ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​អភិបាល​ខេត្ត​កំពត​លើកឡើងថា​៖​ការអភិវឌ្ឍន៍​តំបន់​និមួយៗ​ត្រូវការ​ចូលរួម​ពី​សំណាក់​ពលរដ្ឋ​គ្រប់​រូប​ទើប​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ជា​ការពិត​ណាស់ ការ​អភិវឌ្ឃន៍​តំបន់​និមួយៗ ជៀស​មិន​ផុត​នឹងមាន​ផលប៉ះពាល់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ត្រូវ​មាន​ការចូលរួម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​គ្រប់រូប ទើប​ដំណើរការ​មាន​ប្រសិទ្ធភាព​និង​ទទួលបាន​ជោគជ័យ​។​

​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ថ្លែ​ក្នុង​ពិធីបើកការដ្ឋាន​ផ្លូវ​បេតុង​ចំនួន​២​ខ្សែ មាន​ប្រវែង​១.៥៨២​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក​អភិបាល​ខេត្ត​កំពត បាន​គូសបញ្ជាក់​ទៀត​ថា បើ​តាម​គម្រោង​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​ក្រាល​កៅស៊ូ​DBST​ប៉ុន្តែ​ការ​ក្រាល​កៅស៊ូ​បែប​មិន​សូវ​រឹងមាំ​ទើប​ពេលនេះ​លោក​នឹង​ជំរុញ​ឲ្យ​ស្ថាបនាជា​ផ្លូវ​បេតុង​វិញ ដោយ​ចំណាយ​ថវិកា​របស់​សាលាខេត្ត​កំពត​ផ្ទាល់​។ លោក ជាវ តា​យ បាន​បញ្ជាក់ទៀតថា ការស្ថាបនា​ផ្លូវ​បេតុង​នេះ ពិតជា​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើ ងាយស្រួល​ធ្វើ​ដំណើរ​ទៅមក​ដោយ​គ្មាន​ការលំបាក​ដូច​មុន​ទៀតឡើយ ហើយ​ការងារ​នេះ ក្រៅពី​ស្ថាបនា​ផ្លូវ​ក៏​ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ​អម​សងខាង​ផ្លូវ​ដើម្បី​បញ្ចៀស​ទឹក​ចេញ​ពី​ទីតាំង​នេះ​កុំឲ្យ​មាន​ជំនន់​ផងដែរ​។​ដូច្នេះ​ដើម្បី​កែប្រែ​សោភ័ណភាព​ផ្លូវ​ក៏ដូចជា​ការងាយស្រួល​ធ្វើដំណើរ​ពេលយប់​ព្រលប់ លោក​នឹង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​នៅតាម​ដងផ្លូវ​ផងដែរ​។​

ជាមួយគ្នានេះ​លោក​ក៏​សូម​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ក្នុង​ការស្ថាបនា​ផ្លូវ​ចំនួន​២​ខ្សែ​នេះ​ឲ្យបាន​ផុលផុស​បើទោះជា​មាន​ផលប៉ះពាល់​បន្តិចបន្តួច​ក៏ដោយ ហើយ​ត្រូវ​ចេះ​រួម​គ្នា ថែរក្សា​សម្អាត​ផ្លូវថ្នល់​ដែល​ជា​សមិទ្ធផល​ថ្មី​សន្លាង​របស់​យើង​ឲ្យបាន​ស្អាត​ជា​និច្ច ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​សម្រាប់​បន្តទៅ​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។​

​ជា​ចុងក្រោយ លោក​ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​ប្រព្រឹត្ត​ទៅ​នៅ​អាទិត្យ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ទាំងអស់គ្នា ដើម្បី​គាំទ្រ​បក្ស​ដែល​យើង​ស្រលាញ់​ទុកចិត្ត ពិសេស​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ​។​

​សូមជម្រាបថា ៖ បើ​យោងតាម​របាយការណ៍ របស់លោក ឡាយ រឿន​សុធី អភិបាលក្រុង​កំពត បានឲ្យដឹងថា ផ្លូវ​បេតុង​ដែល​ត្រូវ​ស្ថាបនា​ចំនួន​២​ខ្សែ​ខាងលើ មាន​ប្រវែង​១.៥៨២​ម៉ែត្រ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខេត្ត​កំពត ដោយ​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣​ចំណុច​ក្លោងទ្វារវត្ត​អណ្តូង​ព្រេង ឆ្គោះទៅ​ផ្លូវ​រថភ្លើង​មាន​ប្រវែង​១.០០០​ម៉ែត្រ​និង​១​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣​ដូចគ្នា មាន​ប្រវែង​៥៨២​ម៉ែត្រ ៕
​សេង ណា​រិទ្ធ​

 

r180616b0 r180616b1 r180616b2 r180616b5 r180616b3 r180616b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.