ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​និង​ជូន​ប័ណ្ណសរសើរ​ការងារ​ដល់​បុគ្គលិក​អប់រំ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​១​កើត​ខែ​បឋម​មាសា​ឍ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៣​ខែមិថុនា ឆ្នាំ​២០១៨ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពត បាន​ធ្វើ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​និង​ជូន​ប័ណ្ណសរសើរ​ការងារ​ដល់​មន្ត្រី​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​និង​មន្ត្រី​ចូល​និវត្ត​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពត​ក្រោម​អធិបតីភាព លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​លោក ជាយ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បានចាត់ទុក​ពិធី​ដ៏​វិសេសវិសាល​នេះ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អប់រំ​និង​បាន​សំដែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​និង​សហការី​ព្រមទាំង​លោកគ្រូ អ្នកគ្រូ នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត រួម​និង​អាជ្ញាធរ​ដែនដី​និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ចូលរួម​ចំណែក​បំពេញ​នូវ​ស្មារតី និង​កម្លាំង កាយ​ចិត្ត ថវិកា សម្ភារៈ​គាំទ្រ​ក្នុង​វិស័យ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពត​នា​រយៈពេល​កន្លងមក ទទួលបាន​ជោគជ័យ​និង​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​។​

​ជាមួយ​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ចូលរួម​អបអរសាទរ​ជាមួយ​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ទាំងអស់​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ជាតិ មាតុភូមិ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បំពាក់​មេដាយ​ការងារ​តាម​ថ្នាក់ និង​ផ្ដល់​ជូន​ប័ណ្ណសរសើរ​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន ក៏​បាន​ថ្លែង​ការកោតសរសើរ​និង​អំណរគុណ​ចំពោះ​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់​រួម​និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​កន្លងមក ពិសេស​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​បាន​ចូលរួម​កំណែទម្រង់​វិស័យ​អប់រំ​ហើយ​បាន​នាំមក​នូវ​សមិទ្ធផល​ធំធេង សម្រាប់​វិស័យ​អប់រំ​ក៏​ដូច​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​ផងដែរ ។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​បញ្ជាក់​ឲ្យដឹង​ដែរថា តាមរយៈ​កំណែទម្រង់​វិស័យ​អប់រំ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅតែ​បានចាត់ទុក​វិស័យ​អប់រំ ជា​វិស័យ​ឈានមុខ​អាទិភាព​យ៉ាងសំខាន់ បន្ត​ទៀត​មិន​ថា តែ​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៥​នេះ​ឬ​តទៅ​អាណត្តិ​ក្រោយៗ​ទៀតឡើយ ក្នុងនោះ​បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ថ្មីៗ ជាច្រើន​និង​ផែនការ​សកម្មភាព​របស់​ខ្លួន​បន្តទៀត ដើម្បី​ជំរុញ​ការកែលម្អ​វិស័យ​អប់រំ​ឲ្យបាន​កាន់តែ​ល្អ​ថែម​ទៀត​។

​លោក​រដ្ឋមន្ត្រី ហង់ ជួន​ណារ៉ុន ក៏​បាន​លើក​បញ្ជាក់​ឲ្យដឹង​ទៀត​ថា តាមរយៈ​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ​តែង​បាន​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជា​ស្នូល និង​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ព្រោះថា​ប្រទេស​ជាតិ​មួយ គេ​មិន​អាច​អភិវឌ្ឍ​បាន ដោយ​គ្មាន​ធនធានមនុស្ស​ដែល​គ្មាន​គុណភាព​ទេ ប្រទេស​យើង​ក៏​ដូចគ្នា ជា​ពិសេស​ប្រទេស​កាន់តែ​អភិវឌ្ឍ​រីកចម្រើន  កាន់តែ​ត្រូវការ​ធនធាន មនុស្ស​កាន់តែ​ខ្លាំង ។​

​ការបង្កើន​គុណភាព​ធនធានមនុស្ស អាចជួយ​ប្រទេស​កម្ពុជា​សម្រេច​បាន​តាម​គោលដៅ ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​ថា នឹង​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ក៏ដូចជា​ឈាន​ទៅ​ជា​ប្រទេស​អភិវឌ្ឍ​នៅក្នុង​ឆ្នាំ​២០៥០ ។ ប៉ុន្តែ​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន​លុះត្រាតែ​មាន​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ និង​កងកម្លាំង​គ្រប់​ប្រភេទ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែ​។​

​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន ក៏​បាន​អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​មន្ទីរអប់រំ​ទាំងអស់​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨​ខាង​មុននេះ ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី បន្ត​ដំណើរការ​រីកចម្រើន​លើ​វិស័យ​អប់រំ ហើយ​ថា​ការ​ទៅ​បោះឆ្នោត​គឺ​ដើម្បី​ខ្លួន​យើង ទៅ​បោះឆ្នោត​ដើម្បី​ការធ្វើកំណែទម្រង់ វិស័យ​អប់រំ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ក្នុង​ពិធី​នោះ លោក​រដ្ឋមន្ត្រី​ក៏ បាន​បំពាក់​គ្រឿងឥស្សរយស​និង​ផ្តល់​ប័ណ្ណ​សរសើរ​ដល់​បុគ្គលិក​និង មន្ត្រី​ចូលនិវត្តន៍ នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពត សរុប ៥៦៥​នាក់ ស្រី​២០៣​នាក់​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180614a1 r180614a2 r180614a3 r180614a4 r180614a6 r180614a7 r180614a5 r180614a8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.