ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​០២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា និង​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ព្រម​ទាំង​ករណី រក្សាទុក ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​០២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា និង​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ព្រម​ទាំង​ករណី រក្សាទុក ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០២៤ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ ហ័ង ពូ ហៅ អា​ហៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្ដីពី​ករណី ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០២៤ នៅ​ចំណុច​បុរី​ដឺ​ផាក​ស៊ី​ធី ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន នៅវេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០២៤ ហើយ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​ជនជាតិ​ចិន តាម​ពាក្យបណ្ដឹង​ខាងលើ នៅ​ចំណុច បុរី​KN ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទា​មានជ័យ និង​ដកហូត​វត្ថុតាង​រួន​មាន អាវុធខ្លី​ចំនួន​០៣​ដើម ក្នុងនោះ​មាន​អាវុធ​ម៉ាក G Lock 19 លេខ​BGDV859 ចំនួន​០១​ដើម​, អាវុធ​ម៉ាក ANSAR 17 លេខ​2203516 ចំនួន​០១​ដើម​, អាវុធ​ម៉ាក G LOCK 17 លេខ​2300617 ចំនួន​០១​ដើម​, និង​អាវុធ​វែង​ចំនួន​០១​ដើម ម៉ាក ESCORT MAGNUM លេខ​5760359 ចំនួន​០១​ដើម និង​គ្រាប់​ចំនួន​០២​គ្រាប់​, បង់​អាវុធ​ចំនួន​០៣, ដំបងឆក់ ចំនួន​០១​ដើម​, គ្រាប់​អាវុធខ្លី​ចំនួន​៦០​គ្រាប់​, ខ្នោះដៃ​ចំនួន​២​គូរ​, គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៦​កូន​ថង់​កិ​ប ស្មើ​នឹង​ទម្ងន់​១២,៥៦​ក្រាម​, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​មូល ពណ៌​ក្រហម​ក្បឿង​(WY)​ចំនួន​០១​ថង់​កិប ស្មើនឹង​១៩៦​គ្រាប់ ទម្ងន់​២១,៥៩​ក្រាម​, គ្រឿងញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​(​កេតា​មីន​)​ចំនួន​០១​កូន​ថង់​កិ​ប ទម្ងន់​០,៦៦​ក្រាម និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀ និង​ប័ណ្ណសំគាល់ខ្លួន​ជាច្រើន​ទៀត​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹង​ទៀត​ថា ជនសង្ស័យ ១-​ឈ្មោះ ជា ជីន​ហ្គ័​រ ហៅ​កាំ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ២-​ឈ្មោះ លី អ៊ី​ន​ឈុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

ជនសង្ស័យ​ទាំង​០២​នាក់ ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច បាន​ឆ្លើយ​សារភាពថា កាល​ពី​មួយ​ឆ្នាំ​មុន ថៅកែ​របស់​ខ្លួន​បាន​ប្រគល់​កាំភ្លើង​ខ្លី​ចំនួន​០២​ដើម និង​កាំភ្លើង​វែង​ចំនួន​០១​ដើម ព្រមទាំង​គ្រាប់កាំភ្លើង​មួយចំនួន ទុក​សម្រាប់​ការពារ​ក្នុង​ហាង អេ​ផ្លាស ហើយ​រូប​ខ្លួន​បាន​យក​កាំភ្លើង​នោះ​មក​រក្សាទុក​ក្នុង​បន្ទប់​របស់​ខ្លួន​ជួល​ស្នាក់នៅ​។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០២៤ ពួក​ខ្លួន​ខឹង​នឹង​ឈ្មោះ ហ័ង ពូ ហៅ​អា​ហៃ ដោយ​ពួក​ខ្លួន​ខ្ចីប្រាក់​មិនបាន​ទើប​ប្រើប្រាស់​អាវុធ​វាយ​គំរាម អា​ហៃ និង​ប្រពន្ធ​របស់​វា ពិតប្រាកដ​មែន ចំណែក​គ្រឿងញៀន​ដែល​សម្ថ​កិច្ច​ដកហូត​ខាងលើ គឺ​ពួកគេ​ទិញ​មក​សម្រាប់​ប្រើប្រាស់​ខ្លួនឯង​តែប៉ុណ្ណោះ​។ ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង​មាន​វត្ថុតាង​ជាក់ស្ដែង កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា មុន​ពេល​បង្ក្រាប​បទល្មើស​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​នីតិវិធី ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​នីតិវិធី​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កុម្ភ​: ឆ្នាំ​២០២៤​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.