ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

មន្ត្រី​ឧទ្យានុ​រក្សចា​ប់​ឈើ​ខុសច្បាប់ តែ​ពលរដ្ឋ​លើកគ្នា​ទៅ​យក​វិញ ហើយ​ស្រែក​ថា នៅក្នុង​ព្រៃ​បើ​មិន​កាប់​ឈើ​បាន​អី​ស៊ី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​សមត្ថកិច្ច​ឧទ្យានុ​រក្ស​១​ក្រុម មាន​គ្នា​៥​នាក់ បាន​ចុះ​ដើរល្បាត ដើម្បី​ការ ពារ​ព្រៃឈើ ក្នុង​តំបន់​អភិរក្ស​ដែល​នៅសល់​តិចតួច ស្រាប់តែ​ប្រទះឃើញ​ប្រជាពលរដ្ឋ​កំពុង​ច្រៀក​ឈើ បាន​ជា​ច្រើន​កំណាត់ និង​ឈើ​ធ្នង់​ចំនួន​៦​ដុំ ដែល​ពួកគេ​បានធ្វើ​សកម្មភាព​នាំគ្នា​ចូល​ទៅ​លួច​កាត់​នៅក្នុង​ដែន​តំបន់ហាមឃាត់ ។

​បន្ទាប់ពី​យក​ឈើ​ទាំងនោះ ទៅ​រក្សាទុក​នៅ​ក្នុង​ស្នាក់ការ ស្រាប់ តែ​ប្រជាពលរដ្ឋ​បាន​លើកគ្នា​ប្រហែល​៤០​ទៅ​៥០​នាក់ ដោយ​អ្នកខ្លះ កាន់​កាំបិត ខ្លះ​ពូថៅ និង​ដំបង ចូល​ទៅ​រំដោះ​យក​ឈើ​ត្រឡប់ទៅផ្ទះ​វិញ ។ ចំណែក​អ្នកខ្លះ ចង់​យក​ដំបង​វាយ និង​កាប់​ទៅលើ​មន្ត្រី​ឧទ្យានុ​រក្ស ដោយ​ស្រែកថា «​រស់នៅ​ក្នុង​ព្រៃ បើ​មិន​កាប់​ឈើ​បាន​អី​ស៊ី​» ។

​ហេតុការណ៍ មន្ត្រី​ឧទ្យានុ​រក្ស ចុះ​ល្បាត​ព្រៃ រកឃើញ​ឈើ​ប្រជាពលរដ្ឋ​លួច​កាប់ និង​អារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ។

​ចំណែក​ប្រជាបលរដ្ឋ​លើកគ្នា​ទៅ​រំដោះ​យក​ឈើ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦ និង​៥៥​នាទី​ល្ងាច ថ្ងៃ​ដដែល ស្ថិត​នៅ​ចំណុច​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពី​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា មន្ត្រី​ឧទ្យា នុ​រក្សចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក ចាន់ សុជាតិ មន្ត្រី​ប្រចាំការ​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ប៉ៃលិន ស្រាប់តែ​ប្រទះឃើញ​ប្រជាពលរដ្ឋ​មួយចំនួន កំពុងតែ​នាំគ្នា​យក​ម៉ាស៊ីន​ត្រង់​ស៊ីន័រ ទៅ​ច្រៀក​ឈើ​ដែល​ខ្លួន​បាន​លួច​កាត់​នៅក្នុង​ដែន​អភិរក្ស ក្នុងនោះ​មាន​បន្ទះក្តារ​ជា​ច្រើន​សន្លឹក និង​ឈើ​ធ្នង់​ចំនួន​៦​ដុំ ។​

