ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អភិបាលខេត្ត​ស្វាយរៀង​ដឹកនាំ​ប្រតិភូ ចូលរួម​ពិធី​អបអរសាទរ​ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​វៀតណាម នៅ​ខេត្ត​តៃនិញ

អភិបាលខេត្ត​ស្វាយរៀង​ដឹកនាំ​ប្រតិភូ ចូលរួម​ពិធី​អបអរសាទរ​ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​វៀតណាម នៅ​ខេត្ត​តៃនិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​): នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ប្រធាន​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​វៀតណាម​ស្ថិត​នៅ​ទី​រួម​ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។​

​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត សូម​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​លេខា​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន ខេត្ត និង​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តៃនិញ ដែល​បាន​រៀបចំ​ពិធី​យ៉ាង អធិកអធម​ទទួល​ស្វាគមន៍ និង​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​បំផុត​។ ទិដ្ឋភាព​ដ៏​ឱឡារិក នា​ឱកាស​នេះ មិន​ត្រឹមតែ​បាន​បង្ហាញឲ្យឃើញពី​មនោសញ្ចេតនា​ស្រឡាញ់​រាប់​អាន ក្នុង​ស្មារតី​មិត្តភាព សាមគ្គីភាព​ជា​ភាតរៈ ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ពី​គុណ​តម្លៃ​ដ៏​បរិសុទ្ធ​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ភាព​ជា​មិត្ត នឹង​ជា​បងប្អូន​ល្អ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ផង​ដែរ ឯកឧត្តម​អភិបាលខេត្ត ពិតជា​មានក្តី​សោមន្ស​រីករាយ និង​មោទនភាព ក្រៃលែង ចំពោះ​ការរីកចម្រើន​ដ៏​ល្អ​ពិសិដ្ឋ នៃ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ គ្រប់​វិស័យ ដែល​ខេត្ត​ស្វាយរៀង និង​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និយាយ​ជា​រួម និង​ខេត្ត​ស្វាយរៀង​- តៃនិញ និយាយ​ដោយឡែក រួមគ្នា សម្រេចបាន នា​ពេលកន្លងមក ទាំង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅ​តំបន់​ព្រំដែន ព្រមទាំង​បណ្តា​វិស័យ​ផ្សេងៗ ទៀត​នៃ​កិច្ចព្រមព្រៀង ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​យកចិត្តទុកដាក់​រួមសហកា​រ​ពី​បណ្តា គ្រប់​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ នៃ​ភាគី​ទាំងពីរ ក្នុង​ការ​ផ្តល់​កិច្ច​គាំទ្រ និង​សម្របសម្រួល ដល់​បណ្តា​សកម្មភាព​ទាំងឡាយ​នៅ​តាម​បណ្តោយ​ព្រំដែន ដែល​បាន​ខកខាន​ដោយសារ ឥទ្ធិពល និង​ផលវិបាក នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ឲ្យមាន​ដំណើរការ​ដោយ​រលូន និង​ស្តារ​ឲ្យមាន ភាពល្អប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​ការរួមចំណែក​ធ្វើឲ្យ​ទំនាក់ទំនង​ទ្វេភាគី កាន់តែ​មាន​ភាព​រីកចម្រើន​រឹងមាំ និង​ផ្តល់​នូវ​ផលប្រយោជន៍​យ៉ាង​ពិតប្រាកដ​ស្រប​តាម​បំណងប្រាថ្នា និង​ការចង់បាន​របស់​ប្រជាជន​ទាំង​សងខាង​។​

​សូម​ជម្រាប​ជូន​ថា នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ប្រជាជន​វៀតណាម គណៈប្រតិភូ​ខេត្តស្វាយរៀង រួម​ទាំង​ខេត្ត​ព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម តែងតែ​ចូលរួម​ជូនពរ​អបអរសាទរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​វៀតណាម នៅ​ខេត្ត​តៃនិញ ក្នុងនាម​ជា​ខេត្ត​ភូមិ​ផង​របង​ជិតគ្នា ដែល​មាន​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រឹងមាំ​រវាង​ប្រទេស​យើង​ទាំងពីរ ក៏​ដូចជា​ខេត្ត​យើង​ទាំង​សង​ខាង​ក្នុង​ការ​ចូល​រួម​បន្ត​ពូន​ជ្រំ​នូវ​ប្រពៃណី​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព​ជា​បងប្អូន​ល្អ កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទន្ទឹម​នឹង​កាលានុវត្តភាព​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​តាម​តំបន់​ព្រំដែន​ប្រកបដោយ សន្តិភាព មិត្តភាព ភាតរភាព និង​ចីរភាព​តទៅ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.