និង​ត្រួតពិនិត្យ​ល្បែង​ផ្សងសំណាង​នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​) បាន​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​បន្ថែម លើ​ការគ្រប់គ្រង​, ការតាមដាន​, ការត្រួតពិនិត្យ និង​ការចាត់វិធានការ​ចាំបាច់​នានា តាម​ច្បាប់​ជា​ធរមាន ឲ្យបាន​ទាន់​ពេល ចំពោះ​ល្បែង​ផ្សងសំណាង នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការណែនាំ​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បើក​កិច្ចប្រជុំ​ពិភាក្សា ស្តីពី ការពង្រឹង​ការគ្រប់គ្រង​ល្បែង​ផ្សងសំណាង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់​ថា «​យើងទាំងអស់គ្នា ជាពិសេស អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​, ក្រុង​-​ស្រុក​-​ខណ្ឌ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​បន្ថែម លើ​ការគ្រប់គ្រង​, ការតាមដាន​, ការត្រួតពិនិត្យ និង ការចាត់វិធានការ​ចាំបាច់​នានា តាម​ច្បាប់​ជា​ធរមាន ឱ្យបាន​ទាន់​ពេល ដើម្បី​បង្ការ​, ទប់ស្កាត់​, បង្ក្រាប និង លុបបំបាត់​ភាពមិនប្រក្រតី​ទាំងនោះ​»​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងថា រាជរដ្ឋាភិបាល បានអនុញ្ញាត​ឱ្យ​មាន​ល្បែង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​, លើកកម្ពស់​វិស័យ​ទេសចរណ៍​, បង្កើត​ការងារ​, ចូលរួម ចំណែក​នៅក្នុង​មូលនិធិ​សង្គម​​ប្រមូល​ចំណូល​ក៏ដូចជា តាមរយៈ​ការកំណត់​ឱ្យ​ប្រតិបត្តិ​ករ​ល្បែង​ផ្សងសំណាង បំពេញ​កាតព្វកិច្ច​សង្គម​នានា​។​

​បច្ចុប្បន្ន​ប្រភេទ​ល្បែង​ផ្សងសំណាង ដែល​ត្រូវបាន​អនុញ្ញាត ឱ្យ​ដំណើរការ​នៅ​កម្ពុជា រួមមាន​៖ ឆ្នោត​កោស​, ឆ្នោត​សន្លឹក និង ឆ្នោត​ឡូតូ ដែល​ជា​ប្រភេទ​ល្បែង មាន​ប្រវត្តិ​ដំណើរការ តាំងពី​យូរលង់​មកហើយ និង ជា​ប្រភេទ​ល្បែង​ដែល​ផ្អែក​លើ​សំណាង​សុទ្ធសាធ ។​

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​ថា បរិវត្ត​កម្ម​ឌីជីថល​ដ៏​រហ័ស​នាបច្ចុប្បន្ន បាន​ផ្តល់​ឱកាស​ដល់​ក្រុម ជន​មួយចំនួន ធ្វើ​ប្រតិបត្តិការ​ល្បែង​ផ្សេង​សំណាង ក៏ដូចជា ល្បែងស៊ីសង​ជា​ច្រើន​ប្រភេទ ដោយ​ខុសច្បាប់ ដោយ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន​រូបភាព សំដៅ​បិទបាំង​នូវ​ការ​លួច​-​លាក់​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ មាន​ជាអាទិ៍ ៖ ឆ្នោត​កន្ទុយលេខ​, ខេ​ណូ (KENO) និង ឆ្នោត​អន​ឡា​ញ ជាដើម​, នៅ​តាម​ទីតាំង​មួយចំនួន ដោយ​សម្ងំ​ជ្រក​ក្រោម​អាជ្ញា​បណ្ណ​ដែល​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​ផ្តល់​ការអនុញ្ញាត ស្របតាម​ច្បាប់ និង បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថា ការណ៍​នេះ មិន​ត្រឹមតែ​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ​, សីលធម៌ សង្គម​, ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​, គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ព្រមទាំង​ប្រតិបត្តិការ​អាជីវកម្ម​ល្បែង​ផ្សងសំណាង​ស្របច្បាប់ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ដោយ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ ថែមទាំង ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​រាជរដ្ឋាភិបាល ដោយ​បង្ក​ឲ្យមាន​ការរិះគន់ ពី​សំណាក់​ប្រជាពលរដ្ឋ និង​សារព័ត៌មាន​ជាតិ និង អន្តរជាតិ ផងដែរ​។​

​ក្នុងឱកាស​នោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន ដូចខាងក្រោម​៖
​ទី​១៖ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ត្រូវ​ចាត់​មន្ត្រី​ជំនាញ បង្កើន​ការចុះ​ត្រួតពិនិត្យ និង តាមដាន​ដល់​ទីតាំង​ប្រតិបត្តិការ​ល្បែង​ផ្សងសំណាង ដើម្បី​ធានា​ដល់​ការ​-​អនុវត្ត ឲ្យបាន​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក និង រាល់​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ រួម​ទាំង​ការ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ នូវ​អាជ្ញា​បណ្ណ និង ឯកសារ​តម្រូវ​ផ្សេងៗ ដែល​ចេញ​ដោយ​គណៈកម្មការ គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា និង ត្រូវ​ធ្វើ​របាយការណ៍​ត្រួតពិនិត្យ និង​វាយតម្លៃ លើ​ប្រសិទ្ធភាព​នៃ​ការពង្រឹង​ការគ្រប់គ្រង​ល្បែង​ផ្សងសំណាង​នេះ ជូន​ប្រធាន​គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ពិនិត្យ និង ផ្ដល់​ការណែនាំ តាម​ជាក់ស្តែង​។​
​ទី​២៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​, ជាពិសេស អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង គណៈបញ្ជាការ​ឯកភាព រាជធានី​-​ខេត្ត​, ក្រុង​-​ស្រុក​-​ខណ្ឌ ត្រូវ​ពង្រឹង​កិច្ច​-​សហការ​ជិតស្និទ្ធ ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ចាត់វិធានការ​បង្ក្រាប​រាល់​ប្រតិបត្តិការ​ល្បែង​ស៊ីសង​ខុសច្បាប់ រួម​ទាំង​ល្បែង​ផ្សងសំណាង ដែល​មិន​មាន​អាជ្ញា​បណ្ណ និង​/​ឬ លិខិតអនុញ្ញាត​ពី​គណៈកម្មការ គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា នៅតាម​មូលដ្ឋាន​ភូមិ​-​ឃុំ​/​សង្កាត់ របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​, ស័ក្តិ​សិទ្ធ​ភាព និង ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.