​លោក​បន្ត​ទៀត​ថា ពេល​នោះ​ក្រុមមន្ត្រី​អភិរក្ស​មិនបាន​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ល្មើសច្បាប់​ទាំងនោះ​ទេ ដោយ​គ្រាន់តែ​យក​ឈើ​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​ប៉ុណ្ណោះ ។ ស្រាប់តែ​រហូត ដល់​ល្ងាច​បន្តិច ពួកគេ​បាន​ទៅ​កេណ្ឌ​នាំ​ប្រជាពលរដ្ឋ​ក្នុងភូមិ រហូតដល់​៤០ ទៅ​៥០​នាក់ ដើម្បី​រំដោះ យក​ឈើ​ទាំង​នោះ​ត្រឡប់​ទៅវិញ ដោយ​មាន​ដៃ​កាន់​អាវុធ​គ្រប់គ្នា ហើយ​មន្ត្រី​ឧទ្យានុ​រក្ស ក៏​មាន​កាំ ភ្លើង​គ្រប់​ដៃ​ដែរ តែ​មិន​ហ៊ាន​បាញ់ នាំឱ្យមាន​បញ្ហា​នោះ​ឡើយ សុខចិត្ត​ឱ្យ​ពួកគេ​យក​ឈើ​ទាំង​អស់​ត្រឡប់ទៅផ្ទះ​វិញ ហើយក៏​មាន​អ្នកខ្លះ​ស្រែក​ផ្គើន​សមត្ថកិច្ច​ផងដែរ ។​

​លោក​បញ្ជាក់ថា ខាង​លោក​នឹង​រៀបចំ​កម្លាំង​មន្ត្រី​បរិស្ថាន​បន្ថែមទៀត ដើម្បី​ទៅ​យក​ឈើ​ទាំង​នោះ​មក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន ខេត្ត ។

​ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​ល្មើស​នឹង​ច្បាប់ ខាង​លោក​នឹង​ហៅ​ពួកគេ​មក​សួរនាំ ដើម្បី​រៀ​ចំ​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ ឱ្យ​ចាត់ការ​តាម​នីតិវិធី ។
​ចំណែក​មន្ត្រី​ឧទ្យានុ​រក្ស បានឱ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ស្លេវ​ពីមុន​ត្រឹមតែ​៤​ទៅ​៥​គ្រួ សារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ននេះ ពួកគេ​បាន​ហៅ​គ្នា​ទៅ​កាប់ឆ្ការ​ព្រៃ​រស់នៅ​កាន់តែច្រើ ន​ឡើងៗ ហើយ​ក៏​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​តំបន់ហាមឃាត់​កាន់តែខ្លាំង​ឡើងៗ ផងដែរ ។

​ប្រភព​បន្តទៀតថា ទោះបីជា​យ៉ាងណា​ក៏ដោយ មន្ត្រី​ការពារ​ព្រៃឈើ មិន​អាច​ចាំ​យាម​ឃ្លាំ​មើល​ពួក​គេ​២៤​ម៉ោង​នោះ​ឡើយ ពេលខ្លះ ខណ​:​មន្ត្រី​អត់​បាន​ចុះ​ទៅ​ល្បាត​មើល ស្រាប់តែ​ពួកគេ​នាំគ្នា​លួច​កាប់​ឆ្ការព្រៃ​អស់​ជាច្រើន ហើយ​ពេល​ខាង​មន្ត្រី​ជំនាញ​ឃាត់ខ្លួន បែរ​ជា​ពួកគេ​កេណ្ឌ​គ្នា​ជាច្រើន ដើម្បី​រំដោះ​ជនសង្ស័យ​យក​ទៅ​ផ្ទះ​វិញ ហើយ​ក៏​រួចខ្លួន​តែម្តង ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ខាង​មន្ត្រី​ឧទ្យានុ​រ​ក្ស​បានប​ញ្ជាក់​ថា ពួកគេ​មាន​តួនាទី​ការពារ​ព្រៃឈើ​មែន តែ​លំបាក​ក្នុងការ​ចាត់ការ​ទៅ​លើ​ជនល្មើស​ដែល​លួច​កាប់​ព្រៃ ព្រោះ​ពួកគេ​អាងខ្នង​នេះ ខ្នង​នោះ ហើយ​អ្នកខ្លះ​ទៀត អាង​លុយកាក់ ទោះបីជា​មាន​ការ​ចាប់ចង ឬ​យ៉ាងណា ក៏​ពួកគេ​មិន​ខ្លាចញញើត​នឹង​ច្បាប់​ដែរ គឺ​គ្រាន់តែ​បង់លុយ​ឱ្យ​ខាង​នគរ បាល និង​ច្បាប់​ទៅ​រួច​ខ្លួន​តែម្តង ៕ ដោយ ៖ នីយ៉ា​

 

r180528a1 r180528a2 r180528a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.