ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​ប្រារព្ធ ពិធីសូត្រមន្ត​ថ្វាយព្រះពរ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម​មុនីនាថ​សីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី​សូត្រមន្ត​ថ្វាយព្រះពរ​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម​មុនីនាថ​សីហនុ ព្រះវរៈរាជ​មាតា​ជាតិខ្មែរ​ក្នុង​សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​និង​ជា​ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោកស្រី លាង ហៃ ជាវ តា​យ ព្រម ទាំង​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​យាយជី​តាជី យុវជន​កាកបាទក្រហម យុវជន​កាយ​រិទ្ធ និង​យុវជន​ស្រលាញ់​សន្តិភាព​សរុប​ប្រមាណ​ជាង​២០០​នាក់​។

​ស្ថិតក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក ជាវ តា​យ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ គណៈនាយក​សាខា​គណៈកម្មាធិកា​រ​សាខា អ្នកស្ម័គ្រចិត្ត​និង​យុវជន​កាកបាទក្រហម​ព្រមទាំង​ប្រជា ពលរដ្ឋ​ទូទាំង​ខេត្ត​កំពត​ក៏ដូចជា​ទូទាំង​ប្រទេស​ទាំងមូល បាន​សំដែង​ការ​បួងសួង​ប្រសិទ្ធិ​ពរ​បវរ​សួស្ដី​ជ័យ​មង្គល​មហាប្រសើរ ថ្វាយ​វរៈ​រាជមាតា​ជាតិខ្មែរ ជា​វរៈរាជ​មាតា​ដ៏​ឆ្នើម​ដែល​បាន​ផ្ដល់​ជា​គំរូ​ល្អ ជា​ប្រធានកិត្តិយស​កាកបាទក្រហម​កម្ពុជា​និង​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូនចៅ ចៅទួត​របស់​ព្រះអង្គ​។

ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៨២​យាង​ចូល​៨៣​ព្រះវស្សា​នៃ​សម្ដេចម៉ែ​ព្រះវរៈរាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​ស្រឡាញ់​សក្ការៈ លោក ជាវ តា​យ អភិបាលខេត្ត រួម​និង​មន្ត្រីរាជការ តំណាង​ប្រជានុរាស្ត្រ​នៃ​ខេត្ត​កំពត ក៏​ដូច​ទូទាំង​ប្រទេស​ដែរនោះ ក៏​បាន​បួងសួង​ព្រះ​គុណ​រតនត្រ័យ​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​លើ​លោក​ទេវតា​រក្សា​ព្រះមហា​ធ្វេទ​ឆ័ត្រ និង​ព្រះ​វិញ្ញាណក្ខ័ន្ធ​មាន​បារមី​នៃ​អតីតៈ​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រ​យានី​ខ្មែ​រសូម​យាង​តាម​បីបាច់​ថែរក្សា​ព្រះវរៈរាជ​មាតា​ជាតិខ្មែរ​និង​ព្រះករុណា​សម្ដេច​ព្រះ​នរោត្តម​មុនីនាថ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​ព្រះអង្គ​ទាំង​ទ្វេរ មាន​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា មាន​ព្រះរាជសុខភាព​បរិបូរណ៍​ព្រះកាយ​ពលំ​រឹងមាំ​ដើម្បី​ទ្រទ្រង់​គង់​ជា​ម្លប់​ដ៏​ត្រជាក់​យូរអង្វែង​សម្រាប់​ប្រជានុរាស្ត្រ​ខ្មែរ​តរៀង​ទៅ​។​

​ដើម្បី​សម្ដែង​មនោសញ្ចេតនា​ប្រកប​ដោយ​កតញ្ញូតាធម៌ ក្នុង​ព្រះរាជ​សកម្មភាព​ដ៏​ឧត្ដុង្គឧត្តម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជារាស្ត្រ ជា​កូន ជា​ចៅ ចៅទួត​របស់​ព្រះអង្គ​។ ពិសេស​លើ​វិស័យ​មនុស្សធម៌ អប់រំ សង្គមកិច្ច សុខមាលភាព​ទូទៅ ប្រជាពលរដ្ឋ​ទាំងអស់​នៃ​ខេត្ត​កំពត ពិតជា​ចងចាំ​ជានិច្ច​នូវ​ទឹក​ព្រះទ័យ សណ្ដោស​ប្រណី​ដល់​មនុស្សជាតិ ភាពម៉ឺងម៉ាត់ សុភាពរាបសារ ប្រកប​ដោយ​ឆ្លាត​វៃ​គួរ​ជាទីគោរព​ប្រតិបត្តិ​របស់​សម្ដេចម៉ែ​ជានិច្ច​។​

​ជា​ចុងបញ្ចប់​នៃ​ពិធី លោក ជាវ តា​យ​ក៏​បាន​វេរ​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​និង​បាន​ជូន​ថវិកា​មួយចំនួន ដល់​យុវជន​កាកបាទក្រហម យុវជន​កាយ​រិទ្ធ និង​យុវជន​ស្រលាញ់​សន្តិភាព​ដែល​បាន​ចូលរួម​នា​ឱកាស​នោះ​ផងដែរ​៕ សេង ណា​រិទ្ធ​

 

r180615a1 r180615a2 r180615a3 r180615a6 r180615a7 r180615a5 r180615a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.