ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

តំណាងរាស្ត្រ​តាកែវ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សមិទ្ធផ​ល​ក្នុង​វត្ត​ឧទុម្ព​រ តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ នៅ​ស្រុក​គិរីវង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ ៖ លោក សុខ សូ​កាន តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ អមដំណើរ​ដោយ​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ នា​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ បាន​សម្ពោធ​សាលា​ធម្មសភា កុដិ ហោ​ត្រ័យ ក្លោងទ្វារ ចាក់សាប​ជួសជុល​ព្រះវិហារ និង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ឧទុម្ពរ ស្ថិតនៅ​ភូមិ​ទន្លា​ប់ ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ ដោយ​បាន​ចំណាយ​ថវិកា ៣០៧,៨៥១​ដុល្លារ​អាមេរិក ។​

​ក្នុងឱកាស​នោះ លោក​សុខ សូ​កាន បានឲ្យដឹងថា ឈរ​លើ​មូលដ្ឋាន​សុខសន្តិភាព កម្ពុជា​មាន​ឱកាស​ច្រើន សម្រាប់​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាក់ស្តែង​ការបើកចំហ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា តាមរយៈ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាំងពីដើម​រៀងមក ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជា​ប្រមុខ​ដឹកនាំ បាន​ធ្វើឲ្យ​វិស័យ​សាសនា​នៅ​កម្ពុជា​មាន​ការរីកចំរើន​សម្បូរ​បែប​គួរឲ្យកត់សម្គាល់ និង​មាន​សុខដុម​នីយកម្ម​សាសនា​គួរ​ជាទី​មោទនៈ​។​ពុទ្ធ​សាសនា​មាន​ការរីកចំរើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ចំនួន​វត្ត​អារាម​មាន​ការកើនឡើង​ជា​លំដាប់​រហូតដល់​ជាង ៤០០០​វត្ត នៅ​ទូទាំង​ប្រទេស ដែល​ផ្ទុយស្រឡះ​ពី​ការដឹកនាំ​ក្នុង​របប​វាលពិឃាត ប៉ុល ពត ដែល​វិស័យ​សាសនា​បាន​ធ្លាក់​ចុះ​ដល់​ចំនុច​សូន្យ ហើយ​វត្ត​អារាម​ព្រះវិហារ​ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង​។​

​លោក​ក៏​បាន​រំលឹក​ពី​អនុស្សាវរីយ៍ និង​ការដឹងគុណ​យ៉ាងខ្លាំង​ចំពោះ​ពុទ្ធសាសនា​ដែល​បាន​អប់រំ និង​ផ្តល់​ចំណេះដឹង​ជា​ច្រើន​ដល់​រូបលោក​ផ្ទាល់​ក៏​ដូចជា​ឳ​ពុក​របស់លោក សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​ធ្លាប់បាន​បួស​រៀន និង​ស្នាក់អាស្រ័យ​មួយរយៈ​នៅ​ទី​វត្ត​អារាម​ក្នុង​ស្រុក​គិរីវង់​កន្លងមក​។ បច្ចុប្បន្ន ស្រុក​គិរីវង់​មាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការដឹកនាំ និង​ការចង្អុលបង្ហាញ​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន នា​ពេលកន្លងមក ស្រុក​គិរីវង់​ដែលជា​ស្រុកកំណើត​របស់​សម្តេច ទទួល​បាន​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​បាន​រួមចំណែក​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដូចជា តាមរយៈ​មូលនិធិ​គ្រូបង្រៀន​បណ្ឌិត​សភា​ចារ្យ សុខ អាន ស្រុក​គិរីវង់ សហគមន៍​កសិកម្ម និង​សមិទ្ធផល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជា​ច្រើន​ទៀត រួមមាន វត្ត​អារាម ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ជាដើម​។​

​ដោយ​មើលឃើញ​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​រវាង​ពុទ្ធចក្រ និង​អាណាចក្រ​លោក សុខ សូ​កាន បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ផ្នែក​ពុទ្ធចក្រ និង​ផ្នែក​អាណាចក្រ ដែល​មាន​ក្រុមការងារ​ឃុំ​សោម អាជ្ញាធរ​មូលដ្ឋាន​ស្រុក​គិរីវង់ និង​ពុទ្ធបរិស័ទ​ទាំងអស់ នឹង​បន្ត​រួម​សហការ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ថែរក្សា​សមិទ្ធផល​ដែល​មាន​ស្រាប់ និង​បន្ត​កសាង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រោះ​អាណាចក្រ​ក៏​ទទួលបាន​ផលប្រយោជន៍​ផងដែរ នៅពេល​ពុទ្ធចក្រ​មាន​ការរីកចំរើន តួ​យ៉ាង​វត្ត​អារាម​ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ គឺ​ជា​ទីកន្លែង​សក្ការៈ​សម្រាប់ លោកតា លោកយាយ សុំ​សីល និង​ជា​មជ្ឈមណ្ឌល​សហគមន៍ ដែល​ផ្សព្វផ្សាយ វប្បធម៌ ចំណេះដឹង ទំនៀម​ទំលាប់ ប្រពៃណី និង​អប់រំ​មនុស្ស​ឲ្យធ្វើ​អំពើ​ល្អ​ប្រកបដោយ​សីលធម៌​និង​សុជីវធម៌ ជាដើម​។​

​លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ អស់​រយៈពេល​ជាង​៣​ទស្សវត្សរ៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា​មាន​ភាព​ម្ចាស់ការ​ពេញលេញ​ក្នុង​ការដឹកនាំ​ជោគវាសនា​ដ៏​ប្រពៃ​របស់​ខ្លួន​ដើម្បី​ស្វែងរក​សន្តិភាព វឌ្ឍនភាព និង​សេចក្តីថ្លៃថ្នូរ ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប​ពោល គឺ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ មាន​ឯករាជ្យភាព មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​លោក​តំណាងរាស្ត្រ​រូប​នេះ​ក៏​បាន​សំណូមពរ​ដល់​លោកតា លោកយាយ ប្រជាពលរដ្ឋ ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ទាំងអស់ ឲ្យ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ថែរក្សា​សន្តិភាព និង​ការរីកចំរើន​ដែល​កំពុង​កើត​មាន​សព្វ​ថ្ងៃ​ទាំង​ក្នុង​ផែ្ន​ក​ពុទ្ធចក្រ​និង​អាណាចក្រ និង​ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​របស់​កម្ពុជា​៕
​លោក រុន សារ៉េត​​

 

r180420a2 r180420a6 r180420a1 r180420a5 r180420a4 r180420a7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.