ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម គីម រិទ្ធី ៖ មិន​មាន​ការ​ឈូសឆាយ​បំផ្លាញ​កូនឈើ​នៅ​ស្រុក​រវៀង​ឡើយ​, ការផ្សាយ​នេះ​ធ្វើ​ក្រោម​ការរៀបចំ​របស់​មន្ត្រី​យោធា !

ឯកឧត្តម គីម រិទ្ធី ៖ មិន​មាន​ការ​ឈូសឆាយ​បំផ្លាញ​កូនឈើ​នៅ​ស្រុក​រវៀង​ឡើយ​, ការផ្សាយ​នេះ​ធ្វើ​ក្រោម​ការរៀបចំ​របស់​មន្ត្រី​យោធា !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា មិន​មាន​ការ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​នៅលើ​ដី​ព្រៃ​រុក្ខទិវា ក្នុងភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដូច​ការផ្សព្វផ្សាយ​មួយចំនួន​នោះ​ឡើយ​។ ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់ថា ការធ្វើ​ផ្លូវ​ត្រូវបាន​ក្រុមហ៊ុន​រុករក​រ៉ែ​ដែក​ធ្វើឡើង​ចូលទៅ​សិក្សា​រក​រ៉ែ​ដែក និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ ចេញ​មក​បញ្ជាក់​បែប​នេះ បន្ទាប់ពី​មាន​ព័ត៌មាន​ចេញផ្សាយ​ថា ក្រុមហ៊ុន​គ្លូ​ប៊​ល​ហ្គ្រី​ន​ឈូស​បំផ្លាញ​កូន​ឈើ​នៅ​តំបន់​ព្រៃ​រុក្ខទិវា​ក្នុង​ភូមិសាស្ត្រ​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង​។​

​ឆ្លើយតប​នឹង​ការផ្សព្វផ្សាយ​នេះ ឯកឧត្តម គីម រិទ្ធី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូមបញ្ជាក់ថា ក្រុមហ៊ុន​គ្លូ​ប៊​ល​ហ្គ្រី​ន មិនមែន​ជា​ការ​ទន្ទ្រាន​ព្រៃ​យក​ដី​នោះ​ទេ គឺជា​ការធ្វើ​ផ្លូវ​។ ការធ្វើ​ផ្លូវ​នេះ គឺ​ឆ្ពោះទៅកាន់​រ៉ែ​ដែក ដែល​ពួកគាត់​មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​»​។​

​ឆ្លើយតប​ទៅនឹង​អ្វី​ដែល​បាន​ផ្សព្វផ្សាយ​នេះ លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង បាន​បញ្ជាក់​ដែរ​ថា ការ​ឈូសឆាយ​នេះ ដើម្បី​ពង្រីក​ផ្លូវ​ចាស់ តែ​អត់​មាន​ប៉ះពាល់​ដល់​ព្រៃ​សហគមន៍​នោះឡើយ​។ លោក​អភិបាលស្រុក​បន្ត​ទៀត​ថា ការធ្វើ​ផ្លូវ​នេះ​ទៀតសោត ដើម្បី​បម្រើ​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​លោក​អភិបាលស្រុក បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ការពង្រីក​ផ្លូវ​នេះ អត់​មាន​ប៉ះពាល់​ដី​ព្រៃ​សហគមន៍​នោះ​ឡើយ​។ ផ្លូវ​ហ្នឹង​មាន​គម្រោង​ចាស់​ហើយ​។ ការធ្វើ​ផ្លូវ​នេះ ក៏​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​អនុផល​កសិកម្ម​ងាយស្រួល​»​។​

​បើ​តាម​លោក​អភិបាលស្រុក ការធ្វើ​ផ្លូវ​នេះ ក៏​ជា​សំណូមពរ​របស់​អាជ្ញាធ​រ និង​ប្រជា​សហគមន៍​ផងដែរ​។​

​បើ​តាម​ព្រភព​ព័ត៌មាន​ពី​មន្ត្រី​ខេត្ត​ព្រះវិហារ បានឱ្យដឹងថា ការផ្សព្វផ្សាយ​ខាងលើ​ធ្វើឡើង​ក្រោម​ការរៀបចំ​របស់​មន្ត្រី​យោធា​មួយ​រូប ដែល​ទៅ​ចាប់យក​ដី​រដ្ឋ​នៅ​តំបន់​នោះ​។ បើ​តាម​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា មន្ត្រី​យោធា​រូបនោះ បាន​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ទៅ​កាង​ដី​ទីតាំង​ខាងលើ ហើយ​ចោទ​ថា ក្រុមហ៊ុន​ធ្វើ​សកម្មភាព​រុករក​រ៉ែ​ដែក​ចូលទៅក្នុង​ដី​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​អាជ្ញា​បណ្ណ​ឱ្យ​ក្រុមហ៊ុន ហ័​រ យ៉ុង សេង ធ្វើ​ប្រតិបត្តិការ​ស្វែងរក​រ៉ែ​លោហៈ ស្ថិតនៅក្នុង​តំបន់​ភ្នំ​ថ្ម ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។ យោង​តាម​អាជ្ញា​បណ្ណ​នោះ បានឱ្យដឹងថា មាន​ផ្ទៃដី​សរុប​ជាង ៥៦​គីឡូម៉ែត្រ​ក្រឡា ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​រុករក​រ៉ែ​ដែក​៕
​ព័ត៌មាន​ដោយ លឹម សាវុធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.