ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង និង​ផ្លាស់ប្តូរ​ភារកិច្ច មន្ត្រីរាជការ នៃ​មន្ទីរ​អង្គភាព​ជុំវិញ​រដ្ឋបាលខេត្ត​

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង និង​ផ្លាស់ប្តូរ​ភារកិច្ច មន្ត្រីរាជការ នៃ​មន្ទីរ​អង្គភាព​ជុំវិញ​រដ្ឋបាលខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង និង​ផ្លាស់ប្តូរ​ភារកិច្ច មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​ជុំវិញ​រដ្ឋបាល ខេត្ត ចំនួន​០៨​មន្ទីរ​អង្គភាព ក្នុងនោះ​មាន -​មន្ទីរអប់រំ យុវជន និង​កីឡា -​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​-​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​-​មន្ទីរ​បរិស្ថាន​-​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ -​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ -​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ទីរ​សុខាភិបាល ។​

ក្នុងនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏​បាន​ធ្វើការ​ជម្រុញ​ណែនាំ​ឲ្យ​-​បន្ត​ចូលរួម​ជម្រុញ​លើកទឹកចិត្ត អប់រំ និង​ផ្សព្វផ្សាយ​ដល់​មន្ត្រី​គ្រប់​រូប និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ចូលរួម​អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់​មាន​សុខ​សុវត្ថិភាព​” ដើម្បី​រួម​គ្នា​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ត្រូវខិតខំ​ចូលរួម​បន្ត​ថែរក្សា​ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ ត្រូវ​រួមគ្នា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​ធ្វើឱ្យ​កម្ពុជា​ធ្លាក់ចូល ទៅក្នុង​ស្ថានភាព​ភាពចលាចល សង្គ្រាម​វឹកវរ​ក្នុង​សង្គម​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌ -​ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង បង្កើន​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ -​បន្ត​ដឹកនាំ​មន្ទីរ​-​អង្គភាព​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​ធ្វើ​ជា​គំរូ ល្អ​សម្រាប់​មន្ត្រីក្រោមឱវាទ – ត្រូវ​យកចិត្តទុកដាក់​ខិតខំ​សិក្សា​រៀនសូត្រ​បន្ថែម បង្កើន​ចំណេះដឹង និង​ពង្រីក​សមត្ថភាព​ផ្ទាល់ខ្លួន ដើម្បី​យក​មក​ចូល​រួមចំណែក​ដល់​ការអនុវត្ត​តួនាទី​ភារកិច្ច ក្នុង​អង្គភាព​ឱ្យ​កាន់តែ​ល្អ ប្រសើរ​ថែម​ទៀត និង​ត្រូវ​បន្ត​ពង្រឹង និង​ជំរុញ​ការផ្តល់​សេវា​ធា​រណៈ និង​សេវា​រដ្ឋបាល​នានា​ជូន​ដល់ ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ប្រកប​ដោយ​ក្រមសីលធម៌ និង​មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.