ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាង របាយការណ៍​ប្រចាំខែ មករា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ខែ បន្ទាប់​របស់​រដ្ឋបាល​ខេត្ត​កែប​

កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាង របាយការណ៍​ប្រចាំខែ មករា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ខែ បន្ទាប់​របស់​រដ្ឋបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោកជំទាវ អ៊ុល ភីរុណ អភិបាល​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ ឆ្លង​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ខែ​បន្ទាប់ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក អភិបាលរង​ខេត្ត លោក ឧត្ដមសេនីយ៍ វរ​:​សេនី​យ៍ តំណាង កងកម្លាំង​ទាំង​បី ទីចាត់ការ​ចំណុះ​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤​នេះ ។​

​មានប្រសាសន៍ បើក​កិច្ចប្រជុំ​នាឱកាស​នោះ លោកជំទាវ អ៊ុល ភីរុណ បាន​គូសបញ្ជាក់ថា រយៈពេល​កន្លងមក នៃ​ការអនុវត្ត​តួនាទី ភារកិច្ច ប្រកបដោយ​ការយកចិត្តទុកដាក់ ពី​កងកំលាំង​ទាំងបី បណ្ដា​ទីចាត់ការ​នានា ក៏ដូចជា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដែល​ត្រូវ​យក​មក​បូកសរុប ជា​របាយការណ៍​រួម​របស់​រដ្ឋបាល​ខេត្ត​នាពេលនេះ គឺជា​របាយការណ៍​ដ៍​សំខាន់ ក្នុង​ការបង្ហាញ​នូវ​សមិទ្ធផល​ទាំងឡាយ ដែល​យើង​ខិតខំ ប្រឹងប្រែង​អនុវត្ត កន្លងមក ជូន​ដល់​ថ្នាក់ជាតិ​។

​ដូច្នេះ​សូម​ឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ទាំងអស់​សូម​យកចិត្តទុកដាក់ ពិនិត្យ​នូវ​សេចក្តី​ព្រាង​ដែល​បាន​ផ្តល់ជូន អោយបាន​ល្អិតល្អន់ និង​ចូលរួម​ផ្តល់ នូវ​ធាតុ​ចូល បំពេញ បន្ថែម​នូវ​ចំណុច​ខ្វះខាត ទិន្នន័យ​បាត់​ចន្លោះ​ណាមួយ ពិសេស​ទិសដៅ​ដែល បាន​ដាក់​ចេញ​សម្រាប់ អនុវត្ត​បន្ត​នៅ​ខែ​បន្ទាប់​មុន​និង ផ្តល់​ជូន​ទៅ​ថ្នាក់​ជាតិ​។​

​ជាមួយគ្នានេះ លោកស្រី អភិបាល​ស្ដីទី ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ពី​គ្រប់​ស្ថាប័ន​ជុំវិញ​ខេត្ត ដែល​ធ្វើឱ្យ​លទ្ធផល​សម្រេច​បាន​រយៈ​កន្លងមក​នេះ​ទទួលបាន ផ្លែផ្កា​ជា​វិជ្ជមាន ធ្វើអោយ​ខេត្ត​កែប​មាន ការប្រែប្រួល​ជា​បន្ត​បន្តាប់ ពិសេស​លើ​ការងារ​កសាង ហេដ្ឋារចនាសម្ព័ន្ធ ការកែលំអរ​សោភណភាព ទីប្រជុំជន តំបន់​ទេសចរណ៍ ការការពារ​បរិស្ថាន ការរក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​ផ្តល់ សេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។​

​ជាមួយគ្នានេះ លោកស្រី អភិបាល​ស្ដីទី ក៏​បាន​ជំរុញ​ដល់​គ្រប់​មន្ទីរ​អង្គភាព​ទាំងអស់ បន្ត​នូវ​ប្រពៃណី សាមគ្គីភាព ឯកភាពគ្នា ក្នុង​ការអនុវត្ត​ការងារ ក្នុង​នាម​រដ្ឋបាល​ខេត្ត ដើម្បី​អោយ​ខេត្ត យើង រក្សាបាន​នូវ​ការពេញចិត្ត​ពី​ភ្ញៀវទេសចរ ជាតិ -​អន្តរជាតិ ពិសេស ទទួលបាន​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​មកលើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត​ផងដែរ​៕
​ដោយ សារី សារ៉ាត់​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.