ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​ប្រកាស​តែងតាំង​នាយក នាយករង នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​ការិយាល័យ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​ពង្រឹង​ការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​តែងតាំង នាយក នាយករង នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​ការិយាល័យ ក្នុង រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី ភ្នំពេញ ដើម្បី​បំពេញ ការងារ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ល្អ​ប្រសើរ ប្រកប​ដោយ​សមធ​ម៏ តម្លាភាព គុណភាព ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ ។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ៤​កើត ខែ​ពិសាខ ឆ្នាំច​.​សំរិទ្ធិស​ក័ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៨ មេសា ឆ្នាំ​២០១៨ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ប្រកាស​តែងតាំង​មាន​ចំនួន​២៦ រូប ក្នុងនោះ ១ លោកស្រី​សក់ ចិន្តា​រី ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ ,​លោក​កែវ ពន្លក ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ​,​លោក​សុខ ចំរើន ជា​នាយក​ទីចាត់ការ​ទំនាក់ទំនង​សាធារណៈ​និង​សហ​ប្រតិ​បត្ដិកា​រ​អន្តរជាតិ​, លោកស្រី​ដោ សម្ផស្ស ជា​នាយិកា​រង ទីចាត់ការ​រដ្ឋបាល និង​២២​រូប​ទៀត ជា​នាយក នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​ការិយាល័យ ។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ការប្រកាស​តែង តាំង នាយក នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​ការិយាល័យ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ ពេលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អ​ត្ថ ន័យ​ដ៏​ជ្រាលជ្រៅ ឆ្លុះ បញ្ចាំង​ឲ្យឃើញ​ពីការ គាំទ្រ និង​ការបន្ត​យកចិត្តទុកដាក់​ខ្ពស់ ពី​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា រដ្ឋបាល​រាជធានី ភ្នំពេញ ក្នុង​ការពង្រឹង និង​ពង្រីក​ការងារ ព្រមទាំង​បន្ត​ការអភិវឌ្ឍ វិស័យ ផ្ដល់​សេវា រដ្ឋបាល​ការងារ នៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យទទួល បាន​សមធ​ម៏ ជូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច អប់រំ វ​ប្បធ​ម៏ ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៏ ដែលជា វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់ ដោយហេតុ​ថា វិស័យ​នេះ​គឺជា​ឆ្អឹងខ្នង សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ព្រមទាំង​បម្រើ​ដល់​ការអភិវឌ្ឍ​វិស័យ​ដទៃ​ទៀត ។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ត្រឹមតែ​មាន​តួនាទី ជា​អ្នក​ផ្តល់​សេវា​ជូន ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​តួនាទី​ជា អាណាព្យាបាល មើល​ការពារ​សន្ដិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ រស់នៅ​ប្រកប​ដោយ​សុខដុម​រម្យ​នា​ផង ដើម្បី​ចូលរួម​អភិវឌ្ឍ​ន៏ ពង្រឹង និង​ពង្រីក​ការងារ​រដ្ឋបាល​ឲ្យបាន​ល្អ​ប្រសើ​រ​ជូន​ប្រជា ពលរដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣​របស់​រាជរដ្ឋាភិបាល ។​

​លោក ឃួ​ង ស្រេង បាន​បន្ដថា​៖ ថ្នាក់ដឹកនាំ ដែល​ទើប និង​ទទួល​ភារកិច្ច​ថ្មី​នេះ​ត្រូវ បន្ត​យកចិត្តទុកដាក់​ធ្វើយ៉ាងណា បម្រើ​ប្រជាពលរដ្ឋ របស់​ខ្លួន​ឲ្យមាន​ជំនឿ​ទុកចិត្ត​លើ​ការងារ​ផ្ដល់​សេវា​ហើយ​ក៏​ត្រូវ​បន្ត​យកចិត្ដទុកដាក់​ការ​ងារ​របស់​ខ្លួន​ឲ្យ​យល់ដឹង​កាន់តែ​សុីជម្រៅ​ថែម​ទៀត​អំពី​តួនាទី​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​ក៏ដូចជា​ក្រុមប្រឹក្សា​រាជធានី ក្នុង​ការអភិវឌ្ឍ ឲ្យ​រីកចម្រើន ជា​បន្តបន្ទាប់ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ដថា​៖ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ ដែល​ទទួល​ភារកិច្ច​ថ្មី​នេះ នឹង​ចូល រួម​យ៉ាង​ផុសផុល​ក្នុង​កិច្ចសហការ និង​ចែករំលែក​នូវ​បទពិសោធន៍​ទៅវិញទៅមក​សំដៅ​រកឲ្យឃើញ​ចំណុចខ្លាំង និង​ចំណុច ខ្សោយ ព្រមទាំង​បញ្ហា​ប្រឈម​នានា​នៅ ក្នុង​ដំណើរ ការងារ ផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាល្អ ហើយ នឹង​អាច​ស្វែងរក​ឃើញ​សំ​ណោះ​ស្រាយ ប្រកប ដោយ​ប្រសិទ្ធភាព មាន​លក្ខណៈ សុ​ី ជម្រៅ និង​វិសាលភាព​កាន់តែ​ទូលំទូលាយ ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង គុណភាព​សេវា ដែល​បាន​ផ្តល់​ដើម្បី​ទទួល បាន​ទំនុកចិត្ត ខ្ពស់​ពី ប្រជាពលរដ្ឋ​របស់​យើង ៕
​លោក ហុក វិបុល​

 

r180419c1 (6) r180419c1 (7) r180419c1 (8) r180419c1 (9)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.