ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ប្រទេស​ថៃ សួរសុខទុក្ខ​លោក ថាក់ស៊ីន នៅ​ទីក្រុង​បាងកក​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ប្រទេស​ថៃ សួរសុខទុក្ខ​លោក ថាក់ស៊ីន នៅ​ទីក្រុង​បាងកក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញ​ទៅ​ប្រទេស​ថៃ ដើម្បី​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន នៅ​ទីក្រុង​បាងកក ដែល​តុលាការ​ទើប​អនុញ្ញាត​ឱ្យមាន​សេរីភាព ក្រោយ​ជាប់ពន្ធនាគារ​រយៈពេល​ជាង​៥​ខែ​។​

​ព័ត៌មាន​នេះ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​ប្រាប់​លោក លឹម ជា​វុត្ថា អគ្គនាយក​បណ្តាញ​ព័ត៌មាន Fresh News នៅ​យប់​ថ្ងៃ​អង្គារ ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​បន្ទាប់ពី​ជួប​សួរសុខទុក្ខ​លោក ថាក់ស៉ីន ហើយ​, សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​សម្តេច​តេជោ ហ៊ុន សែន និង​លោក ថាក់ស៊ីន មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ ហើយ​បាន​រាប់អាន​គ្នា​ជា​បងប្អូន​ធម៌ តាំងពី​ឆ្នាំ​១៩៩២ មុនពេល​លោក ថាក់ស៊ីន ធ្វើ​ជា​ជា​នាយករដ្ឋមន្ត្រី​មកម្ល៉េះ​។​

​បន្ទាប់​ត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ​២០០៦ លោក ថាក់ស៊ីន នៅតែ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ហើយ​ត្រូវបាន​សម្តេច​តែងតាំង​ជា​ទីប្រឹក្សា​ថែមទៀត​ផង​។ ក្នុង​អំឡុង​ពេល​រស់​នៅ​ក្រៅប្រទេស លោក ថាក់ស៊ីន និង​ក្រុមគ្រួសារ ហោះ​មក​កម្ពុជា ជួប​សម្តេច​តេជោ ហ៊ុន សែន ជា​ញឹកញាប់​។​

​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ មុននឹង​ធ្វើ​ដំណើរ​ចូល​ប្រទេស​វិញ លោក ថាក់ស៊ីន និង​ប្អូនស្រី គឺ​លោកស្រី យី​ង​ឡាក់ ក៏​បាន​បង្ហាញ​ខ្លួន​នៅផ្ទះ​សម្តេច​តេជោ​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​ខួបកំណើត​របស់​សម្តេច​។ ក្រោយ​ពេល​លោក ថាក់ស៊ីន ចូល​ដល់​ប្រទេស ហើយ​ត្រូវ​ចាប់ខ្លួន​នោះ គេ​ក៏​បាន​ឃើញ​លោកស្រី យី​ង​ឡាក់ បង្ហាញ​វត្តមាន​នៅ​ផ្ទះ​របស់​សម្តេច​ផងដែរ​។​

​តាមរយៈ​ប្រវត្តិ​ទំនាក់ទំនង​ដែល​បានបង្ហាញ​នេះ ស្តែង​ឱ្យឃើញ​នូវ​ទំនាក់ទំនង​ស៊ីជម្រៅ និង​ជិតស្និទ្ធ​បំផុត​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​លោក ថាក់ស៊ីន និង​ក្រុមគ្រួសារ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.