ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ខេត្ត​ចំនួន​៨ ត្រូវ​បាន​អន្តរាគមន៍​បូមទឹក និង​កាយ​ប្រឡាយ សង្គ្រោះ​ស្រូវ និង​ដំណាំ​រួមផ្សំ លើ​ផ្ទៃដី​ជិត​១​ពាន់​ហិកតា​

ខេត្ត​ចំនួន​៨ ត្រូវ​បាន​អន្តរាគមន៍​បូមទឹក និង​កាយ​ប្រឡាយ សង្គ្រោះ​ស្រូវ និង​ដំណាំ​រួមផ្សំ លើ​ផ្ទៃដី​ជិត​១​ពាន់​ហិកតា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អន្តរាគមន៍​បូមទឹក និង​កាយ​ប្រឡាយ ដោយ​សង្គ្រោះ​ស្រូវ និង​ដំណាំ​រួមផ្សំ​របស់​ប្រជាពលរដ្ឋ លើ​ផ្ទៃដី​ជិត​១​ពាន់​ហិកតា នៅក្នុង​ខេត្ត​ចំនួន​៨​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​។​

​ខេត្ត​ចំនួន​៨​ខេត្ត ដែល​ត្រូវបាន​អន្តរាគមន៍​បូមទឹក និង​កាយ​ប្រឡាយ មានដូចជា​៖
* ១៖ ខេត្ត​ព្រៃវែង​៖ ផ្ទៃ​ដី​សង្គ្រោះ 366 ហ​ត (​ដោយ​ប្រើ​ស្ថានីយ​បូមទឹក ៤​កន្លែង និង​ម៉ាស៊ីនបូមទឹក​ចល័ត ៦៥​សេះ ចំនួន ៤​គ្រឿង​)
* ២៖ ខេត្ត​ស្វាយរៀង​៖ ផ្ទៃ​ដី​សង្គ្រោះ 61 ហ​ត (​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​ចល័ត ៦៥​សេះ ចំនួន ៦​គ្រឿង និង​អេស្កាវ៉ាទ័រ ចំនួន ១​គ្រឿង​)
* ៣៖ ខេត្ត​កណ្តាល​៖ ផ្ទៃ​ដី​សង្គ្រោះ 138 ហ​ត (​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​ចល័ត ៦៥​សេះ ចំនួន ១២​គ្រឿង ម៉ាស៊ីនបូមទឹក​ចល័ត ១២០​សេះ ចំនួន ៥​គ្រឿង និង​ម៉ាស៊ីន​បូម​ប្រជាពលរដ្ឋ ចំនួន ៦​គ្រឿង​)
* ៤៖ ខេត្ត​កំពង់ធំ​៖ ផ្ទៃ​ដី​សង្គ្រោះ 230 ហ​ត (​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​ចល័ត ៦៥​សេះ ចំនួន ១៤​គ្រឿង និង​អេស្កាវ៉ាទ័រ ចំនួន ១​គ្រឿង​)
* ៥៖ ខេត្ត​កំពត​៖ ផ្ទៃ​ដី​សង្គ្រោះ 78 ហ​ត (​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក ៦៥​សេះ ចំនួន ៣​គ្រឿង និង​កាយ​ប្រឡាយ​នាំ​ទឹក​ប្រវែង​២០០​ម៉ែត្រ ដោយ​ប្រើ​អេស្កាវ៉ាទ័រ ចំនួន ២​គ្រឿង​)
* ៦៖ ខេត្ត​កំពង់ស្ពឺ​៖ ផ្ទៃ​ដី​សង្គ្រោះ 30 ហ​ត (​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក ៦៥​សេះ ចំនួន ១​គ្រឿង​)
* ៧៖ ខេត្ត​កំពង់ឆ្នាំង​៖ ផ្ទៃ​ដី​សង្គ្រោះ 15 ហ​ត (​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក ៦៥​សេះ ចំនួន ៣​គ្រឿង និង​អេស្កាវ៉ាទ័រ ចំនួន ១​គ្រឿង​)
* ៨៖ ខេត្ត​ពោធិ៍សាត់​៖ ផ្ទៃ​ដី​សង្គ្រោះ 20 ហ​ត (​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​ចល័ត ៦៥​សេះ ចំនួន ១​គ្រឿង​)​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ​នេះ​ដែរ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​លោក​រដ្ឋលេខាធិការ​ប្រចាំការ រួមជាមួយ​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ មន្ត្រី​ជំនាញ​ក្រសួង និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តតាកែវ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​អញ្ជើញ​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ជូន​បងប្អូន​ប្រជា​កសិករ​ដែល​កំពុង​ប្រឈម​ខ្វះ​ទឹក នៅ​ស្រុក​ព្រៃកប្បាស និង​ស្រុក​សំរោង ក្នុង​ខេត្ត​តាកែវ ប្រមាណ​១២០០​ហិកតា ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.