ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ​ដល់​បុគ្គលិក​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ នៅ​រសៀល​ថ្ងៃ​ពុធ ០១​កើត ខែ​បឋម​សា​ធ ឆ្នាំច សំរឹទ្ធិ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ​២០១៨ នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ​ជូន​ដល់​បុគ្គលិក​អប់រំ​ខេត្ត ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី បុគ្គលិក​មន្ទីរអប់រំ សិស្សានុសិស្ស​សរុប​ចំនួន ២៤៨ នាក់​។​

​ជា​កិច្ច​ស្វាគមន៍ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា វិស័យ​អប់រំ គឺជា​គន្លឹះ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​សន្ទុះ​នៃ​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រី​ចម្រើន ពិសេស​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច នយោបាយ​ទៅ​ក្នុង​អន្តរជាតិ និង​តំបន់ ដោយ​វិស័យនេះ រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​ជា​កត្តា​មុត​ស្រួច ក្នុងការ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ទាំង​នៅ​ចំពោះមុខ​និង​ពេលអនាគត ជាពិសេស​ក្នុងពេល​ដែល​កម្ពុជា​មាន​ចក្ខុវិស័យ​ចង់​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍ​នៅ​ឆ្នាំ​២០៥០​។

​លោក​បណ្ឌិត សភា​ចារ្យ ហង់ ជួន​ណារ៉ុន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ជាតិ មាតុភូមិ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​ភារកិច្ច​រៀងៗ​ខ្លួន និង​ត្រូវ​ចូលរួម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ដោយ​សូម​អញ្ជើញ និង​ជំរុញ​កៀងគរ​បុគ្គលិក​ក្នុង​អង្គភាព ក្រុមគ្រួសារ​សាច់ញាតិ ប្រជាពលរដ្ឋ​ក្នុង​សហ​មគ​ន៍ ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា​។

​នៅ​ចុង​បញ្ជប់​នៃ​ពិធី លោក​បណ្ឌិត​សភា​ចារ្យ បាន​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ​ជូន​បុគ្គលិក​អប់រំ​ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ផងដែ ៕
​សេង ណា​រិទ្ធ​

 

r180614b1 r180614b2 r180614b3 r180614b4 r180614b5 r180614b6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.