ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់​ជនជាតិ​ថៃ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន រួច​បញ្ជូន​ទៅ​តុលាការ

អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់​ជនជាតិ​ថៃ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន រួច​បញ្ជូន​ទៅ​តុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​ម្តុំ​ផ្សារ​រាត្រី​ទឹក​ពុះ​ថា មាន​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅវេលា​ម៉ោង​៤ ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បង្ក្រាប និង​ឃាត់ខ្លួន​ជនជាតិ​ថៃ​៣​នាក់​។​

​មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានបញ្ជាក់​ថា ជនជាតិ​ថៃ​ទាំង​៣​នាក់ រួមមាន​៖
*​ទី​១៖ ឈ្មោះ សូ​ឆាត អន​រ៉ា​ឈុល ហៅ​ត អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​
*​ទី​២៖ ឈ្មោះ ផុង​សា​កន ក្វាន់​អ៊ួន ហៅ​ទឺន អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​
*​ទី​៣៖ ឈ្មោះ ប៉ាន់យ៉ា ដេត​សុផា ហៅ​សៃ​ហ្វា អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោយ​ការចាប់ខ្លួន កម្លាំង​អាវុធហត្ថ បាន​ដកហូត​វត្ថុតាង​រួមមាន​៖
*​ទី​១៖ គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ស​ថ្លា (​កេតា​មីន​) ចំនួន​០៤​កូន​ថង់​កិ​ប ទម្ងន់ ៣,០២​ក្រាម​
*​ទី​២៖ ទូរស័ព្ទ ចំនួន​០៤​គ្រឿង
*​ទី​៣៖ នាឡិកាដៃ​ចំនួន​០២​គ្រឿង​
*​ទី​៤៖ ខ្សែដៃ​លោហធាតុ​ពណ៌​ស ចំនួន​០១
*​ទី​៥៖ ខ្សែក​ប្រភេទ​ខ្សែ​ពណ៌​ខ្មៅ មាន​បណ្តោង​រូប​ព្រះ​ចំនួន​០២​ខ្សែ​
*​ទី​៦៖ កាបូប​ស្ពាយ ចំនួន​០១​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ពួកគេ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​ខាងលើ​មក​រក្សាទុក ដើម្បី​លក់​ផង និង​ប្រើប្រាស់​ខ្លួនឯង​ផង​ពិតប្រាកដ​មែន​។​

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព រួម​នឹង​មាន​វត្ថុតាង​ជាក់ស្ដែង កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ បាន​ធ្វើឡើង​ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.