ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​សិក្ខាសាលា​ស្ដីពី​ការអភិវឌ្ឍ​កម្មវិធីសិក្សា​លម្អិត​នៅ​វិទ្យាស្ថាន​គរុកោសល្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ព្រឹក​ថ្ងៃ​អាទិត្យ ១២​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ ខេត្ត​កំពត បាន​បើក​អង្គ​សិក្ខា សាលា​ស្ដីពី​ការអភិវឌ្ឍ​កម្មវិធីសិក្សា​លម្អិត​នៅ​វិទ្យាស្ថាន​គរុកោសល្យ ក្រោម​អធិបតីភាព លោក បណ្ឌិត​សភា​ចារ្យ ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។
​អង្គសិក្ខាសាលា​ក្រោម​ការរៀបចំ​ឡើង ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ​ជាមួយ​គម្រោង​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍ សមត្ថភាព​ក្នុង​វិស័យ​អប់រំ​ហៅថា (CDPF)​។​

​បន្ទាប់​ពី​មាន​របាយការណ៍​ស្វាគមន៍​របស់លោក​កៅ រិទ្ធ អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​រួចមក លោក​ង៉ោ ប៉េងឡុង ប្រធាន​នាយក ដ្ឋា​ន​បណ្ដុះបណ្ដាល​និង​វិក្រិតការ​បានឲ្យដឹង​ថា​៖​អង្គសិក្ខាសាលា នេះ​មាន​រយៈពេល​៥​ថ្ងៃ​សិក្ខាកាម​ ​សរុប​ចំនួន​២៧៩​នាក់​ដែល​មកពី​អគ្គនាយដ្ឋាន​ចំនួន​៣-​នាយកដ្ឋាន​ចំនួន​៦-​សកល​វិទ្យាល័យ ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុងការ ការអភិវឌ្ឍ​កម្មវិធី សិក្សា​លម្អិត​សម្រាប់ វិទ្យាស្ថាន​គរុកោសល្យ និង​ស្វែងយល់​លើ​ខ្លឹមសារ​ឯកសារ​ដែល​ផលិត​បាន​ថ្មី ដើម្បី​យក​ទៅ​ប្រើប្រាស់​ឲ្យទទួល​បាន​គុណភាព​និង​ប្រសិទ្ធភាព សំដៅ​រួមចំណែក​លើកកម្ពស់​គុណ​ភាព​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បណ្ឌិត​សភា​ចារ្យ ណាត ប៊ុន​រឿន បាន​លើក​បញ្ចាក់​ថា​៖​ប្រព័ន្ធ​អប់រំ​នៅលើ​ពិភពលោក​មាន ការប្រែប្រួល​យ៉ាង​ច្រើន ដែល​ទាមទារ​ឲ្យ​ប្រទេស​និ​មួយៗ ធ្វើ​កំណែទម្រង់​លើ​វិស័យ​អប់រំ​សមាសធាតុ​គន្លឹះ​មួយ​នៅក្នុង​កំណែទម្រង់ គឺ​អភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន​ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​កាន់តែ​មាន​គុណ​ភាព​និង​ប្រសិទ្ធភាព​ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ សេដ្ឋកិច្ច សង្គមកិច្ច ផ្អែក​លើ​ចំណេះដឹង និង​ការប្រកួតប្រជែង​ផ្នែក​បញ្ញាញាណ​នៅក្នុង​សង្គម​។​

​លោក​បណ្ឌិត​សភា​ចារ្យ ណាត ប៊ុន​រឿន បាន​បន្ត​លើកឡើង​ទៀតថា​៖​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព និង​គុណធម៌ គឺជា​កត្តា​គន្លឹះ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង របស់​កម្ពុជា ទាំង​ក្នុង​ពេល​ចំពោះមុខ​និង​សម្រាប់​អនាគត​។ ពិសេស ក្នុងពេល​ដែល​កម្ពុជា​ឈាន​ចូល​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ហើយ​បន្ត​ឡើងទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ហើយ​ដើម្បី​សម្រេច​បាន​តាម​ចក្ខុវិស័យ​នេះ វិស័យ​អប់រំ​ត្រូវ​បន្ត​ផ្ដោត​អាទិភាព​លើ​ការ​ពង្រឹងគុណភាព​និង​ភាព​អាច​ឆ្លើយតបបាន​ទៅនឹង​សេចក្ដីត្រូវការ​នៃ​ទីផ្សារ​ពលកម្ម​។ លោក​បណ្ឌិត​សភា​ចារ្យ ណាត ប៊ុន​រឿន ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ដល់​សមាជិក​អង្គសិក្ខាសាលា​ទាំងអស់ឲ្យ​ខិតខំ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការរៀបចំ​កសាង​កម្មវិធី និង​ខ្លឹមសារ​មុខវិជ្ជា​សិក្សា​លម្អិត​សម្រាប់​វិទ្យាស្ថាន​គរុកោសល្យ​នេះ ព្រមទាំង​សិក្សា​ស្រាវជ្រាវ​ដកស្រង់​បទពិសោធន៍​ល្អៗ ពី​បណ្ដា​ប្រទេស​ផ្សេងៗ សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី ខ្លឹមសារ​ឯកសារ​ថ្មី ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការបណ្ដុះបណ្ដាល​គ្រូ​នៅ​វិទ្យាស្ថាន​គរុកោសល្យ​នេះ​ឲ្យ​កាន់តែ​មាន​គុណភាព​និង​ប្រសិទ្ធភាព​៕
​សេង ណា​រិទ្ធ​

r180611k1 r180611kk4 r180611kk3 r180611k3 r180611k2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.