ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​ធ្វើ​រដ្ឋបាល ក្នុង​តំបន់​ស្មុគស្មាញ ឃាត់ខ្លួន​ប្រុស​ស្រី​១០​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​ធ្វើ​រដ្ឋបាល​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​នៅក្នុង​មូលដ្ឋាន ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ១០​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ព្រមទាំង​ដកហូត​ថ្នាំញៀន និង​សំភារ​:​វត្ថុតាង​មួយ​ចំនួន​ផងដែរ កាលពី​យប់​ថ្ងៃ​ពុធ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។

​បើ​តាម​លោក ម៉ៅ ចាន់ថុន នាយ​ផ្នែក​គ្រឿងញៀន​ខណ្ឌ​ឬ​ស្សី​កែវ​ដែល​ដឹកនាំ​កម្លាំង​ចុះ​រដ្ឋបាល​ស្វែងរក​បទល្មើស​នោះ បាន​ប្រាប់​អោយ​ភ្នាក់ងារ សារព័ត៌មាន​ឲ្យដឹងថា នៅក្នុង​ទីតាំង​ទី​១ សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន នៅ​ចំនុច​ផ្ទះជួល​ផ្លូវលំ​ក្រុម​២ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​
​ទី​១​ឈ្មោះ​អ៊ុក សុធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មក​រស្នា​ក់នៅ​កន្លែងកើតហេតុ​ខាងលើ​(​ប្រើប្រាស់​)​។
​ទី​២​ឈ្មោះ ហម វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ប្រាកដ​(​ប្រើប្រាស់​)​។ ដោយ​ធ្វើ​ការដកហូត​សំភា​រះ​មាន​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​។​

​ដោយឡែក ទី​តាំងទី​២ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៨​នាក់ ក្នុងករណី​ប្រើប្រាស់​ដូចគ្នា ដោយ​ដកហូត​បាន​នូវ​ថ្នាំញៀន​ចំនួន ២​កញ្ចប់ ដាវ​១​ដើម រួម​នឹង​សំភារ​:​គ្រឿងញៀន​មួយចំនួន នៅ​ចំនុច​ផ្ទះជួល​លេខ​៦៤០ ផ្លូវលំ​ក្រុម​៤ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

​លោក​អនុសេនីយ៍ឯក ម៉ៅ ចាន់ថុន បានអោយដឹង​ទៀត​ថា ជនសង្ស័យ​ទី​១ ឈ្មោះ វុន សុខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​លក់ដូរ​។​
​ទី​២​ឈ្មោះ អ្នក វិច្ឆិកា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នា ។
​ទី​៣​ឈ្មោះ​ប្រាក់ សារឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ទិញ​អេតចាយ ទាំង​៣​នាក់​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​
​ទី​៤​ឈ្មោះ​ស៊ឹម ពុធ​ទ្វា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ​។​
​ទី​៥​ឈ្មោះ ពេជ្រ បញ្ញា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។
​ទី​៦​ឈ្មោះ ពៀ​ជ សារ៉ាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ ភូមិ​បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ​។​
​ទី​៧​ឈ្មោះ អៀង ឧត្តម​សុផានិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ​ភូមិ មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ
​ទី​៨​ឈ្មោះ​ពិត គឹម​ហេង ភេទ​ស្រី អាយុ​១៧​ឆ្នាំ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១០​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​។​

​កំលាំងចំរុះ អភិបាលខណ្ឌ អធិការ​នគរបាល​ខណ្ឌឬ​ស្សី​កែវ ប៉េអឹម ទាហាន អ្នកសារព័ត៌មាន សន្តិសុខ ឡាន​៤​គ្រឿង ម៉ូតូ​១៦​គ្រឿង តប​តាម​រយះ​បណ្តឹង​ប្រជាពលរដ្ឋ​និង​រាយការណ៍​បាន​បូក​សរុប​យក​ចំណុច​គោលដៅ​ត្រូវ​ចុះ​បង្កា​ប​ ​នៅ​មុន​ពេល​ចុះ​ត្រូវ​ប្រជុំ​កម្លាំង​នៅ​ម៉ោង​៧​រហូតដល់​ម៉ោង​១១:០០​នាទី​យប់​៕
(​ឆ្លុះកញ្ចក់​សិតសក់​) (​របៀប​ព្យាបាល​សរសៃរ​ឈាម​ក្នុង​រាជធានី​)
​លោក ហុក វិបុល​

 

r180525m1 r180525m4 r180525m2 r180525m6 r180525m5 r180525m3

 

 

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.