ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ខេត្ត​កែប ប្រារព្វ​ខួប​លើក​ទី​១៧​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ខួប​លើក​ទី​១៧​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែមិថុនា ឆ្នាំ​១២០១៨​នេះ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ លោក ឌិ​ត ឡាយ​ហ៊ាក ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប ព្រមទាំង​អស់លោក ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មន្ត្រីរាជការ​យ៉ាងច្រើន​កុះករ​។​

​លោក ឌិ​ត ឡាយ​ហ៊ាក ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប បានឲ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ព្រះរាជាណាចក្រ​កម្ពុជា​តែង​ប្រារព្វ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ដើម្បី​រម្លឹក​ដល់​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្នាន​របស់​កុមារ​និង​បង្ហា​ញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​កុមារ ស្រប​តាម​រដ្ឋធម្មនុញ អនុសញ្ញា​ស្តីពី​កុមារ​របស់​អង្គការសហប្រជាជាតិ អនុសញ្ញា​លេខ​១៨២​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​ការ​ហាមប្រាម និង​សកម្មភាព​បន្ទាន់​សម្រាប់​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​និង​បទដ្ឋាន​ជាតិ អន្តរជាតិ ស្តីពី​សិទ្ធិ​កុមារ​។​

​លោ​កឌិត ឡាយ​ហ៊ាក បាន​បញ្ជាក់ទៀតថា ថ្វីត្បិតតែ​មាន​ពលកម្ម​កុមារ​រាប់រយ​លាន​នាក់​ទូទាំង​ពិភពលោក ប៉ុន្តែ​តាម​លក្ខណៈ​ធម្មជាតិ​នៃ​ស្ថានភាព​របស់​ពួកគេ ជា​ធម្មតា​ពុំ​សូវ​មាន​អ្នក​មើល​ឃើញ​ពី​ការលំបាក​របស់​ពួកគេ​ឡើយ ដោយ​ពួកគេ​មិន​អាច​ទាមទារ​សិទ្ធិ​របស់​ពួកគេ និង​គ្មាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ប្រាប់​ពី​រឿង​របស់​ពួកគេ​នោះ​ទេ​។​នៅ​ពេល​ពួកគេ​តវ៉ា ជាធម្មតា​គ្មាន​អ្នក​ណា​អើពើ ពួកគេ​ត្រូវ​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ឬ​ត្រូវ​ទទួល​ទារុណកម្ម ដោយហេតុ​ថា​ពួកគេ​គ្មាន​អំណាច ពលកម្ម​កុមារ​ត្រូវ​អ្នក​ដទៃ​តស៊ូ​មតិ​និង​ធ្វើ​យុទ្ធនាការ​ក្នុងនាម​ពួកគេ​។​

​ជាក់ស្តែង​ថ្ងៃនេះ​ពួកយើង​ទាំងអស់គ្នា កំពុង​ធ្វើ​ការតស៊ូ​មតិ​ចំពោះ​បញ្ហា​ពលកម្ម​កុមារ និង​ធ្វើ​យុទ្ធនាការ​សម្រាប់​ពួកគេ​អាច​ចាប់ផ្តើម​ទៅបាន នៅពេលដែល​យើង​ទាំងអស់គ្នា​មាន​ការយល់ដឹង​ពី​បញ្ហា​ពលកម្ម​កុមារ អនាគត​របស់​កុមារ និង​មាន​ភាពល្អប្រសើរ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​អាន​សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ខួប​ទី​៦៩​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​១៧​ទិវា​ពលកម្ម​ប្រឆាំងនឹង​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០១៨​។​លោក​បានឲ្យដឹងថា ឆ្នាំនេះ ទិវា​កុមារ​កម្ពុជា និង​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ត្រូវបាន​ប្រារព្វ​ឡើង​ក្រោម​ប្រធានបទ​”​រួមគ្នា​ការពារ​កុមារ ដើម្បី​អភិវឌ្ឍ​គ្រួសារ​និង​សង្គមជាតិ​” និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ក្រោម​ប្រធានបទ​”​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​សម្រាប់​កម្មក​រ​និយោជិត​វ័យក្មេង​ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​” ដើម្បី​រម្លឹក​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​កុមារ ជា​ពិសេស​ការពារ​កុមារ​ពី​ការរំលោភបំពាន​ពលកម្ម​កុមារ​គ្រប់​ទម្រង់ ជួយ​គាំទ្រ​ដល់​កុមារ​រងគ្រោះ​និង​ងាយ​រងគ្រោះ​បាន​ទាន់ពេលវេលា​ប្រកបដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ព្រមទាំង​រស់នៅ​យ៉ាង​សុខដុមរមនា​ជាមួយ​គ្រួសារ​នៅ​ក្នុង​សង្គម​ដែល​ពោរពេញ​ទៅ​ដោយ​សន្តិភាព​។​

​ជាមួយនេះ ព្រះរាជាណាចក្រ​កម្ពុជា កំពុង​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សុខសន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាង​ប្រសើរ​ទូទាំងប្រទេស ដែល​កក្កា​នេះ​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​រាជរដ្ឋាភិបា​ល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ ដើម្បី​គោលដៅ​កសាង​អនាគត​កម្ពុជា​មួយ​ដ៏​រុងរឿង ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​គ្រប់​វ័យ និង​គ្រប់​ស្រទាប់វណ្ណៈ​។​

​ជាទី​បញ្ចប់ លោក​អភិបាល​ខត្ត ក៏​សូម​ដាស់តឿន​ដល់​ពលរដ្ឋ ពិសេស​យុវជន យុវនារី​ដែល​គ្រប់​អាយុ​សូម​អញ្ជើញ​ចូលរួម​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ទាំងអស់គ្នា ដើម្បី​ជ្រើសតាំង​អ្នកដឹកនាំ​ប្រទេស​ដែល​យើង​ស្រលាញ់​ពេញចិត្ត អ្នកដឹកនាំ​ដែល​មាន​ភាពឈ្លាសវៃ មាន​សុខសន្តិភាព មាន​ការរីកចម្រើន​ដូច​បច្ចុប្បន្ន​នេះ​៕
​សេង ណា​រិទ្ធ​

 

r180616a1 r180616a2 r180616a3 r180616a4 r180616a5 r180616a6 r180616a7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.