ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​កូន​ដែល​សម្លាប់​ម្តាយ​បង្កើត​ហើយ​កាត់​ម្រាមដៃ ដូច​អង្គុលីមា ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ កូនប្រុស​ដែល​សម្លាប់​ម្តាយបង្កើត​ខ្លួនឯង ថែម​ទាំង​កាត់​ម្រាមដៃ​យក​ទៅ​បាត់ ដូច​រឿង​”​អង្គុលី​មា​” ក្រោយ​ពី​គេចខ្លួន​បាន​រយៈពេល​១​សប្តាហ៍​នោះ ឥឡូវ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​កំពត សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ពោធិ៍សាត់​ឃាត់ខ្លួន​បាន​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ទួល​គ្រួស ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ រួច​នាំ​ខ្លួន​ជនសង្ស័យ​មកកាន់​ខេត្ត​កំពត ដែល​ជា​ម្ចាស់​ដើម​សាមីុ​ករណី​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​។​

​តាម​ការបញ្ជាក់​ពី​សមត្ដ​កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ណុំ សុខ​រឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មុខសញ្ញា​ធ្លាប់​ប្រព្រឹត្ត​គ្រឿងញៀន ក្រោយ​ពី​សម្លាប់ និង​កាត់​ម្រាមដៃ​ម្តាយបង្កើត​ខ្លួនឯង ឈ្មោះ រៀម ហែ អាយុ​៥០​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ម្តាយ​ខ្លួន ស្ថិតក្នុង​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពី​យប់​ថ្ងៃ​ទី​២២​ខែ​មេសា ឆ្នាំ​២០១៨ រួច​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល ទើប​សមត្ថកិច្ច​តាម​ប្រមាញ់​រុករក​គ្រប់​ទីកន្លែង ដោយ​ប្រើ​គ្រប់​វិធី និង​គ្រប់​ជំនាញ ទីបំផុត​ទើប​ស្រាវជ្រាវ​ដឹង​ថា​ជនសង្ស័យ​ទៅ​ពួន​សំងំ​លាក់ខ្លួន នៅក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ទើប​សមត្ថកិច្ច​បាន​ស​ហ​ការ​គ្នា​ចុះ​ទៅ​ឃាត់ខ្លួន​តែម្តង​។​

​គួររម្លឹកថា​៖ កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃទី​២២​ខែ​មេសា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល​ដោយ​សារ​ស្ត្រី​រងគ្រោះ ឈ្មោះ រៀម ហែ ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវ​កូនប្រុស​បង្កើត​អារ​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដេកស្លាប់​ក្នុង​ថ្លុកឈាម នៅលើ​ផ្ទះ​របស់​ខ្លួន រួច​កូនប្រុស​តិរច្ឆាន​នេះ​គេចខ្លួនបាត់​ទាំងយប់ ហើយ​ការប្រទះឃើញ​នេះ  ខណៈ​ប្តី​ស្ត្រី​រងគ្រោះ ដែល​ត្រូវជា​ឪពុក​បង្កើត​ជនដៃដល់ ត្រឡប់មក​ពី​លេង​ផ្ទះ​បងប្អូន​វិញ ដោយ​ឃើញ​ទ្វារ​ចាក់សោរ​ជាប់ ហើយ​ក្រលេក​មើល​ទៅ​ក្រោម​ផ្ទះ​ឃើញ​ឈាម​ស្រក់​មកក្រោម ក៏​មាន​ការសង្ស័យ ហើយ​គាស់​ទ្វារ​ចូល​ផ្ទះ​ក៏​ប្រទះឃើញ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​កូនប្រុស​បង្កើត​អារ​.​ក​សម្លាប់​យ៉ាង​ឃោរឃៅ​បែបនេះ ក៏​មាន​ការ​ឆោឡោ​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​តាម​ផ្លូវច្បាប់​៕
​សេង ណា​រិទ្ធ​

r180430a7 r180430a8 r180430a10 r180430a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.