ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ពិធី​ប្រកាស​ទទួលស្គាល់​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល​ឆ្នាំ​២០២៣ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ន៍​សម្រាប់ឆ្នាំ​២០២៤

ពិធី​ប្រកាស​ទទួលស្គាល់​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល​ឆ្នាំ​២០២៣ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ន៍​សម្រាប់ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២​ខែ​កុម្ភ​:​ឆ្នាំ​២០២៤​នេះ អញ្ចើញ​ជា​អធិបតី​ក្នុង​ពិធី ប្រកាស​ការវាយតម្លៃ​និង​ការទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ក្នុង​គោលបំណង​បំផុស​ចលនា​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ តាមរយៈ​ផ្តល់​ការលើកទឹកចិត្ត​ដែល​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជា​ថវិកា​។

​ការកសាង​និង​ពង្រីក​ភាពជា​គំរូ​នេះ ចាប់ផ្តើម​ពី​វិស័យ​អាទិភាព​គន្លឹះ​ចំនួន​ពីរ គឺ​អប់រំ​និង​សុខាភិបាល ដែល​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​នា​ឆ្នាំ​២០១៨ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ហើយ​ត្រូវ​បាន​បន្ត​ផ្តល់​ការយកចិត្តទុកដាក់​និង​ជំរុញ​បន្ថែម​កាន់តែខ្លាំង​។​

​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៧ បានកំណត់​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ផ្តោត​លើ​ការកែលម្អ​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប តាមរយៈ​ការដាក់ចេញ​នូវ​កិច្ចការ​អាទិភាព​មួយចំនួន រួមមាន ការពង្រឹង​និង​ការកែទម្រង់​ស្ថាប័ន​ដោយ​ខិតខំ​កសាង​រដ្ឋបាល​សាធារណៈ ឱ្យមាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​ការលើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស​និង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ ដោយ​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ជំនាញ ឆន្ទៈ​ម្ចាស់ការ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ស្រប​តាម​តួនាទី​និង​ការទទួលខុសត្រូវ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.